រថយន្ត​កាមរី​ព្រលះ​ជាមួយ​រថយន្ត​តា​កូ​ម៉ា​មនុស្ស​ប្រុស​ស្រី​ចំនួន​៤​នាក់រ​ងរ​បូស​ធ្ងន់​នៅ​ក្រុង​សំរោង​

0

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖​រថយន្ត​កាមរី​ដឹកឈើ​ព្រលះ​ជាមួយនិង​រថយន្ត​តា​កូ​ម៉ា​មាន​មនុស្ស​ប្រុស​ស្រី​ចំនួន​៤​នាក់រ​ងរ​បូស​ធ្ងន់​កាលពី​វេលា​ម៉ោង​១២​រសៀល​ថ្ងៃទី​៤​ខែមករា​ឆ្នាំ​២០១៦ ស្ថិត​ត្រង់ចំណុច​ផ្លូវកែង​បែក​ជា​បួន ក្នុងភូមិ​កំណប់ សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ IMG_0266​ហើយ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប៉ូលីស​ចរាចរណ៍​នៃ​ស្នងការ​ខេត្ត​ដឹក​មក​សង្គ្រោះបន្ទាន់​នូវ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ភ្លាមៗ ។​​ប៉ូលីស​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បានអោយដឹង​បឋម​ថា​រថយន្ត​កាមរី​សេរី​ឆ្នាំ​១៩៩៥ ពណ៍​កណ្តុរ​ប្រមេះ អត់​ស្លាក​លេខ បាន​ដឹកឈើ​ចេញពី​ព្រំដែន​ចូលមក​ទី​រួម​ខេត្ត​ដោយ​ប្រើប្រាស់​ល្បឿន​លឿន​ក្នុង ទិសដៅ​ពី​ទិសខាងកើត​ស្ពោះ​ទៅ​ទិស​ខាងលិច លុះ​មកដល់​ផ្លូវបំបែក​ជា​បួន​ក្នុងភូមិ​សាស្ត្រ​ខាងលើ បុក​និង​រថយន្ត​ម៉ាក​តា​កូ​ម៉ា ពណ៍​ប្រ​ផះ អត់​ស្លា​កពាក​ស្លាក​លេខ​ដូចគ្នា បើកបរ​ក្នុង​គោលដៅ​ពី​ទិស​ខាងត្បូង​ស្ពោះ​ទិស​ខាងជើង​ក្រឡាប់​ធ្លាក់​ផ្លូវ​ទាំងពី ។​ហើយ​ភ្លាមនោះ​កម្លាំង​សមត្ថកិច្ច​ប៉ូលីស​នៃ​ស្នងការ​ខេត្ត​យក​រថយន្ត​ដឹក​មក​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ភ្លាមៗ​ផងដែរ ។​​ដោយឡែក​ឈ្មោះ​ជនរងគ្រោះ​ចំនួន​៤​នាក់​ក្នុងនោះ​មាន​ស្ត្រី​១​នាក់​រវាង​រថយន្ត​ទាំងពី​គ្រឿង​នេះ​សមត្ថកិច្ច​នៅ​មិនទាន់​ដឹង​ឈ្មោះ​និង​អាស្រ័យ​ដ្ថា​ន​នូវឡើយ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ (​ព្រោះ​ជនរងគ្រោះ​រង​បូស​ធ្ងន់​)៕IMG_0272 IMG_0271 IMG_0265