ឃាតករ​ឈ្មោះ ឈន់ ឆេន សម្លាប់​មនុស្ស​៣​នាក់ បាន​ហែកបន្ទប់ឃុំឃាំង​​រត់​បាត់ដោយសុវត្តិភាព​នៅ​ស្នងការ​នគរបាល​

0

ខេត្តសៀមរាបៈ ​ជនសង្ស័យ​ជា​ឃាតករ​សម្លាប់​មនុស្ស​អស់​៣​នាក់​នៅ​ស្រុក​អង្គរជុំ​ហែក​គុក​រត់​រួច​ដោយ​សុ​វត្តិភាព​កាលពី​វេលា​ម៉ោង​០៥​ទៀបភ្លឺ​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៦ តែ​សមត្ថកិច្ច​អះអាងថា ដោយសារ​ការធ្វេសប្រហែស​ពុំមាន​កម្លាំង​នៅ​យាមកាម ព្រោះ​រវល់​គោរព​ទង់ជាតិ ការឆ្លើយ​បែបនេះ បានធ្វើ​ឲ្យ​មហាជន​សង្ស័យថា គោរព​ទង់ជាតិ​ម៉ោង​៧ ព្រឹក​ហេតុអ្វី​បានជា​ជនសង្ស័យ​រត់​រួចមក​៥​ព្រឹក​ពុំមាន​កម្លាំង​យាម​។ ជនសង្ស័យ​ដែលជា​ឃាតករ សម្លាប់​មនុស្ស​ដ៏​សាហាវ​នេះ ក្រោយពី​ចាប់​ឃាត់ខ្លួន​បាន​នៅ​ស្រុក​អង្គរជុំ សមត្ថកិច្ច​បាន បញ្ជូនមក​ស្នង​ការន​គ​របាល​ខេត្តសៀមរាប អាចនិយាយបាន​ថា​ជន​សង្ស័យ​បាន​មកដល់​ទ្រុងខ្លា ហើយ​ពុំមាន​ភាគរយ​ណាមួយ បញ្ជាក់​ឲ្យ​ដឹង​ច្បាស់​ថា ជនសង្ស័យ​អាច​រត់​រួច​នោះទេ ដោយសារតែ​ក្រោម​ការ គ្រប់គ្រង​របស់​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្តសៀមរាប ។​
លោក ថង សា​គន្ធ ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្តសៀមរាប បានឱ្យដឹង​ដឹង​តាម​ទូរស័ព្ទ​ថា ជនសង្ស័យ​ឈ្មោះ ឈន់ ឆេន អាយុ ១៨​ឆ្នាំ ជា​ឃាតករ​សម្លាប់​មនុស្ស​អស់​៣​នាក់​ដោយសារតែ​រឿង​ដណ្តើម​ស្រី​ស្នេហ៍ បាន​ហែក​បន្ទប់​ឃុំឃាំង រត់​រួច​ខណ​:​ពេលដែល​កម្លាំង​សមត្ថកិច្ច​កំពុង​ជាប់រវល់​ប្រជុំ​និង​គោរព​ទង់ជាតិ និង​ពុំមាន​សមត្ថកិច្ច​យាមកាម​នោះ​គឺ​បណ្តាលមកពី​កម្លាំង​សមត្ថកិច្ច​របស់​លោកមា​ន​ការធ្វេសប្រហែស​ចំពោះ​ការ​យាមកាម​មាន​ភាព​ធូរ​លុង​ឥឡូវ​លោក​បានដាក់​កម្លាំង​តាមរក​គ្រប់​ទីកន្លែង​ហើយ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​មិនទាន់មាន​ព​ត៏​មាន​អ្វី​ច្បាស់លាស់​នៅឡើយ​ទេ​។​លោក​ឌួង សុខា ប្រធានការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប មិនបាន​ធ្វើការ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​ករណី​ជនសង្ស័យ​ឈ្មោះ ឈន់ ឆេន ឃាតករ​សម្លាប់​មនុស្ស​នេះ​ទេ ដោយ​លោក​ប្រាប់​តាម​ទូរស័ព្ទ​ថា ដោះសា​រថា​លោក​កំពុង​ជាប់​ប្រជុំ លោក សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប អ្នកសារព័ត៌មាន​ព្យាយាម​ទំនាក់ទំនង​តាម​ទូរស័ព្ទ តែ​ខ​ល​ចូល​ហើយ​ពុំ​លើក​ទូរស័ព្ទ ទើប​មិនអាច​សុំ​ការបំភ្លឺ​ពី​ករណី បណ្តែតបណ្តោយ​ឲ្យ​អ្នកទោស​ឧក្រិដ្ឋ​រត់​រួច​ដោយ​សុ​វត្តិភាព ។​មហាជន​ទូរ​ទៅក្នុង​ខេត្តសៀមរាប សុទ្ធតែ​ខកបំណង​យ៉ាងខ្លាំង ខណៈពេលដែល​មុននេះ​បន្តិច​បាន​សរសើរ សមត្ថកិច្ច​មិន​ដាច់​ពី​មាត់ ថា​អាច​ចាប់បាន​ឃាត់​ករ​ដែល​សម្លាប់​មនុស្ស​ដ៏​សាហាវ តែ​ក្រោយពេល​សរសើរ​មួយ​ដង្ហើមចង្រិត ស្រាប់តែ​ពួកគាត់​មានការ​ភ័យព្រួយ និង​បារម្ភ​ណ៍​យ៉ាងខ្លាំង ចំពោះ​ឃាតករ​ម្នាក់​សោះតែ សមត្ថកិច្ច​នៃ​ស្នងការ​ខេត្តសៀមរាប អសមត្ថភាព​ក្នុង​កិច្ចការពារ​អ្នកទោស ហើយ​មាន​ក្តីកង្វល់​ថា តើ​អ​នា​គត់​ប្រជាពលរដ្ឋ​សង្ឃឹម​អ្នកណា យកទៅ​ផ្ញើរ​និង​សមត្ថកិច្ច​បែរជា​សមត្ថកិច្ច​គ្មាន​លទ្ធភាព ក្នុងការ​គ្រប់គ្រង​។ ដោយ ប៊ុន រដ្ឋា

S-151-500x288 - Copy 5 4 3 2 - Copy 1