បរុសម្នាក់រងរបួសយ៉ាងធ្ងន់ធ្ង ដោយសាររថយន្តសណ្តោងរម៉ក បើកគារដួលបោកក្បាលទៅនឹងថ្នល់.

0

ឧត្តរមានជ័យ៖ កាលពីវេលាម៉ោង៥និង៤៥នាទីល្ងាច ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ រថយន្តសណ្តោងរម៉ក ធន់ធំមួយគ្រឿង បានបើកគារ បរុសម្នាក់បណ្តាលឲ្យដួលបោកក្បាលទៅនឹងថ្នល់ជាតិ.រងរបួសយ៉ាងធ្ងន់ធ្ង ហេតុការនេះ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅចំណុចផ្លូវជាតិ លេខ១៧៤IMG_0450 ស្ថិតនៅក្នុងភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។សមត្ថកិច្ចប៉ូលិសសណ្តាប់ធ្នាប់ស្រុក បានឲ្យដឹងថា ជនរងគ្រោះអ្នកជិះម៉ូតូ មានឈ្មោះស៊យ ភេទប្រុសអាយុ២៥ឆ្នាំ រស់នៅភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ត្រូវរងរបួសក្បាល យ៉ាងធ្ងន់ធ្ង ត្រូវបានសមត្ថកិច្ច សណ្តាប់ធ្នាប់ស្រុក បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង។សមត្ថកិច្ចប៉ូលិសសណ្តាប់ធ្នាប់ស្រុក បានបន្តទៀតថា រីឯម៉ូតូជនរងគ្រោះនឹងរថយន្តបង្ក ត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕IMG_0449 IMG_0451 IMG_0450