អាវុធហត្ថ​ខេត្តសៀមរាប​ចាប់ខ្លួន​មេក្លោង​និង​បក្ខពួក​ចែកចាយ​គ្រឿងញៀន​ចំនួន​១១​នាក់​

0

​សៀមរាប​៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ចុះ​ប្រតិបត្តិការ ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​លោក​ឧ​ត្ត​ម​សេនីយ​ត្រី ប៉ោ វណ្ណ​និ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បញ្ជារ​ឱ្យកម្លាំង​ក្រោម​ឱវាទ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ ថា ដា​លុច ប្រធាន​មន្ទីរ​យុត្តិធម៌ កងរាជអាវុធហត្ថ​ខេត្ត នឹង​លោក​អនុ0106161004-1​សេនីយ៍ ធា​វ ច័ន្ទ​តារា នាយការិយាល័យ​កងរាជអាវុធហត្ថ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​សហការ​ជាមួយ កំលាំង​អន្តរាគមន៍​ចល័ត​ពិសេស របស់​កងរាជអាវុធហត្ថ​ខេត្ត ចុះ​ព័ទ្ធចាប់ មុខសញ្ញា​ចែកចាយ​ប្រើប្រាស់ គ្រឿងញៀន យ៉ាងសកម្ម នៅក្នុង​ក្រុង​សៀមរាប បានជា​បន្តបន្ទាប់ រហូត​ឈានដល់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៩​នាក់​និង​វត្ថុតាង នាំយកមក​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ដើម្បី​សួរនាំ​។​
ហេតុ​ការចុះ​ប្រតិបត្តិ​ការបង្ក្រាប​រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​១១​នាក់​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​៤​ខែមករា ឆ្នាំ​២០១៦​ស្ថិតនៅក្នុង ក្រុង​និង​ខេត្តសៀមរាប​ខណៈ​ពួកគេ​កំពុង​ចែកចាយ​តាមផ្លូវ​សាធារណៈ​និង​នៅតាម​ផ្ទះជួល​។​
​លោក​អនុ​សេនីយ៍ ធា​វ ច័ន្ទ​តារា នាយការិយាល័យ​កងរាជអាវុធហត្ថ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​០៦​ខែមករា​ឆ្នាំ​២០១៥ ធ្វើការ​ឃាត់ខ្លួន​បាន ១១​នាក់ មាន​ទី​១/​ឈ្មោះ នុត រតនៈ ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ់ រស់នៅ​ភូមិ​ដក​ពោធិ៍ សង្កាត់​ស្លក្រាម​(​ជួញដូរ​)​ទី​២/​ឈ្មោះ ពៅ វណ្ណា​រ៉ូ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​មុខរបរ​មិន​ពិត មាន​ទីលំនៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម (​ជួញដូរ​) ទី​៣/​ឈ្មោះ រុន ភា​រម្យ​ហៅ ជឿ ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​(​ជួញដូរ​)​មុខរបរ​រត់​ម៉ូតូឌុប រស់នៅ​ភូមិ​ដក​ពោធិ៍ សង្កាត់​ស្លក្រាម ទី​៤/ ឈ្មោះ ខន ខូ​ន ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​មុខរបរ​ជាង​ឡាន (​ចាត់ចែង​ឱ្យប្រើ​ប្រាស់​) ស្នាក់នៅ​ភូមិ​ខ្នារ​ថ្មី សង្កាត់​ជ្រាវ ទី​៥/​ឈ្មោះ ស្រី សុវណ្ណ ហៅ​ភាព ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​មុខរបរ​រត់​ម៉ូតូឌុប រស់នៅ​ភូមិ​កៅស៊ូ សង្កាត់​ស្លក្រាម​(​ចាត់ចែង​ឱ្យប្រើ​ប្រាស់​)​ទី​៦/​ឈ្មោះ តាន់ រស្មី​ហៅ​ចក់​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​មុខរបរ​មិន​ពិត​មាន​ទីលំនៅ​ភូមិ​បន្ទាយ​ចាស់​សង្កាត់​ស្លក្រាម ចាត់ចែង​ឱ្យប្រើ​ប្រាស់ ទី​៧/​ឈ្មោះ ជុង វ​ណ្ណី​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​មុខរបរ​ជាងឈើ រស់នៅ​ភូមិ​ខ្នារ​ថ្មី សង្កាត់​ជ្រាវ (​ចាត់ចែង​ឱ្យប្រើ​ប្រាស់​) ទី​៨/​ឈ្មោះ ពេជ្រ ចាន់​ឆៃ​យ៉ា​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​មុខរបរ​សិស្ស រស់នៅ​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ​(​ចាត់ចែង​ឱ្យប្រើ​ប្រាស់​) ទី​៩/​ឈ្មោះ កែវ សុ​ភ័​ក្ក្រ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​មុខរបរ កាត់សក់ មាន​ទីលំនៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម​(​ចាត់ចែង​ឱ្យប្រើ​ប្រាស់​) និង​ទី​១០/​ឈ្មោះ សួន ប៉ានូ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​មុខរបរ​មិន​ពិត ស្នាក់នៅ​ភូមិ​ខ្នារ​ថ្មី សង្កាត់​ជ្រាវ​(​ជួញដូរ​)​និង​ទី​១១/​ឈ្មោះ ថន សុជា​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​មុខរបរ​រត់​ម៉ូតូឌុប​បច្ចុប្បន្ន​សា្ន​ក់នៅ​ភូមិ​វាល សង្កាត់​គោកចក​(​ជួញដូរ​)​។​ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ខាងលើ​កម្លាំង​ជំនាញ​បានធ្វើ​ការដកហូត​វត្ថុតាង​មាន​៖ ទូរស័ព្ទ​ចំនួន​៧​គ្រឿង​,​ម្ស៉ៅ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​)​ចំនួន​១៧​កញ្ចប់ ទម្ងន់​ស្មើ​៩.០៤​ក្រាម​Wy​ចំនួន​១​គ្រាប់ ម៉ូតូ​ចំនួន​៧​គ្រឿង ព្រមទាំង​ឧបករណ៍​វិច​ខ្ចប់​សំរាប់​លក់​និង​ប្រើប្រាស់​មួយចំនួនធំ​។​ក្រោយពី​ធ្វើ សួរនាំ​រួច កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​ទាំង​១១​ខាងលើ រួមទាំង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្តសៀមរាប នៅ​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០១៦ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​៕0106160940 Image7 0106160947

​វេហាស៍