​ម៉ូតូពីគ្រឿង​បុក​គ្នាយ៉ាងពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​-​របួសស្រាល​ម្នាក់​

0

​ខេត្ត​ប៉ៃលិន​៖​យុវជន​ម្នា​ក់បាន​ស្លាប់​ក្រោយពី​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ និង​ម្នាក់ទៀត​រងរបួស​ស្រាល ខណៈពេល​ជិៈ​ម៉ូតូ​បុក​គ្នា​ក្នុង​ទឹ​សដៅ​បញ្ច្រាស់​ទឹ​ស ។ ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៩ និង​២០​នាទី​យប់​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៦ ស្ថិត​លើ​កំណាត់​ផ្លួ​វ​ជាតិ​លេខ​៥៧ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​៖ ជនបង្ក​ជិៈ​ម៉ូតូ​ម៉ាក់វ៉េវ ពណ៍​ក្រហម​សេរី​ឆ្នាំ​២០០៨ គ្នាន​ស្លាក់​លេខ ក្នុង​ទឹ​សដៅ​ពី​ជើង​ទៅ​ត្បូង ។ មានឈ្មោះ​ឈ្មោះ ឡុង បារាំង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​ជា​សិស្ស​រស់នៅ​ភូមិ ឃុំ​កើតហេតុ ខាងលើ​រងរបួស​បែក​ក្បាល​ធ្ងន់ បញ្ជូនទៅ​ពេទ្យ​ប្រទេស​ថៃ ហើយ​បាន​ស្លាប់​នៅ​ប្រទេស​ថៃ​, ចំណែក​ភាគី​ម្ខាង​ទៀត​មានឈ្មោះ គឹម សុខ​ជា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ រស់នៅ​ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន រងរបួស​ស្រាល បែក​ច​ញ្ជើ​មខាង​ធ្វេ​ង ជិៈ​ម៉ូតូ​ម៉ាក់​ហុងដា​C125 ពណ៍​ខ្មៅ​សេរី​០១២ ពាក់​ស្លាក់​លេខ ប៉ៃលិន​1B-0662 ក្នុង​ទឹ​សដៅ​ពី​ត្បូង​ទៅ​ជើង ។ ប្រភពព័ត៌មាន​បន្តថា​៖ មុនពេល​កើតហេតុ គឺ​ម៉ូតូ​ជនបង្ក​ជិៈ​ពី​ជើង​ទៅ​ត្បូង រីឯ​ម៉ូតូ​ម្ខាង​ទៀត​ជិៈ​ពី​ត្បូង​មក​ជើង​(​បញ្ច្រាស់​ទឹ​ស​គ្នា​) ពេលនោះ​ម៉ូតូ​ជនបង្ក​បាន​ជិៈប​ត់​ដោយ​មិនបាន​មើលមុខ​ក្រោយ ក៏​បុក​ម៉ូតូ​ជនរងគ្រោះ​តែម្តង ។ បច្ចុប្បន្ន​សព​ជនបង្ក​កំពុងតែ​បញ្ជូនមក​តាម​ច្រកទ្វា​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន ហើយ​សាច់ញាតិ​កំពុង​រង​ចំ​ទទួល​ពី​សមត្ថកិច្ច ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​ម៉ូតូ​ទាំងពីរ​គ្រឿង ត្រួវបាន​នគរ​បាលច​រាច​រណ៍​យកទៅ​រក្សាទុក​ស្នងការ​ខេត្ត រងចាំ​ការដោះស្រាយ​តាមច្បាប់​៕រូបភាព សុវណ្ណារិទ្ធ (6) រូបភាព សុវណ្ណារិទ្ធ (3) រូបភាព សុវណ្ណារិទ្ធ (2) រូបភាព សុវណ្ណារិទ្ធ (1)