​អភិបាលរង​ខេត្ត ចូលរួម​ពិធីបួងសួង​និង​សកម្មភាព​ដើម្បី​កុមារ ក្រោម​ប្រធានបទ​«​បញ្ឈប់​អំពើហិង្សា​លើ​កុមារ​»

0

​ខេត្ត​ប៉ៃលិន​៖ ក្នុង​បរិវេណ​វត្ត​សន្តិ​មា​រាម ហៅ​វត្ត​អូរ​ច្រា​នា​ព្រឹក​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៦ មាន​ប្រារព្វ​ពិធីបួងសួង និង​សកម្មភាព​ដើម្បី​កុមារ ក្រោម​ប្រធានបទ​«​បញ្ឈប់​អំពើហិង្សា​លើ​កុមារ​» ក្រោម​អធិបតីភាព​លោកស្រី ជា លាភ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន និង​មានការ​អញ្ជើញ​ចូលរួម​ពី​ព្រះគ្រូ​រតន​មុនី ចាន់ គង់ ព្រះ​មេគណ​ខេត្ត​ប៉ៃលិន ,​ព្រះគ្រូ​សុធា​រោ សាន់ លី ព្រះ​មេគណ​គណៈ​ធម្មយុត្ត​ខេត្ត​ប៉ៃលិន ,​លោកស្រី ស៊ុំ ហៀ​ង ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ត​ប៉ៃលិន ,​លោក នួន សាវុធ ទីប្រឹក្សា​សម្តេច​សង្ឃ ន​ន្ទ ង៉ែត និង​ជាទី​ប្រឹក្សា​សាលា​គណ ,​លោក ឌឹ​ម គឹម ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្ត ,​លោក លោកស្រី​ប្រធាន​មន្ទីរ​អភិវឌ្ឍ​ន៏​ជនបទ​ខេត្ត ,​លោកស្រី​អនុប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត ,​ព្រមទាំង​លោក​ចៅសង្កាត់ លោក​មេភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុប​៣៣៤​នាក់ ។
​បន្ទាប់ពី​ស្តា​ប់របាយ​ការ​ណ៏​របស់​នាយិកា​សាលាបឋមសិក្សា​ហ៊ុន សែន អូរ​ច្រា និង​ប្រសា​ស​ន៏​របស់​លោកស្រី ប៊ុន គឹម​ហេង អនុប្រធាន​មន្ទីរ​សង្គមកិច្ច​រួចមក តំណាង​សិស្សានុសិស្ស​បាន​ឡើង​ប្តេជ្ញាចិត្ត​ដោយ​ធ្វើជា​ពលរដ្ឋ​ល្អ សិស្ស​ល្អ កូន​ល្អ​ក្នុងសង្គម​និង​ធ្វើជា​មនុស្ស​ដែល​សង្គម​ត្រួវ​ការ និង​ជាស​រសរ​ទ្រូង​នៃ​ប្រទេសជាតិ​។ ប្តេជ្ញា​ខិតខំ​ប្រឹងប្រែង និង​មាន​ភាព​ស្និត​ស្នាល​ជាមួយ​សិស្សានុសិស្ស​ក្នុង​ថ្នាក់​ឲ្យ​បានល្អ​ប្រសើរ និង​និយាយថា​ទេ​ចំពោះ​គ្រឿងញៀន , ព្រមទាំង​សំណូមពរ​ឲ្យ​លោកគ្រូ អ្នកគ្រូ ស្រឡាញ​សិស្សានុសិស្ស​និង​អប់រំ​ដោយ​មិន​ប្រើ​អំពើហិង្សា​គ្រប់បែបយ៉ាង​លើ​សិស្សានុសិស្ស , សូម​ឲ្យ​លោកឪពុក​អ្នក​ម្តាយ​គ្រប់រូប ប​ញ្ឍ​ប់​ឲ្យ​បាន​នូវ​ការប្រើ​អំពើហិង្សា​លើ​កុមារ ទ​ប​ស្តា​ត់​នូវ​ការជួញដូរ​គ្រឿងញៀន ការជួញដូរ​កុមារ ជាដើម​។​ល​។
​ឆ្លៀត​ក្នុង​ឪ​កាស​នោះដែរ លោកស្រី ជា លាភ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន តំណាង​លោក កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​ចូលរួម​ត្រេកអរ និង​យល់ព្រម​តាម​សំណើរ​របស់​សិស្សានុសិស្ស ដែល​ឡើង​ប្តេជ្ញា ហើយ​លោកស្រី​អភិបាលរង បាន​មាន​ប្រសា​ស​ន៏​ថា​៖ យើង​ឃើញ​ហើយ​ថា​អំពើហិង្សា តែង​កើតមានឡើង​នៅក្នុង​សហគម​ន៏​យើង ក្នុង​គ្រួសារ​យើង ពិសេស​ទៅលើ​កុមារ ព្រមទាំង​សំណូមពរ​ឲ្យ​លោកឪពុក អ្នក​ម្តាយ​ចូលរួម​ទាំងអស់គ្នា​ដើម្បី​អភិវឌ្ឍ​ន៏​សង្គមជាតិ និង​គ្រួសារ​របស់​យើង ហើ​មិន​ត្រួវ​ប្រើ​អំពើហិង្សា​លើ​កុមារ​នោះទេ ។ លោកស្រី​អភិបាលរង​បន្តថា​៖ អំពើហិង្សា​អាច​កើតមាន​នៅលើ​គ្រួសារ​ពី​ប្តី​វាយ​ប្រពន្ធ ឬ​ប្រពន្ធ​វាយ​ប្តី ពិសេស​ការ​វាយ​ទៅលើ​កុមារ​ជាដើម ដូច្នោះ​យើង​ត្រួវ​ប​ញ្ឍ​ប់​ឲ្យ​បាន​នូវ​ការប្រើ​អំពើហិង្សា​លើ​កុមារ​គ្រប់​រូបភាព​ទាំងអស់ លោកស្រី​អភិបាលរង​បញ្ជាក់ថា ប្រសិនបើ​គ្រួសារ​មួយ ដែល​ប្តី​ឬ​ប្រពន្ធ​ញៀន​ល្បែងស៊ីសង ស្រវឹង​គ្នាន​ថ្ងៃ​សំរាក់ ឬ​ជា​គ្រួសារ​ដែល​ប្រើប្រាស់​គ្រឿងញៀន វា​អាច​កើតឡើង​នូវ​អំពើហិង្សា​ជាក់​ជាមិនខាន ដូច្នោះ​យើងទាំងអស់គ្នា​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ទាំងនោះ​ឲ្យ​បាន ដើម្បី​ចូលរួម​អភិវឌ្ឍ​ន៏​ប្រទេសជាតិ​យើង គ្រួសារ​យើង សហគម​ន៏​យើង​ឲ្យ​មានការ​រីកចំរើន​នៅក្នុង​តំបន់ ក៏​ដូច​ពិភពលោក ព្រមទាំង​និយាយថា​ទេ​ចំពោះ​គ្រឿងញៀន ។ ជា​ចុង​បញ្ជាប់​ក៏មាន​ការចែក​នូវ​អំណោយ​ជូន​ដល់​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នូវ​សៀវភៅ ប៊ិច និង​ថវិកា​មួយចំនួន​ផងដែរ​៕រូបភាព សេង សុវណ្ណារិទ្ធ (10) រូបភាព សេង សុវណ្ណារិទ្ធ (8) រូបភាព សេង សុវណ្ណារិទ្ធ (5) រូបភាព សេង សុវណ្ណារិទ្ធ (4)