ខេត្ត​ឧ​ត្ត​រ​មានជ័យ អបអរ ខួប​លើក​៣៧​ទិវា​ជ័យ​៧​មករា​

0


​ឧ​ត្ត​រ​មានជ័យ​៖ ខួប​អនុស្សាវរីយ៍​លើក​ទី​៣៧ ទិវា​ជ័យជំនះ​(៧​មករា​១៩៧៩-៧​មករា​២០១៦)​ត្រូវបាន​ប្រារព្វ​ធ្វើឡើង​នៅ​បរិវេណ​សួនច្បា​មុខ​សាលាខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយមាន​មហាជន​ជា​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ ប្រជាពលរដ្ឋ​និង​សិស្សានុសិស្ស​៦១៣​នាក់​.​ចូលរួម​ទៀតផង​។​ពិធី​នេះ ប្រព្រឹត្តទៅ​ក្រោម​ការចូលរួម​ពី​សំណាក់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ឯកឧត្តម​ជា​ដា​រ៉ា មេបញ្ជាការរង​ខ​រះ​ភូមិន្ទ ឯក​ឧ​ត្ត​ស ថា​វី អភិបាល​នៃ​គណ​អភិបាលខេត្ត​និង​ឯកឧត្តម​អមដំណើរ​ជាច្រើន​ទៀត​។​ឯកឧត្តម​ស ថា​វី អភិបាលខេត្ត បាន​អាន​សន្ទរកថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុង​ពិធី​ខួប​លើក​ទី​៣៧ នៃ​ទិវា​ជ័យជំនះ​៧​មករា​។​ឯកឧត្តម​ស ថា​វី អភិបាលខេត្ត បាន​លើកឡើងថា ប្រទេស​កម្ពុជា មានការ​អភិវឌ្ឍន៍ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង​ការអភិវឌ្ឍន៍​ប្រទេស​
​ទាំងមូល​ប្រកប​កដោយ​សុខសន្តិភាព ស្ថេរភាព ពេញលេញ ហើយ​បាន​លិចមុខ​លើ​ឆាក​អន្តរជាតិ​។​ឯកឧត្តម​ស ថា​វី អភិបាលខេត្ត បាន​បន្តទៀតថា ជាមួយនឹង​សន្តិភាព​រីកចម្រើន​នេះ ក៏បាន​រំលឹក​ប្រវត្តិ​វេទនា​ក្នុង​របប​៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ​ដែល​ពលរដ្ឋ​រស់នៅ​ក្រោម​ការកាប់សម្លាប់ ដែល​គ្មាន​សាសនា និង​បង្អត់អាហា​។​តែដោយសារ​គុណបុណ្យ​ថ្ងៃ​៧​មករា បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ប្រទេសជាតិ រស់​ឡើងវិញ​។​៧​មករា​ឆ្នាំ​១៩៧៩​នេះហើយ​ជា​កំណើត​ទី​២​របស់​យើងទាំងអស់គ្នា​ដូចនេះ​យើង​មិនត្រូវ​ភ្លេច​ថ្ងៃ​នេះឡើយ ជាពិសេស​គណបក្ស​ប្រជាជន​ដែល​បាន​តស៊ូ​តាំងពី​អតីត​រហូតដល់​ពេលបច្ចុប្បន្ន មាន​អ្វីៗ​គ្រប់បែបយ៉ាង​៕​IMG_0368 - Copy IMG_0362 - Copy IMG_0355 - Copy IMG_0370 - Copy IMG_0371 - Copy