ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន ពង្រឹងគុណភាព​ប្រជា​ការពារ និង​បំពាក់​វិទ្យុទាក់ទង ១៥​គ្រឿង​១៥​ភូមិ

0

កំពង់ធំៈ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ និង​លោក ព្រឹម រដ្ឋា អភិបាលស្រុក​ស្ទោង បាន​ប្រជុំ​ពង្រឹងគុណភាព ប្រជា​ការពារ​នៅក្នុង​ឃុំ​បន្ទាយ​ស្ទោង ស្រុក​ស្ទោង ខេត្តកំពង់ធំ ដើម្បី​ពង្រឹង​សុ​វត្តិភាព ក៏ដូចជា​ការផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ ឃុំ​មាន​សុ​វត្តិភាព របស់​រាជរដ្ឋាភិបាល និង​បាន​បំពាក់​វិទ្យុទាក់ទង ចំនួន​១៥​គ្រឿង ជូន​ដល់​១៥​ភូមិ ស្ថិតនៅក្នុង​ឃុំ​បន្ទាយ​ស្ទោង​នៅ​រសៀល​ថ្ងៃទី ៣ ខែមករា ឆ្នាំ ២០១៦​។​
​លោក ព្រឹម រដ្ឋា អភិបាលស្រុក​ស្ទោង បាន​មានប្រសាសន៍ ផ្តាំផ្ញើរ​ដល់​មេភូមិ មេឃុំ ឲ្យ​យកចិត្តទុកដាក់ លើ ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទទួលបាន​នូវ​ភាពកក់ក្តៅ មាន​សុ​វត្តិភាព​ល្អ និង​មាន​ទំនុកចិត្ត​លើ​អាជ្ញាធរ ដែលមាន​ប្រជា​ការពារ​ជា​អ្នក​សេនាធិការ ជួយ​ដល់​កម្លាំង​សមត្ថកិច្ច ដូច្នេះ​ក៏​សូម​ឲ្យ​ប្រជា​ការពារ​ទាំងអស់ ខិតខំ​សហការ​ជាមួយ​សមត្ថ​កិច្ចការពា​រ​ប្រជាពលរដ្ឋ ឲ្យ​រស់​នៅបាន​សុខ​សប្បាយ មាន​សុ​វត្តិភាព​គ្រប់គ្រាន់ ក្នុង​កិច្ចការពារ​នៅក្នុង​មូលដ្ឋាន ជាពិសេស​ប្រជា​ការពារ​មិនត្រូវ ធ្វើ​អ្វី​ឲ្យ​ប្រជាពលរដ្ឋ​ខ្លាច​នោះទេ និង​អនុវត្ត ខុសច្បាប់​ដោយ​ខ្លួនឯង​នោះទេ ត្រូវតែ​គោរព​តាមច្បាប់​ព្រះរាជាណាចក្រ​ទាំងអស់ ។​
​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​មានប្រសាសន៍ កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ប្រជា​ការពារ ដែល​បានការ​ពារ​សុខ​សុ​វត្តិភាព​ជូន​ប្រជាពលរដ្ឋ ទោះជា​មិនមាន​ប្រាក់ខែរ​ក្តី តែ​នេះ​គឺជា​ការស្ម័គ្រចិត្ត​របស់ ប្រជា​ការពារ ដែល​ស្រឡាញ់​ភាពសុខសាន្ត នេះ​គឺជា​ទឹកចិត្ត​ដ៏​ល្អរ​បស់បង​យុទ្ធជន​ប្រជា​ការពារ មិនតែប៉ុណ្ណោះ​ប្រជា​ការពារ​ជាស​រស​សៃ​រ​ឈាម​របស់​ភូមិ​ឃុំ ប្រជា​ការពារ​ជា​របង​ការពារ​សុ​វត្តិភាព​របស់​ប្រជាពលរដ្ឋនៅក្នុង​ភូមិដ្ឋាន ដែល​បាន​ជួយ​កិច្ចការ​សង្គម​ជាច្រើន ក្នុង​កិច្ចការពារ និង​អនុវត្ត​ភ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព ក្នុងនោះ​ឯកឧត្តម បាន​បំពាក់​វិទ្យុទាក់ទង ចំនួន ១៥​គ្រឿង ដល់​ប្រជា​ការពារ​១៥​ភូមិ ដើម្បី​ជា​ឧបករណ៍​ជំនួយ​កិច្ចការ សុ​វត្តិភាព ដើម្បី​ធ្វើការ​ទំនាក់ទំនង​មក​សមត្ថកិច្ច​ក្នុង​កិច្ចការ​ចាំបាច់ ក្នុងនោះ​ក៏បាន​ផ្តាំផ្ញើរ​ដល់​ប្រជា​ការពារ​ទាំងអស់ រក្សា​នូវ​សណ្តាប់ធ្នាប់ ឯ​សណ្ឋាន និង​ឧបករណ៍ប្រើប្រាស់ និង​សំណូមពរ​មិន​ឲ្យ​ពាក់​ឯកសណ្ឋាន​ដែលជា ខ​.​រ​.​ម ឬ​ផ្លាកសញ្ញា កម្លាំង ដែល​នាំ​ឲ្យ​ខុស​នឹង​ច្បាប់ ខុសពី​តួនាទី​របស់ខ្លួន ។​
​ដោយ ប៊ុន រដ្ឋា​

photo_2016-01-03_22-00-24 photo_2016-01-03_21-59-50 - Copy photo_2016-01-03_21-59-22 - Copy photo_2016-01-03_21-59-18 photo_2016-01-03_21-59-13 photo_2016-01-03_21-58-11 photo_2016-01-03_21-58-06 photo_2016-01-03_21-57-38