​ ​ពិ​ធីប​ញ្ជូ​ល​គណៈបក្ស​ថ្មី​៥៥​រូប របស់​គណៈបក្ស​ប្រជាជន​កម្ពុជា ឃុំ​បន្ទាយ​ស្ទោង

0

​ ​
​ខេត្តកំពង់ធំៈ យុទ្ធជន យុវនារី ៥៥​រូប ត្រូវបាន​ប​ញ្ជូ​ល​ជា​សមាជិក​គណៈបក្ស​ប្រជាជន​កម្ពុជា ឃុំ​បន្ទាយ​ស្ទោង ស្រុក​ស្ទោង ខេត្តកំពង់ធំ នៅ​ព្រឹក​ថ្ងៃទី ៣ ខែ មករា ឆ្នាំ ២០១៦ ក្រោម​អធិបតីភាព ឯកឧត្តម សោម ស៊ុន សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ គណបក្ស​ខេត្ត និង​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ ស្រុក​ស្ទោង ព្រមទាំង​លោក ព្រឹក រដ្ឋា ប្រធាន​គណបក្ស​ស្រុក​ស្ទោង ព្រមទាំង​លោកយាយ លោកតា ប្អូនៗ​យុទ្ធជន ចូលរួម​ជាច្រើន​នាក់ នៅក្នុង​បរិវេណ​វត្ត​បន្ទាយ​ស្ទោង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។​
​ដើម្បី​អបអរសាទរ ថ្ងៃ​៧​មករា ខួប​លើក​ទី ៣៧​ឆ្នាំ នេះ យុវជន​ចំនួន ៥៥​រូប មាន ស្រី ២២​រូប ក្នុងនោះ​មាន សមាជិក​របស់​គណៈ សម រង្សី មួយចំនួន បានសម្រេច​ចិត្ត​បោះបង់ចោល និង​ឈប់​ផ្ញើរ​វាសនា អស់ជំនឿ​និង​ការទុកចិត្ត ទៅលើ​គណៈ​សម រង្សី និង គឹម សុខា បានមក​រួមរស់​ជាមួយ នឹង​គណៈបក្ស​ប្រជាជន​កម្ពុជា​វិញ ដែលមាន​គោលជំហរ​និង​មាន​គោលដៅ ច្បាស់លាស់​និង​សមត្ថភាព​ក្នុងការ​ដឹកនាំ និង​អភិវឌ្ឍន៍​ប្រទេសជាតិ ឲ្យ​បាន​រីកចម្រើន ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​
​លោក ព្រឹម រដ្ឋា ប្រធាន​គណបក្ស​ស្រុក​ស្ទោង បាន​ផ្តាំផ្ញើរ​ដល់​សមាជិក​គណ​បក្ស​ប្រជាជន​ថ្មី ឲ្យ​យល់​ពី​តួនាទី​របស់ខ្លួន ក្នុងនាម​ជា​សមាជិក​គណបក្ស មាន​តួនាទី​ភារៈកិច្ច ត្រូវ​ស្មោះត្រង់​មិន​ងាក​រ៉េ ត្រូវ​ទៅ​ចុះឈ្មោះ​បោះឆ្នោត និង​ត្រូវ​ទៅ​បោះឆ្នោត ត្រូវ​ជឿ​និង​គាំទ្រ​គណបក្ស​ប្រជាជន
ដោយសារតែ​យើង​បានឃើញ ការអភិវឌ្ឍន៍​របស់​ប្រទេសជាតិ ឲ្យ​មាន​ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ និង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ផ្សេងៗ ដោយសារតែ​ជា​ស្នារ​ដៃ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ។
​ឯកឧត្តម សោម ស៊ុន ប្រធាន​ការងារ​ចុះជួយ​ឃុំ​បន្ទាយ​ស្ទោង បាន​មានប្រសាសន៍ថា គណបក្ស​មាន​អាយុកាល​ចំណាស់​ជាងគេ ដែល​ត្រូវបាន​បង្កើត ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ​១៩៥១ មាន​ចាស់ទុំ​ខាង​នយោបាយ ហើយ​មានបទពិសោធន៍ ក្នុង​ការដឹកនាំ​ប្រទេសជាតិ ចំណែក​គណបក្ស​ដែល​បានធ្វើ​នយោបាយ​ប្រ​គួ​ត ប្រជែង​ជាមួយ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​គណបក្ស​ថ្មី​ដែល​ទើបតែ​បង្កើត ហើយ​ពុំមាន​បទពិសោធន៍ ក្នុងការ​ឆាកនយោបាយ គណបក្ស​ប្រជាជន​ជា​គណបក្ស​ដែល​បាន រំដោះជាតិ​មាតុភូមិ​ចេញពី​របប​បន​ក្បត់ ប្រល័យពូជសាសន៍​
ប៉ុលពត ខណៈពេលដែល​ប្រជាពលរដ្ឋ​រង​ទុក​វេទនា រស់នៅក្នុង​គុគ​អត់​ជញ្ជាំង ប្រជាពលរដ្ឋ​ខ្មែរ កំពុងតែ​រស់នៅ​ក្នុងឋាន​នរគ ហើយ​បាន​អំពាវនាវ​ឲ្យ​ទេវតា​ជួយ ខណៈពេលដែល​ប្រជាពលរដ្ឋ ខ្មែរ​ទាំងអស់​គ្មាន​សិទ្ធិ​អ្វី​ទាំងអស់ សូម្បីតែ​និយាយ ឬ​ច្រៀង និង​ត្រូវ​សំលាប់ចោល​ដែរ ។​ដោយ ប៊ុន រដ្ឋា
photo_2016-01-03_21-57-21 photo_2016-01-03_21-57-15 photo_2016-01-03_21-56-14 photo_2016-01-03_21-56-14 (2) photo_2016-01-03_21-56-12 photo_2016-01-03_21-56-09