នគរបាល​ខេត្ត​ប៉ៃលិន​ចុះបង្ក្រាប​ករណី​ប្រមូល​ផល​អនុផល​ព្រៃឈើ ឃាត់ខ្លួន​មនុស្ស​៤​នាក់ និង​ឈើ​ប្រណីត​១៦​សន្លឹក​

0

​ខេត្ត​ប៉ៃលិន​៖ ជនសង្ស័យ​៤​នាក់​ត្រួវបាន​កម្លាំង​នគរបាល​ចម្រុះ ដឹកនាំ​ដោយ​លោក​វរ​សេនី​យ៏​ឯក ស៊ឹម ចាន់នី ស្នងការរង និង​លោក​វ​រស​នី​យ៏​ទោ សោម ប៉ិ​ម ស្នងការរង នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន បានធ្វើការ​ឃាត់ខ្លួន ក្នុងករណី​ប្រមូល​ផល​អនុផល​ព្រៃឈើ ព្រមទាំង​រិ​បរូបភាព សុវណ្ណារិទ្ធ (1)​អួ​ស​ឈើប្រណិត​ចំនួន​១៦ សន្លឹក​។ ដែល​ហេតុ​ការ​ណ៏​ចុះបង្ក្រាប​នេះដែរ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ឡាក់​៦៨ ទួល​រំដេង​ក្នុងភូមិ​បរ​ហ៊ុយ​ត្បូង សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​
​ជនសង្ស័យ​ដែល​កម្លាំងចម្រុះ​ឃាត់ខ្លួន​ទី​០១​ឈ្មោះ ស្រ៊ី​ម សុខ​គួច ភេទ​ប្រុស អាយុ​៣៣ ឆ្នាំ ជា​អ្នកទិញ​ឈើ រស់នៅ​ភូមិ​អូរ​ច្រា សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​, ទី​០២ ឈ្នោះ ឡិ​ក សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​២៣ ឆ្នាំ មុខរបរ​ជា​កម្មករ​ដឹកជញ្ជូន រស់នៅ​ភូមិបរ​ហ៊ុយ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន​, ទី​០៣ ឈ្មោះ ហម សីហា ភេទ​ប្រុស អាយុ​១៧ ឆ្នាំ មុខរបរ​ជា​កម្មករ​ស៊ីឈ្នួលរ រស់នៅ​ភូមិប​រយ៉ា​ខា សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន និង​ទី​០៤ ឈ្មោះ សេង ស៊ី​នឿ​ត ភេទ​ប្រុស អាយុ​១៩ ឆ្នាំ មុខរបរ​ជា​កម្មករ​ស៊ីឈ្នួល រស់នៅ​ភូមិបរ​តាំង​ស៊ូ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន រិ​ប​អួ​ស​ឈើប្រណិត​ចំនួន​១៦ សន្លឹក រួមមាន​ឈើ​នាងនួន​ចំនួន​០៤​សន្លឹក​,​ឈើ​បេង​ចំនួន​០៣​សន្លឹក និង​ឈើ​ធ្នង់​ចំនួន​០៩​សន្លឹក ។
​ប្រភពព័ត៌មាន​ពី​នគរបាល​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា​៖ មុន​ឈានដល់​ការចុះ​បង្ក្រាប​គឺ​ដោយមាន​សេចក្តី​រាយ​ការ​ណ៏​ពី​ទាហាន​ព្រំដែន​វេ​រៈ​៨២១ ធ្វើ​ការចុះ​ល្បាត​ហើយក៏​បាន​ជួប​ជនសង្ស័យ​ខាងលើ​កំពុងតែ​ប្រ​ព្រិ​ត្ត​បទល្មើស​ដឹកជញ្ជូន​ឈើប្រណិត​ទាំងនោះ ចេញពី​កន្លែង​ដែល​ខ្លួន​ប្រ​ព្រិ​ត្ត​ល្មើស ។ ប្រភពព័ត៌មាន​បន្តថា​៖ ក្រោយពី​ទទួលបាន​សេចក្តី​រាយ​ការ​ណ៏​កម្លាំងចម្រុះ​ដឹកនាំ​ដោយ​លោក​ស្នងការរង​ទាំងពីរ​ខាងលើ​ចុះ​ដល់​កន្លែងកើតហេតុ រួច​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ចំនួន​៤​នាក់ និង​រិ​ប​អួ​ស​ឈើប្រណិត​ចំនួន​១៦​សន្លឹក​ផងដែរ ។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់ ត្រួវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ចំណែក​វត្ថុតាង​ជា​ឈើប្រណិត ត្រូវបាន​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដើម្បី​ចាត់ការ​តាម​និតិ​វិធី ៕រូបភាព សុវណ្ណារិទ្ធ (3)