ឧ​ត្ត​ម បណ្ឌិត អ៊ុក​រ៉ាប៊ុន រដ្ន​មន្ដ្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ផ្ដល់ប្រាក់​ដល់គ​ណះ​ក​ម្មា​ការ ស .​ប​. ក សាខា​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ ដើម្បី​ប្រគល់ជូន​ដល់​ក្រុមគ្រួសារ​សព​

0

​កំពង់ធំ =​កាលពី​ល្ងាច​ថ្ងៃទី​៤​ខែមករា ឆ្នាំ​២០១៦ លោក​ធី​វ វណ្ណ​ធីរ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​និង​ជា​ប្រធាន​គ​ណះ​កម្ម​ការ ស ប ក សាខា​ខេត្តកំពង់ធំ បានទទួល​ភារកិច្ច ដឹកនាំ​ក្រុមការងារ​នាំយក​ប្រាក់​វិភាគទាន​សហគម​មិត្ត​បុគ្គលិក កសិកម្ម​កម្ពុជា​ជូន​គ្រួសារ​សព​១​គ្រួសារ ចំនួន ៦​Image11លាន​រៀល ដល់​លំនៅដ្ឋាន​ក្នុងភូមិ កំពង់ធំ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹងសែន​ខេត្តកំពង់ធំ​កាលពី​រសៀល​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦​។​
ពិធី​ប្រគល់​ប្រាក់​វិភាគទាន​នេះ ត្រូវបាន​ប្រគល់​ដល់​គ្រួសារ​សព លោកស្រី ឡាយ គឹម​លី ចំនួន ៦​លាន​រៀល ក្នុងនោះដែរ​លោក លោក​ធី​វ វណ្ណ​ធីរ ប្រធាន​គ​ណះ​កម្ម​ការ បាន​មានប្រសាសន៍​សំណេះសំណាល​សួរ​សុខ​ទុក ដល់​ក្រុមគ្រួសារ សព​ដោយមាន​ខ្លឹមសារ​ថា​ការបាត់បង់​ធនធានមនុស្ស​របស់​ម​ន្ទីរ​កសិកម្ម​ដំណាក់កាល​ដំបូង​គឺ​មន្ដ្រី​ចូលនិវត្តន៍​បានទទួល​មរ​ណះ​ភាព​ធ្វើអោយ​យើងខ្ញុំ មានការ​ចូលរួម​សោកស្ដាយ យ៉ាង​ក្រៃលែង និង​បាន​ជំរាប​ពី​លក្ខ​ន្ដិ​កះ​ក៏ដូចជា​គោលការណ៍​ផ្ដល់ជូន​សហព័ន្ធ ប្ដី​ប្រពន្ធ ដែល​មិនមែនជា​សមាជិក ដែល​ទទួល​មរ​ណះ​ភាព​មុន ត្រូវបាន​ទទួល​ការ​ឧបត្ថម​ចំនួន ៣​លាន​រៀល ក្នុង​១​នាក់ ចំពោះ​សមាជិក​សហគមន៍ ទទួលបាន ៦​លាន​រៀល បន្ទាប់មក​បាន​ហែក​ស្រោមសំបុត្រ​បណ្ដាំមរតក​ដើម្បី​អាន​ខ្លឹមសារ​អោយ​តំណាង​ក្រុមគ្រួសារ​ស្ដាប់ មើល និង​ប្រគល់ជូន ព្រមទាំង​បាន​អាន​នូវ​សារ​រលែក​ទុក្ខ របស់ េ​ក ឧ​ត្ត​ម ប​ណ្ឌឹ​ត អ៊ុក រ៉ាប៊ុន រដ្ន​មន្ដ្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ​និង​នេសាទ​បាន​ស្ដាប់​និង​ប្រគល់ជូន​តាម​ឈ្មោះ​ដែល​ត្រូវបាន​ទទួល​តាម​បណ្ដាំមរតក ដោយបាន​បញ្ចា​ក់ថា កូនស្រី​ច្បង ឈ្មោះ ម៉ៅ ផល្លា​ជា​អ្នកទទួល​មរតក​នេះ​។​Image9
ក្នុងន័យ​នេះដែរ​បាន​ឆ្លុះបញ្ចាំង​ពី​ទឹក​ចឹ​ត្ត បណ្ឌិត អ៊ុក​រ៉ាប៊ុន រដ្ន​មន្ដ្រី​ក្រសួងកសិកម្ម​ដែល​បាន​យកចិត្តទុកដាក់​និង គិតគូរ​ខ្ពស់​ចំពោះ​ក្រុមគ្រួសារ​មន្ដ្រី​កសិកម្ម​ដែល​បាន​ចូលនិវត្តន៍ ហើយ​ទទួល​មរ​ណះ​ភាព ដែល​តែងតែ​ប្រឈមមុខ​ចំពោះ​ការខ្វះខាត​ក្នុង​ជីវភាព​គ្រួសារ ជាប្រចាំ ដូច្នេះ​ថ្វីត្បិតតែ​មន្ដ្រី​យើង​ចូលនិវត្តន៍​ហើយ​ក្ដី ក៏​លោក​បណ្ឌិត​និង​មន្ដ្រី​កសិកម្ម​ទាំងអស់​មិន​បោះបង​បងប្អូន​ចោល​ដែរ ។​Image7
ចុងក្រោយ តំណាង​ក្រុមគ្រួសារ​នៃ​សព បាន​សំដែង​នូវ​ការគោរព​ដឹងគុណ​ជា​អ​នែ​កប្ប​ការ​ចំពោះ​ថ្នាក់ដឹកនាំ​របស់​ក្រសួង និង​មន្ទីរ កសិកម្ម​ខេត្ត​ដែល​បាន​ពាំ​នាំយក​ថវិការ​ទាំងនេះ​មក​ជូន​ក្រុមគ្រួសារ​សព ដែល​កំពុងតែ​ខ្វះខាត ក្នុង​ជីវភាព​គ្រួសារ ទីបញ្ចប់ លោក​ប្រធាន គ​ណះ​កម្ម​ការ​លោក​ធី​វ វណ្ណ​ធី បាន​ផ្ដាំផ្ញើរ​ដល់​ក្រុមគ្រួសារ សព​ដែល​ទទួលបាន​ប្រាក់​វិភាគទាន​នេះ​រួចហើយ យកទៅ​ប្រើប្រាស់​អោយ​សមប្រកប​មាន​ប្រយោជន៍ តាម​គោលការណ៍​របស់ខ្លួន​ប្រកបដោយ​សុវត្ថិភាព​៕ ប៊ុន រិទ្ធី
Image6Image5Image4