លោកពៅ ពិសិដ្ឋ ពិភាក្សារវាងខេត្តសៀមរាបនិងខេត្តអានហួយ

0

ខេត្តសៀមរាប៖ ឆ្លងតាមការចុះអនុស្សរណៈលើកិច្ចសហប្រតិបត្តិការ ព្រមព្រៀងយោគយល់គ្នារវាងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និង ខេត្តអានហួយ នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីខែសីហា ឆ្នាំ២០១៥ កន្លងមក ហើយនៅព្រឹកថ្ងៃទី ០៨ ខែ មករា ឆ្នាំ២០១៦ លោក ពៅDSC_1443 ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត បានជួបធ្វើការពិភាក្សា ជាមួយប្រតិភូធុរកិច្ចខេត្ត អានហួយ ដែលដឹកនាំដោយលោក វ៉ាន់ អ៊ីឈៀ អភិបាលរងខេត្តអានហួយ និង សហការី នៅរដ្ឋបាលសាលាខេត្តសៀមរាប ។ក្នុងកិច្ចស្វាគមន៍នោះលោក ពៅ ពិសិដ្ឋ ក៏បានលើកឡើងអំពីស្ថានភាពភូមិសាស្ត្រ សន្តិសុខ សេដ្ឋកិច្ច និង ជីវភាពរស់នៅរបស់ប្រជាជននៅខេត្តសៀមរាប ។ ក្នុងនោះដែរឯកឧត្តមក៏បានគូសបញ្ជាក់ជូនដល់គណៈប្រតិភូ អំពីវិស័យសេដ្ឋកិច្ចរបស់ខេត្តសៀមរាបដែលមានសក្តានុពលលើវិស័យកសិកម្មនិងទេសចរណ៍។ ម៉្យាងទៀតខេត្តសៀមរាបជាខេត្តសម្បូរទៅដោយសម្បត្តិវប្បធម៌ដ៏សម្បូរបែប ប្រកបទៅដោយប្រាង្គប្រាសាទបុរាណ ដែលបានកំពុងក្លាយគោលដៅរបស់ភ្ញៀវទេសចរណ៍នៅលើពិភពលោក ចូលមកទស្សនាកម្សាន្ត និង សម្បូរដីកសិកម្ម ទៀតផង ។ លោកក៏បានលើកផងដែរអំពីកំណើននៃភ្ញៀវទេសចរណ៍ ចូលមកទស្សនានៅលើទឹកដីប្រវត្តិសាស្ត្រ សៀមរាប ក្នុងនោះលំដាប់លេខ១គឺភ្ញៀវទេសចរណ៍ចិន ព្រមទាំងមានអ្នកវិនិយោគចិនមកបណ្តាទុននៅក្នុងខេត្ត ទៀតផង ។ ក្នុងនោះដែរឯកឧត្តមក៏បានសំណូមពរដល់ប្រតិភូខេត្តអានហួយ ជួយធ្វើការផ្សព្វផ្សាយអំពីវិស័យ ទេសចរនៅកម្ពុជា សំខាន់នៅខេត្តសៀមរាប.អង្គរ ជូនដល់ប្រជាជនចិន នៃខេត្តអានហួយ ឲ្យចូលមកធ្វើទេសចរ និង ជួយជម្រុញដល់អ្នកវិនិយោគចិន មកបណ្តាទុនលើវិស័យកសិកម្ម និង ទេសចរណ៍ នៅខេត្តសៀមរាប ដែលជាខេត្តមួយសម្បូរទៅដោយប្រាង្គប្រាសាទបុរាណ និងដីកសិកម្ម។ ម៉្យាងទៀតតម្រូវការរបស់បងប្អូនប្រជាកសិករ កម្ពុជា គឺទីផ្សារនាំចេញនូវផលកសិផល ដែលផលិតបាន ។មានប្រសាសន៍នោះដែរលោក វ៉ាន់ អ៊ីឈៀ ក៏បានបញ្ជាក់ថា ប្រជាជនចិន និងកម្ពុជា មានប្រវត្តិនៃការទំនាក់ទំនងគ្នាតាំងពីសម័យកាលយូរលុងមកហើយរវាងប្រទេសទាំងពីរ។ ម៉្យាងទៀតការទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរកាន់តែធ្វើឲ្យចំណងមិត្តភាពចិននិងកម្ពុជាមានភាពរឹងមាំសំខាន់រវាងខេត្តសៀមរាបនិងខេត្តអានហួយ។ ក្នុងនោះឯកឧត្តមក៏បានលើកពីស្ថានភាពភូមិសាស្ត្ររបស់ខេត្តអានហួយ ដែលមានប្រជាជន ចំនួន ៧០លាននាក់ ដែលមាន ១៦ស្រុក ដែលជាខេត្តសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ចិន ។ ខេត្តអានហួយ បានពឹងផ្អែកលើវិស័យសេដ្ឋកិច្ចកសិកម្មនិងទេសចរណ៍ដែលមានភ្នំហ៊ុងសានដែលជាភ្នំលី្បល្បាញជាងគេនៅប្រទេសចិន ហើយក៏ប្រភពស្រូបទាញចំណូលខ្ពស់លើវិស័យទេសចរណ៍ទៀតផង។លោកក៏បានគូសបញ្ជាក់ថា ដំណើរបំពេញទស្សនកិច្ចនៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាបនាពេលនេះដើមី្បធ្វើការសិក្សាស្វែងយល់ អំពីការចូលមកធ្វើវិនិយោគនៅខេត្តសៀមរាបដែលជាខេត្តសម្ព័ន្ធមេត្រីភាពនឹងគ្នា។ ឯកឧត្តមនឹងពាំនាំនូវរាល់សំណូមពរ របស់អាជ្ញាធរខេត្តដែលបានលើកឡើង ដើមី្បធ្វើការផ្សព្វផ្សាយដល់ប្រជាជនចិន សំខាន់ប្រជាជនខេត្តអានហួយ ឲ្យចូល មកធ្វើទេសចរណ៍ និង វិនិយោគនៅខេត្តសម្បូរទៅដោយសម្បត្តិវប្បធម៌ ជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោករបស់មនុស្សជាតិ ហើយក៏បានតែធ្វើឲ្យចំណងមិត្តភាពនៃប្រទេសទាំងពីរកាន់មានភាពរឹងមាំនិងធ្វើឲ្យកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងរវាងខេត្តទាំងពីរមានភាពរីកចម្រើនទៅអនាគតទៀតផង ៕DSC_1443 DSC_1423 DSC_1417 DSC_1414