ជិះ​ម៉ូតូ​លឿន​ដល់​ផ្លូវ​កោង​មិន​ប្រយ័ត្ន​ធ្លាក់​ស្នាមភ្លោះ​បាក់ក​ស្លាប់​ចំនួន​២​នាក់​.

0

​ឧ​ត្ត​រ​មានជ័យ​៖ កាលពី​វេលា​ម៉ោង​១​យប់ ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ កើត​ឡើងលើ​កំណាត់​ផ្លូវ​ចូលទៅ​កាន់​ទំនប់​ថ្មី ស្ថិតនៅ​ភូមិ​ទួល​ស្វាយ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ដោយ​ម៉ូតូ​ជិះ​លឿន​ដល់​ផ្លូវ​កោង​មិន​ប្រយ័ត្ន​ធ្លាក់ចូល​IMG_0252ស្នាមភ្លោះ បណ្តាល​ឲ្យ​បាក់ក​ស្លាប់​ចំនួន​២​នាក់​នៅនឹងកន្លែង​កើតហេតុ​។​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​១​ឈ្មោះ​ទូច ប្រុស ភេទ​អាយុ​២៩​ឆ្នាំ​រស់នៅ​ភូមិ​និគម​ក្រោម ឃុំ​ឫស្សី​ក្រាំង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ហើយ​១​ម្នាក់ទៀត ប្រុស​អាយុ​ប្រហែល​២០​ឆ្នាំ នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ បើក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេរី​២០០៥ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ ១B០៤៩៩ ហើយ​ករណីនេះ សមត្ថកិច្ច​ទទួល​ព័​ត៍​មាន បាន​ម៉ោង​៧​ព្រឹក ដោយ​ភូមិសាស្ត្រ ស្ងាត់​ពេក និង​ដាច់ស្រយាល​ពី​ទីប្រជុំជន​។​បច្ចុប្បន្ន កម្លាំង​ប៉ុស្តិ៍ និង​ជំនាញ​អធិការនគរបាល​ស្រុក កំពុង​ធ្វើ​កំណត់ហេតុ​៕IMG_0254 IMG_0253