បុរស​ចំណាស់​ម្នាក់​បាន​ដេកស្លាប់​នៅមុខ​ខ្ទម​របស់ខ្លួន​គ្មាន​នរណា​ដឹង​

0

​កំពង់ធំ​=​បុរស​វ័យ​ចំណាស់​ម្នាក់​ឈ្មោះ ហ៊ូ​ន់ ហ៊​ន់ អាយុ​៦២​ឆ្នាំ រស់នៅ​ភូមិ​បឹង​លៀស សង្កាត់​អូ​រក​ន្ធោ​ក្រុង​ស្ទឹងសែន​ខេត្តកំពង់ធំ​បាន​ដេកស្លាប់​នៅខាងមុខ​ខ្ទម​របស់ខ្លួន​ដោយ​គ្មាន​នរណាម្នាក់​បានដឹង​ឡើយ​កាលពី​យប់​ថ្ងៃទី​៤​ខែមករា​ឆ្នាំ​២០១៦​លុះ​ព្រឹក​ឡើង​ស្រាប់តែ​ប្រទះឃើញ​Image42ដេកស្លាប់​នៅមុខ​ខ្ទម​តែម្ដង​។​

​បើតាម​ប្រភព​ព​ត័​មាន​ពី​ប្រជា​ពលរ​ដន​បាន​ប្រាប់ថា​កាលពី​ម្សិល​ម៉​ញ​ជនរងគ្រោះ​បាន​រក​អ្នកភូមិ​ជាមួយ​ដ​ម្បី​អោយ​ជូន​គាត់​ទៅ​ពេទ្យ​ព្រោះ​គាត​មាន​អាកា​រះ​មិន​ស្រួល​ដោយមាន​ឈាម​ច​ញ​តាម​មាត់​ផង​និង​គូទ​ផង​តែ​ពុំបាន​ជូនទៅ​ទេ​ព្រោះ​គ្មាន​អី​ជិះ​លុះ​ព្រឹក​ឡើង​ប្រទះឃើញ​ដេកស្លាប់​តែម្ដង​ប្រភព​បាន​បន្ដថា​ជនរងគ្រោះ​តែងតែ​ផឹក​ស្រាសរ​ជាប្រចាំ​ពុំដែល​ខាន​ទេ​ហើយ​មិនសូវ​ហូបបាយ​ទេ គាត់​មានកូន​៥​នាក់​តែ​បាន​ប្ដី​ប្រពន្ធ និង​ខ្លះ​ធ្វើការ​នៅ​ឆ្ងាយ ពុំ​សូវ​មាន​ទំនាក់​ទំ​នង់​និង​ប្រពន្ធ​កូន​ទេ​រស់នៅ​ម្នាក់អែង​ក្រោយពី​ចុះចោល​ប្រពន្ធ​អស់​រយះពេល​១៦​ឆ្នាំ​មកហើយ​ដោយសារ​ប្រពន្ធ​មាន​ជំងឺ​រាំ​រៃ​ហើយ​ទើបតែ​ស្លាប់​រយះពេល​ជាង​២​ខែ​មុននេះ​តែប៉ុណ្ណោះ​។​Image41
​ក្រោយពី​សមត្ថកិច្ច​ធ្វើ​កុសល​វិ​ច្ច័​យ ដោយមាន​ការចូលរួម​ពី​លោក​ចៅសង្កាត់ លោក​មេភូមិ មេ​ប៉ុស្ដិ​អធិការ​ង​ក្រុង​ស្ទឹងសែន​និង​ប្រជា​ពល​រដ្ន​រួចមក​បាន​សន្និដ្ឋានថា​ដោយសារ​គាត់​មាន​ជំងឺ​ប្រចាំកាយ​ផង​ផឹកស្រា​សរ​ជាប្រចាំ​មិន​ហូបបាយ​ធ្វើអោយ​គាត់​ខ្យល់គរ​ដួល​ស្លាប់​តែម្ដង ព្រោះ​តាម​ការពិនិត្យ​ពុំមាន​ស្លាក់ស្នាម​អ្វី​ទាំងអស់​។​Image40

​ក្រោយមក​សមត្ថកិច្ច​ប្រគល់​សា​សព​អោយ​សាច់ញាតិ​ក្រុមគ្រួសារ​ដើម្បី​ចាត់​ធ្វើបុណ្យ​នៅ​វត្ត ពៅពិសី នៅក្នុង​ភូមិ​និង​តែម្ដង​៕​ប៊ុន​រិទ្ធី​Image44