បាត់​ម៉ូតូ​០១៥ របស់​អ្នក​បើកឡាន​សង្គ្រោះ​ពី​ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​

0

​ខេត្តកំពង់ឆ្នាំង​៖ ម៉ូតូ​ហុងដា​ឌ្រី​ម សេរី​០១៥​មួយគ្រឿង​ត្រូវបាន ពួក​ចោរលួច​កាច់ក យកទៅ​បាត់​ដោយ​សុវត្ថិភាព ពីក្រោម​ដើម​ស្វាយ​ជាប់​ការិយាល័យ​រដ្ឋបាល​មន្ទី​រ​ពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង នៅពេល ម្ចាស់​ម៉ូតូ ជាប់រវល់​យក​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​ខេត្ត​ទៅ​ប៉ះ​កង់​នៅ​ផ្សារaa1​ ករណីនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង ៩​និង​៤៥​នាទី​ព្រឹក ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៦ ក្នុង​មន្ទីរពេទ្យ​ខេត្ត ស្ថិតនៅ​ក្នុងភូមិ​កណ្តាល​​សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។
​ ​ប្រភពព័ត៌មាន​ពី​ក្នុង​មន្ទីរពេទ្យ​ខេត្ត​បានអោយដឹងថា​៖ បុរស​ជា​ម្ចាស់​ម៉ូតូ​ខាងលើ​មានឈ្មោះ មាន វណ្ណៈ លោក​ជា​អ្នកបើករថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យបង្អែក​ខេត្ត ។ មុនពេល​កើតហេតុ ម្ចាស់​ម៉ូតូ​បាន​ជិៈ ម៉ូតូ​របស់ខ្លួន​ម៉ាក​ហុងដា​សេរី​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង 1D.3998 យកមក​ទុក​ចាក់សោរ​កជាប់ នៅក្រោម​ដើម​ស្វាយ ខាងត្បូង​អាគារ​រដ្ឋ​បា របស់​មន្ទីរពេទ្យ ហើយ​បាន​បើករថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ​ចេញទៅ​ប៉ះ​កង់ លុះ​ពេល​ត្រឡប់មកវិញ ស្រាប់តែ​បាត់​ម៉ូតូ​ធ្វើអោយ​មានការ​ឆោ​រ​ឡោ​តែម្តង​។​
​ ​តាម​សាក្សី​ជា​អ្នក​គ្រូពេទ្យ​ម្នាក់​បាន​ប្រាប់​សមត្ថកិច្ច​អោយដឹងថា​៖ មុនពេល​មានការ​ឆោ​រ​ឡោ​បាត់​ម៉ូតូ គាត់​បានឃើញ​មនុស្ស​ចម្លែក​៣​នាក់​អង្គុយ​នៅលើ​បង់​ថ្ម ក្រោម​ដើម​អំពិល មុខ​អាគារ​រដ្ឋបាល តែ​គាត់​មិន​ចាប់អារម្មណ៍​នោះទេ ស្មានតែ​បងប្អូន​អ្នក​ជម្ងឺ មក​សម្រាក​នៅ​ទីនោះ ស្រាប់តែ​ពេល​ឆោ​រ​ឡោ​បាត់​ម៉ូតូ ក៏​ស្រាប់តែ​បាត់​មនុស្ស​ទាំង​នោះដែរ ។
​ ​ប្រជាពលរដ្ឋ​បាន​លើកឡើងថា​៖ នៅក្នុង​មន្ទីរពេទ្យ​ខេត្ត ធ្លាប់​បាត់​ទ្រព្យសម្បត្តិ របស់​អ្នក​ជម្ងឺ​ញឹកញាប់​ណាស់​ដូចជា​ទូរ​សព្ទ័​ដៃ កាបូប​លុយ​ជាដើម​នៅពេល​យប់ ព្រោះ​មាន​ជនខិលខូច​បន្លំ​ធ្វើជា​បងប្អូន​អ្នក​ជម្ងឺ​ចូលក្នុង​មន្ទីរពេទ្យ​ខេត្ត ហើយ​បន្លំ​លួច​ទ្រព្យសម្បត្តិ​របស់​អ្នក​ជម្ងឺ​មិនដែល​ចាប់ចោរ​ទាំ​ហ​នោះបាន​ឡើយ​។ ប្រជាពលរដ្ឋ​ជា​អ្នក​ជម្ងឺ​បាន​លើកឡើងថា មន្ទីរពេទ្យ​ខេត្ត​គួរតែមាន​សន្តិសុខ សម្រាប់​យាមកាម ការពារ​ទើប​មាន​សណ្តាប់ធ្នាប់​សន្តិសុខ​ល្អប្រសើរ ៕