​ក្រុមហ៊ុន អេ​ហ្សិត កំពុង​មមាញឹក​អនុវត្តតាម​អនុសាសន៍​របស់​សម្តេច​នាយករដ្ឋមន្ត្រី​

0

​កណ្តាល​= នៅឯ​បញ្ជរ​បង់ប្រាក់​កំបូល នា​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០១៦ សង្កេតឃើញ​បុគ្គលិក​នៃ​ក្រុមហ៊ុន អេ​ហ្សិត កំពុង​មមាញឹក​អនុវត្ត​ទៅតាម​សេចក្តីណែនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល អំពី​ការសម្រេច​លើកលែង​មិន​យកប្រាក់​ចំពោះ​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ ដែល​ធ្លាប់​ទទួលបាន​ការអនុគ្រោះ​តម្លៃ ១៨០០​រៀល ចាប់ពី​ម៉ោង ០០:០០​នាទី ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៦ តទៅ ក្នុងនោះ​សង្កេតឃើញ​មានដូចជា ការដាក់​តាំង​បង្ហាញ​នូវ​បដា​លិខិត​របស់​របស់ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​ការចែកជូន​នូវ​ច្បាប់​ថតចម្លង​លិខិត ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ដល់​អ្នកបើក​បររថ​យន្ត​គ្រប់​ប្រភេទ ការរៀបចំ​ទីស្នាក់ការ​ចុះឈ្មោះ​សុំ​ការលើកលែង​មិន​បង់ប្រាក់ សម្រាប់​រថយន្ត​ប្រជាពលរដ្ឋ និង​ម​ម​មន្ត្រីរាជការ​រស់នៅ​តាម​ដងផ្លូវ​ជាតិ​លេខ ៤ ដែល​បានធ្វើ​ដំណើរ​ឆ្លងកាត់​ញឹកញាប់ និង​ជាប្រចាំ ការចែកជូន​នូវ​ពាក្យស្នើសុំ​លើកលែង​ការបង់​សេវា​ប្រើប្រាស់​ផ្លូវ​។​លោក ជួន វ៉ាន់​ឌន តំណាង​ក្រុមហ៊ុន អេ​ហ្សិត អ៊ិន​វេស​មេន បានបញ្ជាក់​ឲ្យ​ដឹងថា គិត​ត្រឹម​ម៉ោង ៥:៣០​នាទី​ល្ងាច ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០១៦ មាន​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ មក​ស្នើសុំ​ពាក្យ​លើកលែង​សេវា​ប្រើប្រាស់​ផ្លូវ ប្រមាណ​ជាង ២០០​នាក់ និង​មានការ​ដាក់ពាក្យ​ជា​បណ្តើរៗ ក្នុងនោះ​ក៏បាន​ចែកជូន​នូវ​លិខិត​ប្រកាស​ព័ត៌មាន ចំនួន​ប្រមាណ ៣០០០​ច្បាប់​ហើយ​។​
​គួរបញ្ជាក់​ផងដែរ​ថា កាលពី​ម្សិលមិញ អនុលោម​តាម​ស្មារតី​អង្គប្រជុំ​រវាង ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ក្រសួងមហាផ្ទៃ និង​ក្រុមហ៊ុន អេ​ហ្សិត អ៊ិន​វេស​មេន បានសម្រេច​ថាៈ បន្ទាប់ពី​ចេញ​សេចក្តីប្រកាស ឲ្យ​អនុវត្ត​ការលើកលែង​មិន​យក​កំរៃ​សេវា​ប្រើប្រាស់​ផ្លូវ​ចំពោះ​រថយន្ត​គ្រួសារ និង​មន្ត្រីរាជការ មាន​ទីលំនៅ នៅ​សងខាង​ផ្លូវជាតិ​លេខ ៤ ដែល​ធ្លាប់​ទទួលបាន​ការអនុគ្រោះ​តម្លៃ​ពិសេស ១៨០០​រៀល ចាប់ពី​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៦ នា​វេលា​ម៉ោង សូន្យ និង​សូន្យ នាទី នេះ​តទៅ អង្គប្រជុំ​ក៏បាន​សម្រេច​អំពី​របៀប​កំណត់​អត្តសញ្ញាណ​រថយន្ត​អនុគ្រោះ​ពុំ​បង់ថ្លៃ​សេវា​ប្រើប្រាស់​ផ្លូវ តាម​វិធីសាស្ត្រ​ដែលមាន​ស្រាប់ យកមកអនុវត្ត​បន្ត ចំពោះ​រថយន្ត​គ្រួសារ និង​មន្ត្រីរាជការ​រស់នៅ​តាម​ដងផ្លូវ​ជាតិ​លេខ ៤ ដែល​ធ្វើដំណើរ​ញឹកញាប់ និង​ជាប្រចាំ ៕1 4 2