​ ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៧​ទិវា​បុណ្យ​ជ័យ​ជំ​នៈ​៧​មករា​១៩៧៩.៧​មករា​២០១៦​នៅ​ស្រុក​ទឹកផុស​

0

​ខេត្តកំពង់ឆ្នាំង​៖ « មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទាំងអស់​សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​អោយបាន​ទាំងអស់គ្នា ព្រោះតែ​ការមិន​គោរព​ច្បាប់​នេះហើយ ដែល​ក្នុង​មួយឆ្នាំៗ​បា ន​ធ្វើអោយ​មនុស្ស​រាប់ពាន់នាក់​ច្រើន​ស្លាប់ និង​ធ្វើអោយ​ខាតបង់​ថវិកា​ក្នុង​គ្រួសារ​និង​ថវិកាជាតិ​រាប់លាន​ដុល្លា និង​សូមអោយ​លោកគ្រូ​អ្នកគ្រូ មាតាបិតា ត្រូវ​អប់រំ​កូនចៅ​ជៀស​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន​ខុសច្បាប់ និង​នាំអោយ​ខូចអនាគត »​។ ឯកឧត្តម តូច ចាន់​កុសល រដ្ឋលេខាធិការ​ក្រសួង​សាធារណៈ​និង​ដឹកជញ្ជូន ជា​សមាជិក​ក្រុមការងារ​ថ្នាក់កណ្តាល និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​ទឹកផុស បាន​ថ្លែង​បែបនេះ នៅក្នុង​ពិធី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៧ ទិវា​បុណ្យ​ជ័យ​ជំ​នៈ​៧​មករា​១៩៧៩.៧​មករា​២០១៦​នៅ​ព្រឹក​ថៃ្ង​ទី​០៥ ខែមករា​ឆ្នាំ ២០១៦ នៅក្នុង​ស្រុក​ទឹកផុស ដោយមាន​ការចូលរួម​ពី​ក្រុមការងារ​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត ស្រុក ឃុំ និង​ប្រជាពលរដ្ឋ​សរុប​ចំនួន​៥២០​នាក់​។​
​ ​នៅក្នុង​ពិធី​នេះ ឯកឧត្តម តូច ចាន់​កុសល បាន​អាន​សារលិខិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដោយបាន​គូសបញ្ជាក់ថា​៖ ៧​មក​រាជា​ថៃ្ង​បុណ្យជាតិ​ដ៏​ធំ​មួយ ត្រូវ​រំលឹក​ដល់​គុណបំណាច់​របស់​យុទ្ធជន យុទ្ធ​នារី ដែល​ពលី​ជីវិត​ដើម្បី​រំដោះ​ប្រទេសជាតិ និង​ប្រជាជន​ចេញពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត ដែល​បានសំលាប់​ជាតិ​សាសន៍​ខ្លួនឯង​យ៉ាង​ព្រៃផ្សៃ​រាប់លាន​នាក់ ដែល​គ្មានទេ​នៅក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ​ក្នុង​ពិភពលោក​។​
​រយះពេល​៣៧​ឆ្នាំ​កន្លងទៅនេះ ផ្តើមចេញពី​ជ័យជំនះ​៧​មករា ប្រជាជន​កម្ពុជា​បានសម្រេច​ផ្លាស់ប្តូរ​សង្គម​យ៉ាង​ធំធេង​ដែល​ប្រទេស​នៅលើ​ពិភពលោក​ទាំងមូល​នឹកស្មាន​មិន​ដល់​ថា កម្ពុជា​បានប្រែក្លាយ​ពី​វាលពិឃាដ​នៃ​របប​ប្រល័យពូជសាសន៍​,​ពី​សង្គ្រាមរ៉ាំរ៉ៃ​រាប់​ទស្សវត្សរ៍​,​ការបាក់​បែក​ជាតិ​,​បែងចែក​ទឹកដី​ក្លា យ ជា​ប្រទេសមួយ​ដែលមាន​សុខសន្តិភាព ស្ថេរភាព និង​ការអភិវឌ្ឍ តាំងពី​បាត​ដៃទទេ​រហូតដល់​មានការ​រីកចំរើន​លើ​គ្រប់​វិស័យ ធ្វើអោយ​ប្រជាជនមាន​ជីវភាព​ធូ​ធារ​និង​កំណើត​សេដ្ឋកិច្ច កើនឡើង​ឥតឈប់ឈរ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដែល​ធ្វើអោយ​ប្រទេស​លើ​ពិភពលោក​មានការ​កោតសរសើ​រ​គ្រប់ៗ​គ្នា​។​
​ ​ឯកឧត្តម​បានបញ្ជាក់​ទៀតថា​៖​ថៃ្ង​ជ័យ​ជំ​នៈ​៧​មករា​គឺជា​ថៃ្ង​ប្រវត្តិសាស្ត្រ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បានផ្តល់​កំណើត​លើក​ទី​២​ដល់​ប្រជាជន​កម្ពុជា​គ្រប់ៗ​រូប គ្មាន​អ្នកណា​អាច​បដិសេធ​បានឡើយ​បើ​គ្មាន​រដ្ឋប្រហារ​ថៃ្ង​១៨ មីនា ឆ្នាំ​១៩៧០ ក៏​គ្មាន​របប​ប្រល័យពូជសាសន៍​ប៉ុលពត បើ​គ្មាន​របប​ប្រល័យពូជសាសន៍​ប៉ុលពត ក៏​គ្មាន​ថៃ​៧​មករា បើ​គ្មាន​ថៃ្ង​៧​មករា​ក៏​គ្មានអ្វីៗ​ដូច​សព្វ​ថៃ្ង​នេះដែរ​។​
​ ​លោក ខឹម ផល្លា តំណាងអោយ​សមាជិក​ស​មា​ជិ​កា​អង្គ​មិ​ទ្ទិញ​បាន​ឡើង​ប្តេជ្ញាចិត្ត​ដោយបាន​គូសបញ្ជាក់ថា​៖ យើងទាំងអស់គ្នា​ត្រូវ​រួម​សា​គ្គី​គ្នា ការពារ​អោយបាន​រឹង​ម៉ាំ​ស្ថិតស្ថេរ និង​រីកចំរើន​ថែមទៀត​នៅ​សមិទ្ធិផល​៧​មករា ,​ប្តេជ្ញា​បន្ត​អនុវត្ត​អោយបាន​ជោគជ័យ​នូវ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​និតិ​កា ល​ទី​៥​នៃ​រដ្ឋសភា ដែលមាន​សម្តេច​តេ​ជោ​ហ៊ុនសែន​ជា​ប្រមុខ ,​ប្តេជ្ញា​ប្រឆាំង​ដាច់ខាត​អ្នកប្រព្រឹត្ត​បំពាន​ច្បាប់រដ្ឋធម្មនុញ្ញ និង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល , ប្តេជ្ញា​គាំទ្រ​បេក្ខភាព​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​ជា​នាយករដ្ឋមន្ត្រី​គ្រប់​អាណត្តិ , មាន​សម្តេច ហ៊ុន សែន ទើប​មានការ​បង្រួម​បង្រួម​ជាតិ និង​សុខសន្តិភាព​៕

4 3 2 1