អគ្គីភ័យបានឆាប់ឆេះនៅផ្ទះសំណាក់អង្គរតូចភ្ញៀវរត់ជាន់ជើងគ្នា

0

ខេត្តសៀមរាប៖  នៅម៉ោងប្រមាណជាង៥ទៀបភ្លឺមានអគ្គីភ័យមួយបានឆាបឆេះនៅក្នុងបន្ទប់ជាន់ទី៣ក្នុងផ្ទះសំណាក់អង្គរតូចដែលមានចំម្ងាយពីផ្លូវជាតិលេខ៦ប្រហែល១០០០ម៉ែត្រស្ថិតនៅក្នុងភូមិតាភុលសង្កាត់ ស្វាយដង្គំក្រុងខេត្តសៀមរាបហើយហេតុការនេះធ្វើអោយការភ្ញាក់ដល់ភ្ញៀវជាតិ12506610_1643828089212326_1226698497_nនិងអន្តរជាតិដែលសំរាក់នៅទីនោះភិតភ័យរត់ប្រសេកប្រសាចពេញកន្លែងហេតុការនោះតែម្តង។តែទោះបីជាយ៉ាងណាក៏ដោយក៏រថយន្តពន្លត់អគ្គីភ័យរបស់កងរាជអាវុធហត្ថខេត្តបានមកជួយធ្វើអន្តរាគមន៏បានទាន់ពេលមិនមានការរាលដាលបន្តទៀតបានទ្បើយ។ហេតុការអគ្គីភ័យបានឆេះផ្ទះសំណាក់អង្គរតូចចំកណ្តាលក្រុងទេសចរនេះបានកើតទ្បើងកាលពីវេលាម៉ោង៥និង៤០នាទីទៀបភ្លឺក្នុងថ្ងៃទី០៦ខែមករាឆ្នាំ២០១៦ស្ថិតក្នុងភូមិតាភុលសង្កាត់ស្វាយដង្គំក្រុងខេត្តសៀមរាប។លោកវរសេនីយឯកទិត្យណារ៉ុងអធិការក្រុងសៀមរាបបានបា្រប់អោយដឹងថាម្ចាស់ផ្ទះសំណាក់អង្គរតូចមានឈ្មោះសៀនស៊ាន់ភេទប្រុសអាយ៦០ឆ្នាំមានទីលំនូវក្នុងភូមិតាភុលសង្កាត់ស្វាយដង្គំក្រុងខេត្តសៀមរាបហើយការឆេះនេះបណ្តាលកពីផ្ទះផ្សេខ្សែភ្លើងនៅក្នុងបន្ទប់ជាន់ទី៣ហើយពុំមានបណ្តាលអោយការគ្រោះថ្នាក់ដល់នណាម្នាក់នោះទ្បើយ។លោកវរសេនីយឯកទិត្យណារ៉ុងបានបន្តទៀតថាការខូចខាត់ពុំមានធំដុំនោះទេដោយតែរថយន្តពន្លត់អគ្គីភ័យបានមកជួយទាន់ពេលវេលា។ហើយក្នុងការជួញបាញ់ពន្លត់នោះដែរគេបានឃើញរថយន្តរបស់កងរាជអាវុធហត្ថខេត្តចំនួន៣គ្រឿងមកជួយធ្វើអន្តរាគមន៏បាញ់ពន្លត់កុំអោយឆេះរាលបន្តទៀត។បើតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅជិតផ្ទះសំណាក់អង្គរតូចនេះបាននាំគ្នានិយាយតៗគ្នាថាផ្ទះសំណាក់នេះអគ្គីភ័យបានឆេះមួយម្តងមកហើយ ហើយលើកនេះជាលើកទី២ផងដែរកាលពី៣ឆ្នាំមុន។ដោយ ស៊ាន សុផាត12506610_1643828089212326_1226698497_n 12498822_1643828139212321_458564638_n 12483598_1643828099212325_453711876_n 12467790_1643828079212327_159761678_n