​បើកផ្លូវ​ទទឹង​៦​ម៉ែត្រ ចូលទៅ​ឆ្នេរសមុទ្រ ខណៈពេល​វត្តមាន ម្តេច​តេ​ជោ​មក សំរាក់​កម្សាន្ត​ខេត្ត​ព្រះសីហនុ ឆ្លង​ឆ្នាំ​សកល់​២០១៥ ចូល​២០១៦

0

​ខេត្ត​ព្រះសីហនុ​៖​ឆ្នេរ​ឯករាជ្យ​(​ហៅ​ឆ្នេរ​ប្រាំពី​ជាន់​)​ដែល​ត្រូវ​ក្រុមហ៊ុន​ឯកជន​ធ្វើ​របង​ថ្ម​ហ៊ុំ​ព​ទ្ធ័​បិត​ជិត​ទុក​ទំនេរ​ចោល មិន​ឲ្យ​មនុស្ស​ចេញចូល​លេង​កម្សាន្ត​រាប់​ឆ្នាំ​មកហើយ​នោះ ត្រូវបាន​អាជ្ញារ​ខេត្ត សម្រេច បើក ផ្លូវ​ទំហំ​ប្រមាណ​៦​ម៉ែត្រ ចូលទៅ​កាន់​ឆ្នេរសមុទ្រ ដើម្បី អនុ​ញា​ត្តិ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ចូល​លេង​កម្សាន្ត ជាធម្មតា គឺ​បើក​ខណៈពេល​វត្តមាន សម្តេច​អគ្គមហាសេនាធិបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នែ​ព្រះ រាជ្យ​អាណាចក្រ​កម្ពុជា និង​លោកជំទាវ​ក​ត្តី​ព្រ​ទ្ធឹ​បណ្ឌិត ប៊ុន រា​នី ហ៊ុនសែន និង​ក្រុម​គ្រូ​សារ​កូន ចៅ មក​សំរាក់​កម្សាន្ត ក្នុង​ឧកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល់ ឆ្នាំ​២០១៥​ឈានចូល​ឆ្នាំ​២០១៦ ក្នុង​ខេត្ត ព្រះ​សី ហ​នុ កន្លងទៅនេះ​។ ដោយ​គេ​មិនដឹងថា​ការបើក​នេះ​ជាការ​បើក​ជា​រៀងរហូត ឬ​បើក​ជា​បណ្តោះអាសន្ន នោះឡើយ​។​
​ ​.​លោក យន្ត មីន អភិបាល​នែ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បានធ្វើការ​បញ្ជាក់ថា ការបើក ផ្លូវ​ដ៍​តូច ច្រកចូល​ទៅកាន់​ឆ្នេរសមុទ្រ​តំបន់ឆ្នេរ​ឯករាជ្យ​នេះ គ្រាន់​ជាការ​ចាប់ផ្តើម​ប៉ុ​ណ្ណុះ ដោយ​កំ​រោង របស់ អាជ្ញាធរខេត្ត និង​បន្តធ្វើ​ការបើកផ្លូវ​នេះ​ឲ្យ​ធំ បន្ថែមទៀត ទុក​ឆ្នេរសមុទ្រ​ឲ្យ​បាន​ធំ​ទូលាយ​សំរាប់ បំរើ ភ្ញៀវ​ទេសចរណ៍​ចេញចូល​លេង​កម្សាន្ត ហើយ​សំរាប់​ឆ្នេរសមុទ្រ​នានា​ក៍​ដូចគ្នា ដោយ កិច្ច ការ នេះ​លោក​និង​អនុត្ត​ន៍ស​ម្សិ​មៗ​បន្តិច​ម្តងៗ បែប​ជំហាន សត្វ​គីង​គុក ។​
​ ​. ជាមួយនិង​ការ​បើ​ផ្លូវ ច្រកចូល​ទៅកាន់​ឆ្នេរសមុទ្រ​ខាងលើនេះ ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ ជាច្រើន បាន​សម្តែង​នៅ​អារ​ម្ម​សប្បាយចិត្ត​ថា ឆ្នេរសមុទ្រ ចំណុច​នេះ​គូរ បើក​ជា​សាធ​រណៈ​សំរាប់​ប្រ ជា​ពលរដ្ឋ ទូទៅ​ក៍​ដូចជា​ភ្ញៀវ​ទេសចរណ៍ បែបនេះ​យូរហើយ មិនគួរ​ទើប​មក​បើក ក្នុង​ពេលនេះ​នោះទេ ពីព្រោះ ឆ្នេរ សមុទ្រ​មួយ​នេះ គឺជា​ឆ្នេរ សាធារណៈ ដែលមាន​ត​ម្លែ​ជា​ប្រវត្តិសាស្ត្រ បន្សល់ទុក តាំងពីរ សម័យ សម្តេច ឪ សម្តេច តា នរោត្តម​សីហនុ មក​ម្លេះ​។
​ ​.​គួរបញ្ជាក់​ផងដែរ​ថា​ផ្មីៗ​នេះ​បើទោះជា​រាជរដ្ឋាភិបាល​បានសម្រេច ធ្វើការ​ដក់ហូត យក​ដី​ឆ្នេរ សមុទ្រ ប្រវែង ៥០​ម៉ែត្រ ទុកជា​សម្បត្តិ​រដ្ឋ​បំរើ​ជា​សាធារណៈ​វិញ សំរាប់​ខេត្ត​ព្រះសីហនុ គេ​សង្កេត ឃើញថា ឆ្នេរសមុទ្រ ជាច្រើន​ដែល​កំពុងស្ថិត​ក្នុងការ​គ្រប់​គ្រង់​របស់​ឯកជន នៅ​មិនទាន់​ឃើញ ធ្វើការ ដក់ហូត ចំណុច​ណា​ឲ្យ​បានច្បាស់លាស់​នៅឡើយ គឺ​ទើប​ឃើញតែ បើកផ្លូវ ច្រកចូល​សមុទ្រ ខាងលើ នេះ​តែមួយគត់​៕IMG-20151230-WA0003 20160102_170209_resized