​ ​ឃាត់ខ្លួន​បុរស​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី រំលោភ​ក្មួយ​ស្រី​ថ្លៃ​ជា​អនីតិជន​

0

​កំពត​៖ ជនសង្ស័យ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល ស្រុក​ទឹកឈូ ធ្វើការ​ឃាត់ខ្លួន នៅ​ព្រឹក ថ្ងៃទី ៥ ខែមករា ឆ្នាំ​២០១៦ ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​សេពសន្ថវៈ លើ​ក្មួយ​ស្រី​ថ្លៃ អាយុ​១២ ឆ្នាំ ក្នុងផ្ទះ​ចាំ​ចំការកៅស៊ូ នៅ​ភូមិ ត្រពាំង​ព្រីង ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ ខេត្តកំពត ។​
​ជនសង្ស័យ​មាន ឈ្មោះ ទូច យូ​ន ហៅ​យួន ភេទ​ប្រុស អាយុ ២១ ឆ្នាំ មាន​ប្រពន្ធ​ត្រូវជា​មីង​បង្កើត​របស់​កុមារី​រងគ្រោះ មុខរបរ​កម្មករ​ចម្ការកៅស៊ូ រស់នៅ​ភូមិ​កំពង់​ចិន ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ ខេត្តកំពត ស្នាក់នៅ​បណ្តោះអាសន្ន ក្នុង​ចម្ការកៅស៊ូ ចំណែក​កុ​ម៉ា​រី​រងគ្រោះ អាយុ​១២​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​តូច ឃុំ​កណ្ដោល ស្រុក​ទឹកឈូ ស្នាក់នៅ​បណ្តោះអាសន្ន​ក្នុង​ចម្ការកៅស៊ូ​ជិត​ជនសង្ស័យ ។​
​លោក​លក ញ៉ា​វ នាយរង​កា​រិ​យា​ល​យ័​នគរបាល​ព្រហ្ម​ទ​ណ្ឌ័​កំរិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹងថាៈ នៅ​ថ្ងៃកើតហេតុ​វេលា​ម៉ោង ៣ រសៀល ថ្ងៃទី​៤ ខែមករា មេឃ​រក​ភ្លៀងហើយ​ក្មេងស្រី​រងគ្រោះ​បាន​ហៅ​ជនសង្ស័យ ( ជា​ពូ​ថ្លៃ ) អោយជួយ​សែង​ស្រូវ​ដែល​ហាល​ចូលក្នុង​ផ្ទះ លុះ​ពេល​សែង​ស្រូវ​ចូលដល់​ក្នុងផ្ទះ​មិនឃើញ​មាន​អ្នកណា​នៅ ទើប​ជា​ឪ​កាស​ល្អ​ជនសង្ស័យ​បានធ្វើ​សកម្មភាព​ចាប់រំលោភ​លើ​ក្មេងស្រី ជា​ក្មួយ​ស្រី​ថ្លៃ រហូត​បានសម្រេច​ចំនួន​១​លើក តែម្ដង ចំណុច​ផ្ទះ​ចាំចំការ​កៅ​ស៊ួ នៅ​ភូមិ ត្រពាំង​ព្រីង ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ ។​
​លោក​បាន​ឲ្យ​ដឹង​ទៀតថាៈ ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង របស់​ក្រុមគ្រួសារ​កុមារី​រងគ្រោះ លើ​ករណី​រំលោភ លោក​អធិការ​នរគ​បាល​ស្រុក​ទឹកឈូ​ដឹកនាំ​កំលាំង ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ ព្រឹក ថ្ងៃទី ៥ ខែ មករា ឆ្នាំ​២០១៦ តែម្តង ហើយ​វេលា​ម៉ោង​១០,៣០​នាទី​ព្រឹក ថ្ងៃ​ដដែល លោក​អធិការ​នរគ​បាល​ស្រុក​ទឹកឈូ បានធ្វើ​របាយ​ការ​ណ៏ បញ្ជូន​ជនសង្ស័យ​មកកាន់​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សួរនាំ​បន្ត ។​
​ចំណែក ជនសង្ស័យ បាន​ឆ្លើយ​បដិសេធ​ចំពោះ​សមត្ថកិច្ច​ជំនាញ​ថា ខ្លួន​មិនបាន​ចាប់រំលោភ​ទៅលើ​ជនរងគ្រោះ​ដូច​ពាក្យ​ចោទប្រកាន់​នោះទេ ។ តែបើ​តាម​ការពិនិត្យរ​បស់​គ្រូ​ពេ​ទ្រ​បាន​បញ្ជាក់ថា​កុមារី​ពិតជា​មាន​ដាច់​រលាត់ សន្ទះ​ព្រហ្មចារី​បន្តិចបន្ដួច តែ​មិនបាន​ស៊ី​ជំរៅ ។​
​បច្ចុប្បន្ន ទោះបីជា​ជនសង្ស័យ​បាន​ឆ្លើយ​បដិសេធ​ក៏ដោយ​ក៏​សមត្ថកិច្ច​ជំនាញ​បាន​កំពុង​កសាង​សុំ​ណុំ​រឿង​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕20160105_144712