កម្លាំងចម្រុះ​ដឹកនាំ​ដោយ​លោក សេង ប៊ុន​ឈឿន នាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង ​ចុះបង្ក្រាប​សកម្ម​ភា​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​តំបន់​៣ ក្នុងស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​

0

​ខេត្តកំពង់ឆ្នាំង ៖ កាលពីពេល​ថ្មីៗ​ក្នុង​ខែឧសភា ឆ្នាំ​២០១៤​កន្លងទៅនេះ កំលាំង​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង សហ​ការណ៍​ជាមួយ​កម្លាំង​សមត្ថកិច្ច​ចំរុះ មាន កម្លាំង​នគរបាល កម្លាំង​អាជ្ញាធរ​ដែនដី និង​សហគមន៍ ក្រោម​ការដឹកនាំ​ដោយ​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល លោក សេង ប៊ុន​ឈឿន បាន​ចុះ​ត្រួតពិនិត្យ​និង​ទប់ស្កាត់​ការកាប់​គាស់​ទន្ត្រា​ន ឈូសឆាយ​ហ៊ុំព័ទ្ធ

ដីព្រៃ​លិច​ទឹក និង​ជីក​ប្រឡាយ​ធ្វើជា​កម្មសិទ្ធិ នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។ ​ ​យុទ្ធនាការ​ខាងលើ ធ្វើឡើង​ក្រោម​បញ្ជា​ផ្ទាល់​របស់ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង សកម្មភាព​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​ខាងលើ ត្រូវបាន​គេ​ស្គាល់​អ្នកប្រព្រឹត្ត​ឈ្មោះ ហៀ ហ៊ី​ន ប៉ុន្តែ​ឈ្មោះ​នេះ​បាន​រត់គេចខ្លួន​ពេល​

បែកការណ៍​ធ្លាយ​ពត៌មាន​ដល់​ថ្នាក់លើ ចំណុច​ឈូសឆាយ​ព្រៃ​លិច​ទឹក​ប្រមាណ​៣០​ហិកតា និង​ជីក​ប្រឡាយ​ថ្មី​៧០០​ម៉ែត្រ មាត់​៥​ម៉ែត្រ ជំរៅ​៣​ម៉ែត្រ ដែល​ចាប់ផ្តើម​ឈូសឆាយ​ភ្ជូ​រ​រាស់​ព្រួស​ស្រូវ​បាន​ប្រមាណ​២​ហិកតា នៅក្នុង​ការងារ​ក្នុង​ប្រតិ​តប​ត្តិ​ការ​ខាងលើ បាន​ប្រទះឃើញ​មាន​ទីតាំង​ស្នាក់នៅ​មួយកន្លែង គ្រឿងចក្រ​រួមមាន អេស្កាវ៉ាទ័រ​មួយគ្រឿង ត្រាក់ទ័រ​ភ្ជួរ​ដី​ចំនួន​៣​គ្រឿង រថយន្ត​ដឹក​ដី​ចំនួន​១​គ្រឿង និង​ម៉ាស៊ីន​ច្រូតស្រូវ​ចំនួន​១​គ្រឿង និង​សម្ភា​រៈម​ប្រើការ​ងារ​អោយ​វិស័យ​កសិកម្ម​

មួយចំនួនទៀត ផងដែរ​។ ​កម្លាំង​សមត្ថកិច្ច​ចំរុះ​ក្រោយពី​បាន​ពិនិត្យ​ជាក់ស្តែង​និង​បាន​សាក​សួររក​ម្ចាស់ ទីតាំង​ដើម្បី​ផ្តល់​ពត៌មាន​ប៉ុន្តែ​រក​មិនឃើញ ។ សកម្មភាព​ត្រួសត្រាយ​ដីព្រៃ​លិច​ទឹក និង​ហ៊ុំព័ទ្ធ​កាន់កាប់​ធ្វើជា​កម្មសិទ្ធិ​ខាងលើនេះ គឺ​ចាប់ពី​ចំណុច​បឹង​សាវម៉ាវ រហូតដល់​ចំណុច​បឹង​ឈូក​ធំ រួច​បន្ត​មក​បឹង​ក្រឡោ​ង និង​ចាប់ពី​បឹង​ក្រឡោ​ង​មកដល់​បឹង​ក្របី រួច​បន្ត​ភ្ជាប់​មក​ទួល គោ​ព្រះ ដោយមាន​បោះបង្គោល​តម្រុយ​សម្គាល់​ព្រំដី​ជាច្រើន​ទៀតផង ។ ក្នុងពេល​ត្រួតពិនិត្យ ចំណុច​ខាងលើ​

ជា​ហូរហែរ​ចុងក្រោយ​នេះ សមត្ថកិច្ច​ពុំបាន​ជួប​គ្រឿងចក្រ​ផ្សេង​ទៀតឡើយ គឺ​ឃើញតែ​ស្នាម​ការឈូសឆាយដី​ព្រៃ​លិច​ទឹក​ប៉ុណ្ណោះ ។​ ​ ​វត្ថុតាង និង​សំភារៈ​ដែល​សមត្ថកិច្ច​បា​នរក​ឃើញ ត្រូវបាន​អភិបាល​នៃ​គណ​អភិបាលខេត្ត​កំពង់ឆ្នាំង បញ្ជា​អោយកម្លាំង​នគរបាល​នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង ចុះ​យាម​រក្សាទុក​នៅ​ហ្នឹង​កន្លែង រងចាំ​អនុវត្តតាម​នីតិវិធី ។

បង្គោល​តម្រុយ​ព្រំដី​ជាច្រើន ត្រូវបាន​ដក​បំផ្លាញចោល រីឯ​ប្រឡាយ​ត្រូវ​លុបចោល​ផងដែរ ។ ​យុទ្ធនាការ​បង្ក្រាប​ការ​ឈូសឆាយ​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​ធ្វើជា​កម្មសិទ្ធិ​ខាងលើនេះ សមត្ថកិច្ច​កំពុងតែ​ស្រាវជ្រាវ ដើម្បី​រក​ចាប់​ជនល្មើស និង​អាចមាន​អ្នក​នៅ​ក្រោយខ្នង​ពាក់ព័ន្ធ​ក្នុង​សកម្មភាព​ខាងលើនេះ​។ ​ដោយ លោក សុខ គឹម​សៀនDSC09097 DSC09113 DSC09118 DSC09082