​រថយន្ត​កូរ៉ូឡា​បុក​រះ​ខ្ទេច​ម៉ូតូ​មួយគ្រឿង​រ៉ឺម៉ក​កង់​ក្រឡាប់​ផ្ងារជើង​របួស​៤​នាក់ ហើយ​បន្ត​ជ្រុល​បុក រថយន្ត​រេ​ហ្វ័​រ​ផ្ទប់​ទៅនឹង​ឃឿន​ផ្លូវ​ទៅមុខ​លែងរួច​

0

​ភ្នំពេញ ៖ ព្រឹ​ត្ត​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​ញញើត​មួយ​បាន​កើតឡើង​ដោយសារ តែ​បុរស​ម្នាក់​មិន ស្គាល់​អត្តសញ្ញាណ​បាន​បើកបរ​រថយន្ត​កូរ៉ូឡា មួយគ្រឿង ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​រះ​ខ្ទេច​ម៉ូតូ​ស្មាស មួយគ្រឿង ហើយ​បន្ត​បើក​រត់គេចខ្លួន​ជ្រុល​បុក​រ៉ឺម៉ក​កង់​បី​មួយគ្រឿង​ទៀត​បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​ច្រងាង រងរបួស​មនុស្ស ចំនួន​៤ រួច​រថយន្ត​នៅ​មិនទាន់​អស់​ល្បឿន​ជ្រុល​បុក​រះ​រថយន្ត​រេ​ហ្វ័​រ​មួយគ្រឿង​កំពុង​បើកបរ​ពីមុខ​ពេញទំហឹង គៀប​ជាប់​គ្នា​រង​ការខូចខាត កាលពី​វេលា​ម៉ោង ២១ នឹង ៤០ នាទី​យប់​ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០១៤ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ ២៧១ ខាងក្រោយ​ស្ពាន​

អាកាស​ក្បាលថ្នល់ សង្កាត់​ផ្សារ​ដើមថ្កូវ​ខណ្ឌចំការមន ។ ​ ​យោងតាម​ប្រភពព័ត៌មាន​ពី​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​និយាយ​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា មុនពេល កើតហេតុ​រថយន្ត​កូរ៉ូឡា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2L-3877 បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​មហាវិថី​ព្រះមុនីវង្ស ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿ​លុះ​មកដល់​ចំណុច​ច្រ​មោះ​

ជ្រួល​ក្បាលថ្នល់​បាន​ជ្រុល​បុក​ម៉ូតូ​ស្មាស់ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​1D-7666 បើក​ដោយ​នារី​ម្នាក់​បណ្ដាល​ឲ្យ​ម៉ូតូ​ខ្ទប់​ជាមួយនិង​បង្គោល​ស្លាក​សញ្ញា​ពុះ​ចែក​ទ្រួ​ង​ផ្លូវ​បាក់​អស់​១​ដើម​ហើយ​រថយន្ត​បាន​ព្យាយាម​បើក​រត់​បាន​ប្រហែលជា​៣០​ម៉ែត្រ​ក៏​បន្ត​បុក​រ៉ឺម៉ក​កង់​បី​ក្រឡាប់​ផ្ងារជើង​ច្រងាង​រថយន្ត​នៅ​មិនទាន់​ឈប់​ហើយ​បាន​ជ្រុ​ក​បុក​រថយន្ត​មួយគ្រឿង​ទៀត​ដែល​

ធ្វើដំណើរ​ស្រប់គ្នា​បណ្ដាល​ឲ្យ​រង​ការខូចខាត​ហើយ​រថយន្ត​បង្ក​នៅ​មិនទាន់​អស់ចិត្ត​ក្នុង​ការបើក​រត់គេចខ្លួន​ក៏​ជ្រុល​បុក​ឃឿន​ផ្លូវ​នៅ​ខាងក្រោម​ស្ពាន​អាកាស​ក្បាល់​ថ្ម​ល​ជាប់​ទៅមុខ​លែងរួច​តែម្តង​។​ ​ ​ក្រោយពេល​កើតហេតុ​នគរបាល​ចរាចរណ៍​ខណ្ឌចំការមន នឹង​នគរបាល​ជំនាញ​បាន​ចុះ​ទៅដល់​ចំណុចកើតហេតុ​និង​ធ្វើការ​វាស់វែង​ស្ទួ​ច​រថយន្ត​បង្ក​រួមទាំង​ម៉ូតូ​និង​រ៉ឺម៉ក​

កង់​បី នឹង​រថយន្ត​រេ​ហ្វ័​រ យកទៅ​រក្សាទុក​នៅ ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​គ្នា​នាពេល​ក្រោយ ។ សមត្ថកិច្ច​បាន​បង្ហើប​ថា អ្នកបើកបរ​រថយន្ត​បង្កហេតុ​ខាងលើនេះ​គឺ​ទំនង​ស្រវឹងស្រា​ខ្លាំងពេក បានជា​បើកបរ​រថយន្ត​ល្បឿន​លឿន​បុក​រះ គេឯង​បែបនេះ​៕ 01 02 04 05 06