​កម្មករ​ក្រុមហ៊ុន THE BEST បាន​ស្លាប់​ដោយ​គាំងបេះដូង​

0

ភ្នំពេញ៖ បុរស​ម្នាក់​ជា​កម្មករ​ដឹក​ជ​ញ្ចូ​ន​ក្រុមហ៊ុន​កូរ៉េ​មួយ​ដែលមាន​យីហោ THE BEST មាន​ទីតាំងនៅ​ចំណុច​ផ្ទះ​លេខ 46​ផ្លូវ​428​សង្កាត់​បឹងត្របែក​ខណ្ឌចំការមន​។​បាន​ស្លាប់​នៅក្នុង​ក្រុមហ៊ុន​ទាំង​កណ្តាលថ្ងៃត្រង់​ដោយសារតែ​ធ្លាប់មាន​ជំងឺ​គាំងបេះដូង​បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​លោះ​ង​នៅវេលា​ម៉ោង 12:05 នាទី ថ្ងៃទី 11 ខែ ឧសភា ឆ្នាំ​2014 ។​

កម្មករ​បាន​និយាយប្រាប់​សមត្ថកិច្ច​ថា ជនរងគ្រោះ​មានឈ្មោះ ឡេង ហៀ​ង ភេទ​ប្រុស អាយុ 30 ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ​កង់​បី​របស់​ក្រុមហ៊ុន​ដើរ​លក់​សាប៊ូ​នៅតាម​ទីផ្សារ ស្រុកកំណើត​នៅ​ភូមិ ព្រែក​ទុយ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល ( ស្លាប់ ) ។ នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​កម្មករ​រូបនោះ​បាន​ដេក​នៅលើ​ប៉ៅ​អ៊ី នៅពេល​ព្រឹក​វេលា​ម៉ោងជាង 8 និង 30 នាទី

ហើយ​បាន​ដេក​លេង ចុច​តេ​ឡេ​មើល​ទូរ​ទស្ស​ន៏​ប្រហែល​ជាង​កន្លះ​ម៉ោង​ក្រោយមក​គេ​ក៏បាន​ក្រោក​ឡើងទៅ​បើក​ទូរ​ទឹកកក​ហើយ​យក​កាហ្វេ​មក​ផឹក​ដោយ​ដាក់​កែវ​នៅលើ​ក្បាល​ដំណេក​ក៏​ដេក​តែម្តងទៅ តែ​គ្មាន​នរណាម្នាក់​គេ​ចាប់អារម្មណ៍​ថា​ជនរងគ្រោះ​គាំងបេះដូង​ស្លាប់​នោះទេ​។

នៅវេលា​ម៉ោង​ខាងលើ​អ្នក​រួម​ការងារ​ក៏បាន​ទៅ​ដាស់​ជនរងគ្រោះ​មិន​ឆ្លើយ​ក៍​ទៅ​អង្រួន​ទើប​ដឹងថា​ជនរងគ្រោះ​ស្លាប់​ទៅហើយ​ទំនងជា​គាំងបេះដូង​ស្លាប់ ( កន្លងមក​ជនរងគ្រោះ​ធ្លាប់មាន​ជំងឺ​គាំងបេះដូង​ផងដែរ ) ទើបតែ​ចូលមក​បំរើកា​រងារ​នៅក្នុង​ក្រុមហ៊ុន​នេះ​បានតែ ០៤ ខែ​តែប៉ុណ្ណោះ ក្រោយពី​ហេតុ​ការ​នេះ​បានកើត​ឡើង​ហើយ​សមត្ថកិច្ច​ជំនាញ​បានមក​កន្លែងកើតហេតុ​ដើម្បី​ធ្វើ​កោស​ល់ពិច​យ័​លើ​ជនរងគ្រោះ​ដើម្បី​រក​មូលហេតុ​ពិត​នៃ​ការស្លាប់​៕02 01