​សង្ស័យ​ករណី​ប្លន់​រថយន្ត​ស្រែក​ឆោឡោ​បង្ក​ឲ្យ​ផ្អើល​ដល់​ប្រជាពលរដ្ឋ​ព្រួត​គ្នា​វាយ​បុរស​ម្នាក់​រងរបួស​ធ្ងន់ធ្ង​រ​នៅ​ជិត​សង្កាត់​បឹងទំពុន

0

​ភ្នំពេញ​៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដោយសារ​បុរស​ម្នាក់​ស្រវឹងស្រា​ជោគ​ខ្លួន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ ១២៥ តាម​បណ្តោយ​ផ្លូវ​បេតុង លុះដល់​ចំណុច​ជិត​ទីស្នាក់ការ​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ បុរស រូបនោះ​បាន​យក​ម៉ូតូ​ទៅ​ឈប់​នៅមុខ​រថយន្ត​កំពុងបើក​បញ្ច្រាស​គ្នា ហើយ​ដើរទៅ​គោះទ្វារ​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ មួយគ្រឿង ភ្លាមៗ​នោះ​ម្ចាស់​រថយន្ត​ភ័យ​ស្លន់ស្លោ​ស្មានតែ​ថា​ចោរ​ស្ទាក់​ប្លន់​រថយន្ត​ទើប​ស្រែក​ឆោឡោ​បង្ក​ឲ្យ​ផ្អើល ឆោឡោ​ដល់​ប្រជាពលរដ្ឋ​នៅ​ជិត​នោះ​នាំគ្នា​ព្រួត​វាយ​បុរស​នោះ​រងរបួស​ធ្ងន់ធ្ងរ កាលពី​វេលា​ម៉ោង ២១ នឹង ៣០​នាទី យប់​ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ​២០១៤ ។ ​

​យោងតាម​ប្រភពព័ត៌មាន​ពី​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​ខាងលើនេះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ បុរស​ម្នាក់​វ័យ​ជាង ២០ ឆ្នាំ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ ១២៥ ពណ៌​ឈាមជ្រូក ពាក់​ស្លាក​លេខ ភ្នំពេញ 1BD 5460 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ ២៧១ ចេញពី​ហូប​ការ​មិត្តភាព ហើយ​បាន​បត់​ចូល​តាម​ច្រក​វត្ត​សន្សំ​កុសល រហូតដល់​ចំណុច​ជិត​សង្កាត់​

បឹងទំពុន រូបគេ​បាន​ឈប់​ម៉ូតូ​បាំង​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ មួយ គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-7135 ដែល​កំពុងបើក​បរប​ញ្ច្រា​សទិស​គ្នា​។ បន្ទាប់មក​រថយន្ត ហាយ​ឡែ​ន​ឌ័​រ​ក៏បាន​ឈប់​បំណង​ចុះ​សួរនាំ ប៉ុន្តែ ត្រូវ​បុរស​រូបនោះ ចុះ​ពីលើ​ម៉ូតូ​ដើរទៅ​គោះ​កញ្ចក់​រថយន្ត​ផ្នែក​ខាងមុខ ភ្លាមៗ​ម្ចាស់​រថយន្ត​ហាយ​ឡ​ន​ឌ័​រ​ភ័យ​ខ្លាំងពេក ដោយ​សង្ស័យថា បុរស​ម្នាក់​នោះ​ស្ទាក់​ប្រព្រឹត្ត​បទល្មើស​អ្វីមួយ ដូច្នេះ​ម្ចាស់​បើកទ្វារ​រថយន្ត​ហើយ​ស្រែក​ឆោឡោ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប​ង​ប្អូន​

ប្រជាពលរដ្ឋ ដែល រស់នៅ​ជិត​ចំណុចកើតហេតុ​នាំគ្នា​ចេញមក​ជួយ​អន្តរាគមន៍ នឹង​ព្រួត​គ្នា​វាយ​បុរស​ខាងលើ​បណ្តាល​ឲ្យ​រងរបួស​លើ ផ្ទៃមុខ​បែក​ឈាម​ស្រោច​ខ្លួន ។​ ​ ​ប្រភព​ដដែល​បន្តថា ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន នឹង​មន្ត្រី​សាលាសង្កាត់​បឹងទំពុន​ជាច្រើន​នាក់ នាំគ្នា ចុះមក​អន្តរាគមន៍​នឹង​ឃាត់ខ្លួន​បុរស​ខាងលើនេះ​ដើម្បី​សួរនាំ​។

បុរស​ខាងលើនេះ​បាន​និយាយ​រៀបរាប់ ប្រាប់​សមត្ថកិច្ច​ថា មូលហេតុ​ដែល​ខ្លួន​ដើរទៅ​គោះទ្វារ​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​គឺ​ដោយសារ​ខ្លួន​ស្គាល់​ម្ចាស់​រថយន្ត​នោះ ។ ​ ​គួរ​បញ្ជាក់ថា​ចុងក្រោយ​សមត្ថកិច្ច​ភាគី​បុរស​ខាងលើ​នឹង​ម្ចាស់​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ គឺជា​មនុស្ស​ធ្លាប់​គ្នា ពីមុនមក​ដូច្នេះ​ក៏​សម្រេច​ឲ្យ​ពួកគេ​សម្រួល​គ្នា​បញ្ចប់រឿង​ភ្លាមៗ​តែម្តង ដោយ​ពុំមាន​ការឃាត់ខ្លួន​ជនណាម្នាក់ ឡើយ ៕​IMG_1113 IMG_1118 IMG_1111