​ម៉ូតូ​គ្លី​ច​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម​០១២​ឆ្លងផ្លូវ មនុស្ស​២​នាក់​របួសធ្ងន់​និង​ស្រាល​

0

​ខេត្តកំពង់ឆ្នាំង​៖ មនុស្ស​ប្រុស​២​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដោយ​អ្នកបើក​ម៉ូតូ​ម៉ាក​ក្លិ​ច​បើក​យ៉ាង​លឿន​ទៅបុក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​បើ​
​ក​ឆ្លង​ផ្លូវជាតិ​ក្នុងទិសដៅ​ស្របគ្នា​ពេញទំហឹង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១១​និង​៣០​នាទី នៅ​ព្រឹក​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៦ នៅលើ​ផ្លូវជាតិ​លេខ​៥​ក្បែ​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត ស្ថិតនៅ​ក្នុងភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​
​ ​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង បានអោយដឹងថា​៖ អ្នករបួស​ទី​១​ឈ្មោះ សឿង សឿ អាយុ​៤៦​ឆ្នាំ រងរបួស​ស្រាល រស់នៅ​ភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង បើក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេរី​០១២ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​អង្គការក្រៅរដ្ឋាភិបាល ONG 200 1-1745 បើកបរ​ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុចកើតហេតុ​បាន​បង់​ទៅ​ឆ្វេង​ឆ្លង​ចូល​ផ្លូវលំ ក៏ត្រូវ​ឈ្មោះ អ៊ុំ ដា​លី អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់​ឆ្នាំ ង បើកបរ​ម៉ូតូ​ម៉ាក​ក្លិ​ច​សេរី​០១៥ ព៌​ណស​ពាក់​ស្លាក​លេខ​ភ្នំ ពេញ 1FD – 9184 បើក​មក​ស្រ ប​ទិស​គ្នា​យ៉ាង​លឿន បុក​ចំ​ទទឹង​ម៉ូតូ​នៅ​ចំ​កណ្តាល​ទ្រូងផ្លូវ​ដួល​ទាំងអស់គ្នា​ជាច្រើន​ត្រឡប់ បណ្តាល​អោយឈ្មោះ អ៊ុំ ដា​លី រងរបួស​បែ​ក្បាល​ធ្ងន់​ដេរ​ជាច្រើន​ថ្នេរ ដោយសារ​មិន​ពាក់មួក​សុ​វត្តិភាព​។​
​ ​ក្រោយពេល​កើតហេតុ អ្នករងគ្រោះ​ទាំង​២ ត្រូវបាន​គេ​ដឹក​តាម​ម៉ូតូ​បញ្ជូន​ទៅកាន់​ម ន្ទីរ​ពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង ដើម្បី​សង្គ្រោះ​ព្យាបាល​។ ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង ម៉ូតូ​គ្លី​ច​
​បាន​ខូ​ត​ខាត​ធ្ងន់ ម៉ូតូ​ហុងដា​ឌ្រី​ម​ខូចខាត​ស្រាល ហើយ​ត្រូវបាន​សមត្ថកិច្ច​ដឹក​យកទៅ​
​រក្សាទុក និង​វាស់វែង​ប្លង់​កើតហេតុ និ​ត​កសាង​សំណុំរឿង​តាម​និតិ​វិធី​។​
​ ​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត គេ​ឃើញ​ក្រុមគ្រួសារ​ភាគី​ទាំង​២​បាន​ច​ចារ​សម្របសម្រួល​គ្នា​
​ដោយ​ភាគី​ខាង​ម៉ូតូ​គ្លី​ច ដឹង​កំហុស​សុំ​សំរួល​សង​ការខូចខាត​ទៅ​ភាគី​ម៉ូតូ​ហុងដា​ឌ្រី​ម ប៉ុន្តែ​
​គេ​មិនបាន​អោយដឹងពី​តម្លៃ​ត្រូវរ៉ូវ​គ្នា​ប៉ុន្មាន​នោះឡើយ​។​
​ ​ករណី​គ្រោះថ្នាក់​ខាងលើនេះ​ត្រូវបាន​សមត្ថកិច្ច​សន្និដ្ឋាន​ថា​៖ ភាគី​ទាំង​២​មាន​កំហុស​ដូចគ្នា​គឺ ភាគី​ម៉ូតូ​ហុងដា​ឌ្រី​ម​០១២​បត់​ឆ្លងផ្លូវ​មិន​មើល​ក្រោយ ទោះបី​បាន​កាច់​ភ្លើង​ស៊ីញ៉ូ​ហើយ​ក្តី ចំណែក​ភាគី​ម៉ូតូ​គ្លី​ច​អ្នក​បានឃើញ​ហេតុការណ៍ ថា​បាន​បើក​លឿន​ណាស់ ទើប​គេច​មិន​ផុត​បុក​ម៉ូតូ​ហុងដា​ឌ្រី​នៅ​ចំ​កណ្តាល​ទ្រូង​ផ្លូវជាតិ​តែម្តង ប្រសិនបើ​គេ​បើក​ត្រឹមតែ​ល្បឿន​ច្បាប់​កំណត់​៤០​គីឡូ​ម៉ោង​គឺ​ពិត​អាច​ចាប់​ហ្វ្រាំង​ជាប់ មិនមាន​គ្រោះថ្នាក់​ឡើយ​៕DSC03456 DSC03448