​ឯ​.​ឧ ខូ​យ​-​ឃុន​ហ៊ួ​រ អំពាវ​នា វ​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំអនុវត្ត​នូវ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​​

0

កំពតៈ  អភិបាលខេត្ត​កំពក​បាន​មានប្រសាសន៍ អំពាវនាវ​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ​បណ្តា​មន្ទីរ ពិសេស​មន្ទីរ​ពាក់ព័ន្ធ​ត្រូវ​បង្កើន​ការចូលរួម​យកចិត្តទុកដាក់​ជំរុញ​ផ្សព្វផ្សាយ​ណែនាំ​ដល់​មន្ត្រីរាជការ​ក្រោម​ឱវាទ​និង​ប្រជាពលរដ្ឋ​អោយ​ខ្លាំងក្លា​ជាប្រចាំ​ចំពោះ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ដែល​រដ្ឋសភាជាតិ​បានអនុម័ត​មាន​រយះពេល​មួយឆ្នាំ​កន្លងមក ហើយ​ត្រូវបាន​រាជរដ្ឋាភិបាល ក៏​ដូច​ក្រសួងមហាផ្ទៃ​បានដាក់​កំណត់អោយ​ប្រជាពលរដ្ឋ​ទូទៅ​ប្រើប្រាស់​នា​ដើមឆ្នាំ​២០១៦​ក្នុង​គោលបំណង​ដើម្បី​បង្ការ ទប់ស្កាត់ និង​ការកាត់បន្ថយ​គ្រោះ​ថ្នាក់លើ​ដងផ្លូវ​អោយមាន​ប្រសិទ្ធភាព​។ នៅក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២០​អណ​ត្តិ​ទី​២ របស់​ក្រុមប្រឹក្សា​ខេត្ត ក្រោម​វត្តមាន​គណអធិបតី ឯ​.​ឧ អ៉ឹ​ង​-​ម៉េង​ហួរ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កាលពី​ថ្ងៃទី​០៥ ខែ មករា ឆ្នាំ ២០១៦ នៅ​សាលា​ខេត្តកំពត​។​

ក្នុងនោះ​មាន​ឯកឧត្តម​ជា​ប្រធាគ​ណ​កម្ម​ការ​សុវត្ថិ​ចរាចរណ៍​ផ្លូវគោក​ថ្នាក់​ខេត្ត ឯកឧត្តម​សូម​អំពាវនាវ​និង​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​បណ្តា​មន្ទីរ អង្គភាព​ទាំងអស់​នៅក្នុង​ខេត្ត​ត្រូវ​ជំរុញ​ការចូលរួម​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទាំងអស់គ្នា​អោយមាន​ប្រសិទ្ធភាព​ព្រោះថា​ការអនុវត្ត​ច្បាប់​គឺ​ផ្តើមចេញពី​យើងទាំងអស់គ្នា​ដែលជា​មន្ត្រីរាជការ​ដែល​មាន​កំរិតយល់ដឹង​ខ្ពស់ជាង​ប្រជាពលរដ្ឋ​ហើយ​ត្រូវ​ធ្វើជា​គំរូ​ប្រជាពលរដ្ឋ ។ ដូច្នេះ​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ខ្លួនឯង​ផ្ទាល់ រួម​និង​មន្ត្រីក្រោមឱវាទ​ទាំងអស់​ត្រូវតែ​ជំរុញ​ក្នុង​ការពង្រឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ​អោយបាន​គ្រប់ៗ​គ្នា ពិសេស​ការប្រើប្រាស់​យាន​យន្ត​គ្រប់​ប្រភេទ​នៅលើ​ដងផ្លូវ​ក​ប្បី​ទាំងអស់គ្នា​ត្រូវមាន​ឯកសារ​គ្រប់គ្រាន់​ដែល​ច្បាប់​តម្រូវអោយមាន ហើយ​ការបើកបរ​ម៉ូតូ​ឫុ​យានយន្ត​ផ្សេងៗ​ត្រូវតែ​ចូលរួម​គោរព​ទាំងអស់គ្នា នូវ​ការពា​ក់មូ​ក​សុវត្ថិភាព​ការពារ និង​ប្រកបដោយ​សីល​ធ៌​ម​ដោយ​មិនត្រូវ​ផ្តេកផ្តួល​ហេតុផល​ផ្សេងៗ​ផ្ទុយ​ពី​ច្បាប់​ហាមឃាត់​ឫុ​កំណត់អោយ​ប្រើប្រាស់​ឡើយ ។

​ព្រោះ​បច្ចុប្បន្ននេះ​ពិនិត្យ​ជារួម​ស​ង្ខេ​ត​ឃើញ​មាន​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​មានការ​កើនឡើង​ដែល​យើងទាំងអស់គ្នា​និង​រាជរដ្ឋាភិបាល​មានការ​ព្រួយបារម្ភ​និង​បាននិងកំពង់​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ក្លា​។ បើទោះបី​យ៉ាងណា​សម្រាប់​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នៅក្នុង​ខេត្តកំពត​ក្នុង​រយះពេល​ប៉ុន្មាន​ថ្ងៃនេះ​ឃើញថា​ប្រជាពលរដ្ឋ​មានការ​ចូលរួម​គោរព​និង​យល់ដឹង​ភាគច្រើន​ដោយ​សង្កេតឃើញ​តាមរយះ​របាយការណ៍​តួលេខ​ផាកពិន័យ​របស់​នគរបាល​ចរាចរណ៍​មានការ​ថយចុះ​ជា​បន្តបន្ទាប់​។​

​ឯ​.​ឧ អ៉ឹ​ង​-​ម៉េង​ហួរ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ក៏បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​គណ​អភិបាលខេត្ត មន្ទីរ​អង្គភាព​ជំនាញ​ទាំងអស់​ដែល​បាន​យកចិត្តទុកដាក់​រួមគ្នា​អភិវឌ្ឍន៍​ខេត្ត​និង​បំរើសេវា​សាធារណៈ និង​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​បានល្អ ពិសេស​ក្នុងឱកាស​ចុង​ឆ្នាំនេះ​រដ្ឋបាលខេត្ត​បានរៀបចំ​ពិធីបុណ្យ​សមុទ្រ​និង​បុណ្យ​ឆ្លង​ឆ្នាំ​សកល​បង្ក​ការសប្បាយ​ជូន​ប្រជាពលរដ្ឋ​ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​មក​កម្សាន្ត​ក្នុង​ខេត្ត​មានការ​កើនឡើង​ជា​បន្ត​បន្ទាប់​ដែលមាន​តួលេខ​រហូត​ប្រមាណ​១​លាន​៧​សែន​នាក់​ផងដែរ ៕IMG-20160106-WA0042 IMG-20160106-WA0029 IMG-20160106-WA0027 IMG-20160106-WA0025