​ពិធី​អបអរ​សារ​ទរ​បុណ្យខួប​លើក​ទី​៣៧​នៃ​ទិវា​ជ័យជំនះ​៧​មករា​១៩៧៩/២០១៦

0


​កំពង់ធំៈ ប្រជាពលរដ្ឋ សិស្សានុសិស្ស​ជាង​១៥០០​នាក់ បាន​ចូលរួម​ក្នុង ពិធី​ប្រារព្វ​អបអរ​សារ​ទរ ខួប​ទី​៣៧​ឆ្នាំ នៃ​ទិវា​ជ័យ​ជ​ន្នះ​៧​មករា ឆ្នាំ​១៩៧៩ និង​២០១៦ នៅ​ស្នាក់ការ​គណបក្ស​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ នៅ​ព្រឹក​ថ្ងៃទី ៧ ខែមករា ឆ្នាំ ២០១៦ ក្រោម​ការចូលរួម​ជា​គណៈ​អ​ធិ​តី ឯកឧត្តម បណ្ឌិត ងួន ញ៉ិល សមាជិក​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល អនុប្រធាន​ទី​២ នៃ​រដ្ឋ​សភាព និង​ឯកឧត្តម លោកជំទាវ ចូលរួម​ជា ច្រើន​នាក់​ផងដែរ​។​
​ឯកឧត្តម អ៊ុត សំអន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្តកំពង់ធំ បាន​អាន​សារ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា ថ្ងៃនេះ​ជា​ទិវា​ដ៏​មហា​នក្ខត្ត​ឬ​ក្ស ដែល​ប្រជាជន​កម្ពុជា​យើង​ទូទាំងប្រទេស​ចូលរួម​យ៉ាង​ក្លៀវក្លា​ប្រារព្វ ខួប​អនុស្សាវរីយ៍​លើក​ទី​៣៧ នៃ​ទិវា​ជ័យ​ជ​ន្នះ​ជា​ប្រវត្តិសាស្ត្រ នា​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ និង​បាន​ផ្តួលរំលំ​របប​បន​ក្បត់​ប្រល័យ​ពូជ​សាស្ត្រ​ប៉ុលពត ប្រជាជន​កម្ពុជា ក៏ដូចជា​ប្រជាជន​ក្នុង​ពិភពលោក ស្រឡាញ់​សន្តិភាព សេរីភាព និង​យុត្តិធម៌ ហើយ​នៅតែ​ចងចាំ​ព្រឹ​ត្ត​ការណ៍​ប្រវត្តិសាស្ត្រ​នេះ ក្នុង​ស្មារតី​គោរព​ដឹងគុណ​យ៉ាង​ជ្រាល ជ្រៅ ចំពោះ​យុទ្ធជន យុទ្ធ​នារី អ្នកស្នេហាជាតិ​ដ៏​ច្រើន​ឥត​គណនា ដែល​បាន​ក្រោកឈរ​តស៊ូ​ប្រយុទ្ធ​យ៉ាង​ប្តូរ ផ្តាច់ ហ៊ាន​លះបង់​សាច់​ស្រស់​ឈាម​ស្រស់ និង​អាយុជីវិត​ប្រកបដោយ​វីរៈភាព​វីរភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​បុព្វហេតុ សង្គ្រោះ​ជាតិ មាតុភូមិ ។​
​តំណាង​អង្គ​មិ​ទិ្ន​ញ​បាន​មាន​ចំណាប់អារម្មណ៍​ថា យើងខ្ញុំ​ចងចាំ​ជានិច្ច​នូវ​គុណូបការៈ​ដ៏​ធំធេង​បំផុត ហើយ​បាន​ចាត់ទុកថា ថ្ងៃ​៧​មករា ជា​ថ្ងៃកំណើត​ទី​២ របស់​យើងខ្ញុំ បើ​គ្មាន​ថ្ងៃ​៧​មករា យើងខ្ញុំ​ក៏​មិនបាន​រស់រានមានជីវិត និង​មាន​ឳ​កាស​ទទួលបាន​នូវ​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ដូច​សព្វថ្ងៃ​នេះឡើយ សច្ចធម៌​នៃ​ប្រវត្តិសាស្ត្រ​នេះ មិនអាច​បដិសេធ ឬ​មូល​បង្កាច់​បានជា​ដាច់ខាត ជាពិសេស​នៅពេល​ប្រទេសជាតិ ធ្លាក់​ក្នុង​របប​ប្រល័យ​ពូជ​សាស្ត្រ​ប៉ុលពត ដែល​បានធ្វើ​ទារុណកម្ម កាប់សម្លាប់​យ៉ាង​រង្គាល​មកលើ​ប្រជាពលរដ្ឋ​ខ្មែរ អស់​ជាង​៣​លាន​នាក់​យ៉ាង​ព្រៃផ្សៃ​និង​អយុត្តធម៌​បំផុត ពេលនោះ​មានតែ​គណៈបក្ស​ប្រជាជន​កម្ពុជា​តែមួយគត់​ដែល​បាន​ក្រោក​ឡើង​ដឹកនាំ​ប្រជាជន​វាយ​រំលំ​របប​ឃោរឃៅ​នេះ ដើម្បី​សង្គ្រោះ​ជាតិ ហើយ​ដណ្តើមបាន ជ័យជំនះ​៧​មករា ឆ្នាំ​១៩៧៩ ។​
​ឯកឧត្តម បណ្ឌិត ងួន ញ៉ិល សមាជិក​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល អនុប្រធាន​ទី​២ នៃ​រដ្ឋ​សភាព បាន​មានប្រសាសន៍ ផ្តាំផ្ញើរ​ដល់​ប្រជាពលរដ្ឋ​ដែល​បានមក​ចូលរួម​ជាង​១៥០០​នាក់​ថា ចូរ​ចង់ចាំ​នូវ គុណបំណាច់​របស់រប​ស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ផ្តួលរំលំ​របប​បន​ក្បត់​ប្រល័យ​ពូជ​សាស្ត្រ​ប៉ុលពត ឲ្យ​រួច​ផុតពី​ឋាននរគ ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស រងទុក្ខវេទនា លំបាក​ខ្លោចផ្សារ ប្រព​ន្ឋ​បែក​ប្តី ម្តាយ​ព្រាត់កូន ត្រូវបាន​ស្លាប់​ជា​បន្តបន្ទាប់ ដោយសារតែ​គ្មាន​ចំណីអាហារ ថ្នាំសង្កូវ និង​ត្រូវបាន​គេ​ចង់ស្លាបសេក យកទៅ​សម្លាប់ចោល ប្រជាជន​ពេលនោះ​គ្មាន​សិទ្ធិសេរីភាព​អ្វី​ទាំងអស់ កុំថាឡើយ​តែ​និយាយ ឬក៏​ច្រៀង កាលនោះ​សុទ្ធតែ​បន់ស្រន់​ឲ្យ ទេវតា​មកជួយ តែ​គ្មាន​គណបក្ស​ណា​ចេញមុខ​មកជួយ​នោះទេ គឺ​មានតែ​គណបក្ស​ប្រជាជន​តែមួយគត់ ដែល​បាន​រួបរួម​បង​ប្អូ​អ្នកស្ម័គ្រចិត្ត​ឲ្យ​ងើបឈរ​ឡើង ដើម្បី​តស៊ូ​មិន​ខ្លាច​ស្លាប់​ដើម្បី វាយ​រំលំ​បន​ក្បត់​ឃោ​ឃៅ​នេះ ដើម្បី​សង្គ្រោះ​ជាតិ ហើយ​បាន​ដណ្តើមបាន​ជ័យ​ជ​ន្នះ នៅ​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩​មក រហូតមកដល់​រយះពេល​៣៧​ឆ្នាំ មាន​សន្តិភាព សេរីភាព មិនតែប៉ុណ្ណោះ​គណបក្ស​បាន​ខិតខំ​ស្តារ និង​កសាង​ប្រទេស​ឡើងវិញ ដោយ​ចាប់ពី​បាតដៃ​ទទេ រហូត​បាន​រីកចម្រើន​គ្រប់​វិស័យ​ទាំងអស់​។​
​ដោយ ប៊ុន រដ្ឋាphoto_2016-01-07_11-17-47 photo_2016-01-07_11-34-00 photo_2016-01-07_11-33-55 photo_2016-01-07_11-33-53 photo_2016-01-07_11-33-40 photo_2016-01-07_11-33-33 photo_2016-01-07_11-33-11 photo_2016-01-07_11-32-51 photo_2016-01-07_11-32-46 photo_2016-01-07_11-17-47 photo_2016-01-07_11-17-42