ព្រះសង្ឃនាំយកអំណោយឧបត្ថម្ភជូនគ្រួសារ រងគ្រោះភ្លើងឆេះផ្ទះ នៅក្នុងក្រុងកំពត

0

ខេត្តកំពត៖  ផ្តើមចេញពីទឹកព្រះទ័យនិងទឹកចិត្ត ដែល តែងតែបានយកចិត្តទុកដាក់ក្នុងកិច្ចការ រួមចំណែកសកម្មភាពមនុស្សធ៌ម ​ នៅថ្ងៃទី០៦ខែមករាឆ្នាំ២០១៦ មន្រ្តីសង្ឃនិមន្តមកពីវត្តចំនួន៦ ក្នុងក្រុងកំពតនិងស្រុកទឹកឈូខេត្តកំពត ដែលដឹកនាំដោយព្រះតេជគុណគីម សំបូរ ព្រះវិន័យធរគណខេត្តIMG-20160108-WA0006និងជាចៅអធិការវត្តស្នំប្រាំពីរ ព្រះតេជគុណសឹម-ពនអនុគណក្រុងកំពត និងជាចៅអធិការវត្តត្រើយកោះព្រមទាំងមានការចូលរួមពីលោកជំទាវ យូ-សុគន្ធអភិបាលរងខេត្ត លោកនាក់-យិតថូ ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត បាននាំយកនូវអំណោយ អង្ករគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ផ្ទះបាយនិងថវិកាមួយចំនួនដើម្បីឧបត្ថម្ភដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះចំនួនពីរគ្រួសារស្ថិតនៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាលក្រុងកំពតខេត្តកំពត។អំណោយដែលព្រះសង្ឃនាំយកមកពីវត្តទាំង៦នោះគឺ ១-វត្តស្នំប្រាំពីរអង្ករ ១បាវ៥០គីឡូ មី១កេះ ទឹកក្រូច១កេះទឹកត្រីទឹកស៊ីអ៉ីវ១យួរសម្ភារៈចានឆ្នាំងផ្ទះបាយ ២-វត្តត្រើយកោះអង្ករ១បាវ៥០គីឡូ មី២កេះ៨០កញ្ចប់ទឹកសុទ្ធ១កេះទឹកក្រូច១កេះស្ករសទឹកដោះគោ មុងចំនួន២និងប្រាក់១០ម៉ឺនរៀល ៣-វត្តព្រៃតុម្ភសម្ភារៈចានឆ្នាំង ១សម្រាប់ប្រាក់១០ម៉ឺនរៀល ៤-វត្តពិជ័យឧត្តុង្គអង្ករ២បាវ១០០គីឡូ មី៤កេះចានឆ្នាំង១សម្រាប់ប្រាក់១០ម៉ឺនរៀល ៥-វត្តសុវណ្ណសាគរអង្ករ១បាវ៥០គីឡូសម្ភារៈចានឆ្នាំងមួយសម្រាប់មី១កេះទឹកស៉ីអ៉ីវ១កេះ ៦-វត្តព្រះពុទ្ធជ័យមង្គលរាម ហៅវត្តវាលពួចអង្ករ១បាវ៥០គីឡូមី១កេះទឹកត្រី១យួទឹកស៉ីអ៉ីវ១យួទឹកសុទ្ធ៥យួ និងសម្ភារៈចានឆ្នាំង១សម្រាប់។អំណោយខាងលើនេះត្រូវបានឧបត្ថម្ភជូនគ្រួសារលោក ហេ-ប៊ុណ្ណាអនុប្រធានមន្ទីរវប្បធ៌មនិងវិចិត្រសិល្បៈខេត្តកំពតដែលរងគ្រោះដោយភ្លើងឆេះផ្ទះអស់ទាំងស្រុងកាលពីថ្ងៃទី២មករាឆ្នាំ២០១៦កន្លងទៅនេះ ហើយក្នុងនោះព្រះសង្ឃក៏បានចែករំលែកដល់គ្រួសារមន្រ្តីនគរបាលមួយគ្រួសារផ្ទះនៅជិតគ្នារងគ្រោះភ្លើងឆេះជញ្ជាំងអស់មួយចំហៀងដែរក៏ទទបានអង្ករ១បាវ៥០គីឡូសម្ភារៈចានឆ្នាំងនិងប្រាក់៥ម៉ឺនរៀលផងដែរ។ព្រះតេជគុណគីម-សំបូរ បានមានសង្ឃដិកាបញ្ជាក់ថាអំណោយទាំងនេះគឺបានមកពីការបរិច្ចាគរបស់ពុទ្ធបរិស័ទបូជាដោយសេចក្តីសទ្ធាជ្រះថ្លាជូនចំពោះព្រះសង្ឃ ។ហើយព្រះកាយព្រះអង្កក៏ដូចព្រះសង្ឃផ្សេងទៀតរមែងតែងតែមើលឃើញនិងយកចិត្តទុកដាក់រួមចំណែកជួយចែករំលែកនូវបច្ច័យទាំងអស់នេះដល់អ្នករងគ្រោះដោយប្រការផ្សេងៗនិងអ្នកក្រីក្រខ្វះខាតជាមួយស្ថាបនពាក់ព័ន្ធ អាជ្ញាធរនិងរាជរដ្ឋាភិបាល ហើយបើទោះបីអំណោយទាំងនេះមិនអាចឆ្លើយតបតាមតម្រូវការទំហំនៃការបាត់បង់ខូចខាតក៏ពិតមែនប៉ុន្តែក៏អាចជួយសម្រាលការលំបាកបានមួយគ្រាផងដែរ ដូចនេះសូមក្រុមគ្រួសាររងគ្រោះទាំងអស់សូមកុំអស់សង្ឃឹមត្រូវខិតខំចាប់ផ្តើមរកស៉ីចឹញ្ចិមជីវិតបន្តទៀត។ លោកជំទាវយូ-សុគន្ធក្នុងនាមអជ្ញាធរខេត្ត ស្ថាបនកាកបាទក្រហមខេត្តនិងក្រុមគ្រួសារអ្នករងគ្រោះបានថ្លែងអំណរគុណកោតសរសើរចំពោះព្រះសង្ឃដែលបាននាំយកនូវអំណោយទាំងនេះមកឧបត្ថម្ភជូនក្រុមគ្រួសារអ្នករងគ្រោះទាំងពីរនាពេលនេះ ហើយកាវិកាទឹកចិត្តដ៏ប្រពៃនេះបានបង្ហាញអោយឃើញពីសារៈសំខាន់មិនអាចមើលរំលងរបស់ព្រះក្នុងការចូលរួមចំណែកសកម្មភាពមនុស្សធ៌មក្នុងកិច្ចការសង្គមបានឡើយ ៕IMG-20160108-WA0007 IMG-20160108-WA0006 IMG-20160108-WA0002 IMG-20160107-WA0220