​កម្លាំង​អាវុធហត្ថ​ខេត្ត ចុះបង្ក្រាប​ទីតាំង​បើក​ល្បែងស៊ីសង​ប្រភេទ​អាប៉ោង ជ្រក​ក្រោម​ផ្លាក​លក់​កាហ្វេ​-​គុយទាវ ក្បែរ​ផ្សារ​សាមគ្គី ហៅ​ផ្សារ​ប៉ា​ហ៊ី​

0

​ខេត្ត​ប៉ៃលិន​៖ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ចំនួន​៥​នាក់ ដឹកនាំ​ដោយ​លោក ថុល គឹម​ហ៊ឹង ព្រះរាជអាជ្ញារង​ខេត្ត​ប៉ៃលិន បាន​ចុះបង្ក្រាប​ទីតាំង​លួចលាក់​បើក​លេងល្បែង​អាប៉ោង​ដុះ​ស្លែរ​មួយកន្លែង​ខាង​ត្បួ​ង​ផ្សារ​ប៉ា​ហ៊ី ដោយ​ឃាត់ខ្លួន​អ្នកញៀន​ល្បែង​ចំនួន​៨​នាក់ ប្រាក់​១៦៩០០០​រៀល ។ ហេតុការណ​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រសៀល​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៦ ស្ថិតនៅ​ខាងត្បូង​ផ្សារ​សាមគ្គី​ហៅ​ផ្សារ​ប៉ា​ហ៊ី ក្នុងភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។ អ្នកញៀន​ល្បែង​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ទី​១.​ឈ្មោះ ប៊ុត ស៊ី​យ៉ាន ភរ​ទ​ប្រុស អាយុ​៤៧​ឆ្នាំ ជា​ម្ចាស់ផ្ទះ ទី​២.​ឈ្មោះ សុខ តាំ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ,​ទី​៣.​ឈ្មោះ ម៉ាន រ៉​គីប ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​,​ទី​៤.​ឈ្មោះ អី សុគ​ន្ធី ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ,​ទី​៥.​ឈ្មោះ វ៉ាន់ អឹម ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ​,​ទី​៦.​ឈ្មោះ លី ស្មាន ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ ,​ទី​៧.​ឈ្មោះ សេង ចេក ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​និង​ទី​៨.​ឈ្មោះ គឹម សុខ​ថៃ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ទាំងអស់​រស់នៅក្នុង​ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។
​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​៖ ទីតាំង​បើក​លេងល្បែង​ខាងលើ មាន​ជា​យូរ​មកហើយ​ដោយ​ពុំមាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​នោះទេ ដោយពេល​ខ្លះ​គេ​ឃើញ​មាន​នរគ​បាល​មាន​សំលៀកបំពាក់​ស៊ីវិល​ចូល​លេង​ផងដែរ ចំណែក​ម្ចាស់ផ្ទះ​ក៏មាន​ការបង់​ប្រាក់ខែ​ជាប្រចាំ​ឲ្យ​សមត្ថកិច្ច ដោយមាន​ការឃុបឃិត​គ្នា​តាំងពី​ក្រោម​ដល់​លើ ។ ប្រភពព័ត៌មាន​បន្តថា​៖ ដោយមាន​ការបង់ប្រាក់​ជាប្រចាំ​ដូច្នោះ​ទើប​ម្ចាស់ផ្ទះ ក៏​ដូច​អ្នកញៀន​ល្បែង​ទាំងនោះ​មិន​ខ្លាច​និង​លេង ,​មាន​អ្នកញៀន​ល្បែង​ខ្លះ​ចាញ់​រាប់ម៉ឺន​រៀល ខ្លះទៀត​យក​ម៉ូតូ​ទៅ​បញ្ចាំ​គេ ដើម្បី​បាន​លុយ​យកមក​លេង ហើយ​ខ្លះទៀត​មាន​ខ្លី​គ្នា​បង្វិល អាច​និង​មានការ​ទា​ស់ទេង​ពាក្យសម្តី​គ្នា​បន្តិចបន្តួច​ផងដែរ ។ ប្រភពព័ត៌មាន​បន្តទៀត​ថា​៖ នៅ​ថ្ងៃកើតហេតុ​ប្រជាពលរដ្ឋ​មានការ​ត្រេកអរ​យ៉ាងខ្លាំង​ដែល​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត បាន​ចុះទៅ​បង្ក្រាប​ព្រមទាំង​ឃាត់ខ្លួន​អ្នកញៀន​ល្បែង​ទាំងនោះ ។
​លោក នង វ​ណ្ណី ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​យុត្តិធម៌ នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា​៖ ដោយមាន​បញ្ជារ​ពី​លោក ថុល គឹម​ហ៊ឹង ព្រះរាជអាជ្ញារង​ខេត្ត​ប៉ៃលិន លោក​បាន​ដឹកនាំ​កម្លាំង​ចំនួន​៥​នាក់ ចុះបង្ក្រាប​ទីតាំង​កន្លែង​ហាង​កាហ្វេ ដែល​បើក​លេង​អាប៉ោង​ក្ដាប់ និង​អ​ប៉ោង​បង្វិល​ខាងលើ ព្រមទាំង​ធ្វើការ​ឃាត់ខ្លួន​អ្នកញៀន​ល្បែង​ចំនួន​៨​នាក់ ព្រមទាំង​រិ​ប​អួ​សបាន​ចាន​អាប៉ោង​ចំនួន​មួយ ,​មេអាប៉ោង​មួយ​,​កំរាល​លេងបៀរ​ចំនួន​មួយ​,​សន្លឹក​បៀរ​ចំនួន​៥២​សន្លឹក​(១​ហ៊ូ​) ,​ទូរស័ព្ទ​ចំនួន​11​គ្រឿង និង​ថវិកា​ចំនូ​ន​១៦៩០០០​រៀល ។ លោក​បន្តថា​៖ បច្ចុប្បន្ន​អ្នកញៀន​ល្បែង​អាប៉ោង​ខាងលើ សមត្ថកិច្ច​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​ប៉ៃលិន វេលា​ម៉ោង​២​និង​០០​នាទី​រសៀល​ថ្ងៃទី ៧​ខែមករា ឆ្នាំ​២០១៦ នេះហើយ ៕រូបភាព សុវណ្ណារិទ្ធ (2) រូបភាព សុវណ្ណារិទ្ធ (1)