​លោកជំទាវ ម៉ែន​សំអន​អញ្ជើញ​បួងសួង​សុំ​សេចក្ដីសុខ​សេចក្ដីចម្រើន​ដល់​មន្ត្រីរាជការ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្វាយរៀង​នៅ​ទួល​បារមី​យាយ​ដូន​ក្រុង​បាវិត​

0

 

​ខេត្តស្វាយរៀងៈ​លោកជំទាវ ម៉ែន​សំអន​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​ព្រិ​ទ្ធ​សភា​និង​អធិការកិច្ច​នៅ​ព្រឹក​ថ្ងៃទី​៦​ខែមករា​ឆ្នាំ​២០១៦​នេះ​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ​បួងសួង​សុំ​សេចក្ដីសុខ​សេចក្ដីចម្រើន​ដល់​មន្ត្រីរាជការ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្វាយរៀង​នៅ​ទួល​បារមី​យាយ​ដូន​ក្រុង​បាវិត​ស្ថិត​ក្នុងភូមិ​បាវិត​កណ្ដាល​សង្កាត់​-​ក្រុង​បាវិត​។​ពី​ធី​នេះ​ក៏មាន​ការចូលរួម​ពី​លោកស្រី​យស់​ស៊ី​មន ម៉ឺង​សំផន​និង​លោក​ជៀង​អំ​អភិបាលខេត្ត​ព្រមទាំង​អស់លោក​លោកស្រី​ដែលជា​ប្រតិភូ​អមដំណើរ​មន្ត្រីរាជការ​ព្រះសង្ឃ​និង​ប្រជាពលរដ្ឋ​ជាច្រើន​កុះករ​ផងដែរ​។​លោកជំទាវ ម៉ែន​សំអន​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​ព្រិ​ទ្ធ​សភា​និង​អធិការកិច្ច​បាន​មាន​ប្រសា​ស​ន៏​ថា​ការធ្វើ​បុណ្យ​បួងសួង​សុំ​សេចក្ដីសុខ​សប្បាយ​នៅ​ទួល​យាយ​ដូន​នេះ​ឡើង​ដើម្បីអោយ​លោកយាយ​ដូន​ដែលជា​អ្នកមាន​បារមី​ពូកែ​ស​ក្កិ​សិទ្ធ​នោះ​ជួយ​បីបាច់​ថែរក្សា​កូនចៅ​នៅ​ទូទាំង​ខេត្តស្វាយរៀង​ក៏ដូចជា​ក្រុង​បាវិត​នេះ​ផងដែរ​។​ម្យ៉ាងវិញទៀត​រយះ​កាល​កន្លងមក​ខេត្តស្វាយរៀង​យើង​ក៏​ធ្លាប់​ជួប​នូវ​ឧបទ្ទវហេតុ​ដែលមាន​ក​រ​ណី​គ្រោះថ្នាក់​ចរាចរ​ណ៏​ធ្វើអោយមាន​មនុស្ស​ស្លាប់​និង​រងរបួស​អស់​ជាច្រើន​នាក់​និង​មាន​កូដកម្ម​បាតុកម្ម​កើតឡើង​ដោយបាន​បំផ្លាញ​ទ្រព្យសម្បត្តិ​រោងចក្រ​និង​រងរបួស​សមត្ថកិច្ច​ជាច្រើន​នាក់​ដែល​បង្កឡើង​ដោយ​ជន​មួយ​ក្ដាប់​តូច​នាំអោយ​ថៅកែ​រោងចក្រ​មិន​សប្បាយចិត្ត​ផងដែរ​។​ដូច្នេះហើយ​ទើប​រូបលោក​ស្រី​ផ្ទាល់​និង​ក្រុមការងារ​អាជ្ញាធរខេត្ត​បានរៀបចំ​ធ្វើ​ពិធីបុណ្យ​បួងសួង​សុំ​សេចក្ដីសុខ​សេចក្ដីចម្រើន​នៅ​ទួល​បារមី​យាយ​ដូន​នេះ​ដើម្បី​ដេញ​ឧ​ប​ទ្រុប​ចង្រៃ​អោយ​ជៀស​ចាកចេញ​អោយ​ឆ្ងាយ​និង​នាំមក​វិញ​នូវ​សេចក្ដីសុខ​សប្បាយ​និង​ការរីកចំរើន​ដល់​ប្រទេសជាតិ​។​នៅក្នុង​ឪ​កាស​នោះដែរ​លោកស្រី​ម៉ែន​សំអន​ក៏បាន​រំលឹក​អំពី​ប្រវត្តិ​សង្ខេប​នូវ​ទួល​យាយ​ដូន​នេះ​ដោយបាន​លើកឡើងថា​កាលពី​ដើមឡើយ​មាន​មេទ័ព​ទិស​ប្រាំមួយ​មក​ច្បាំង​នៅ​ទិស​ឥ​សាន្ត​មាន​ថ្ងៃមួយ​នោះ​ពេលយប់​មេទ័ព​បាន​សុ​បិ​ន្ត​និមិត្ត​ឃើញ​ទេពអប្សរ​មួយ​ព្រះ​នាង​ស្រស់ស្អាត​ហើយ​មានចិត្ត​ពេញ​ព្រះទ័យ​យ៉ាងខ្លាំង​។​​ព្រះ​នាង​គឺជា​ត្រី​ផ្សោត​នៅ​ស្រុក​សំបូរ​ខេត្តក្រចេះ​មាន​បារមី​អាច​ប្រែ​ក្រឡា​ជា​មនុ​ស្សបាន​។​​លោកជំទាវ​ម៉ែន​សំអន​បន្តថា​នៅ​គ្រាមួយ​នោះ​មានរឿង​កើតឡើង​នៅ​ទិសទក្សិណ​មេទ័ព​ក៏​ទៅធ្វើ​សង្គ្រាម​ជាមួយ​សត្រូវ​នៅ​ទិសទក្សិណ ពេលនោះ​ព្រះ​នាង​ក៏​យាង​ទៅតាម​ធ្វើសង្គ្រាម​ជាមួយ​ស្វាមី​លុះ​គ្រា​ក្រោយមក​ស្វាមី​ព្រះ​នាង​ក៏​ស្លាប់បាត់​បង់ជីវិត​មុន​និង​ស្លាប់​ក៏បាន​ផ្ដាំផ្ញើរ​អោយ​ព្រះ​នាង​គោរព​ព្រះ​បរមគ្រូ​៣​អង្គ​របស់​ប្ដី​គឺមាន​ព្រះព្រហ្ម ព្រះ​វិស្ណុ ព្រះ​សិ​វះ ក្រោយមក​ព្រះ​នាង​បាន​ដឹកនាំ​កងទ័ព​ទាំង​៥០០​របស់​ប្ដី​ធ្វើសង្គ្រាម​រហូត​បាន​ជ័យជំនះ​នៅលើ​ទួល​នេះ​។​​ព្រះ​នាង​មាន​ព្រះនាម​ថា​មេទ័ព​ស្រី​ស្រអែម​ដល់​រយះ​កាល​ក្រោយមក​ព្រះ​នាង​អស់បុណ្យ​ជាមួយ​មនុស្ស​។​ទីទួល​នោះគេ​ក៏បាន​ហៅថា​ទួល​ស្រី​ស្រអែម​ដល់​ដំណាក់កាល​ក្រោយមក​គេ​ហៅថា​ទួល​យាយ​ដូន​។​​សូមបញ្ជាក់ថា​តួ​ល​យាយ​ដូន​នេះ​សមិទ្ធផល​ជាច្រើន​ដែល​បាន​កសាង​នៅលើ​ទួល​នេះ​មានការ​ឧបត្ថម​គ្រាំទ្រ​ពី​លោកនាយ​ឧ​ត្ត​ម​សេនី​យ៏​ម៉ឺង​សំផន​និង​លោកជំទាវ​ផងដែរ​។​​ពី​ធី​បន្ទាប់​លោកស្រី​ម៉ែន​សំអន​ក៏បាន​ចែកជូន​ថវិការ​ដល់​យាយជី​តាជី​និង​ប្រជាពលរដ្ឋ​មួយចំនួន​និង​បញ្ចប់​វិធី​នេះ​តែម្ដង​។​20160106_091559 20160106_091508 20160106_085829 20160106_074700