ទាំង​សិស្ស និស្សិត ជា​យុវវ័យ​សម័យថ្មី សុទ្ធតែ​ទទួលស្គាល់​ថ្ងៃ​៧ មករា ជា​ថ្ងៃ​រំដោះ​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​ពី​ការកាប់សម្លាប់​

0

​បន្ទាយមានជ័យ ៖ លើកឡើង​ក្នុង​មិ​ទ្ទី​ញ​រំលឹក​ខួប​លើក​ទី​៣៧ ទិវា​ជ័យជម្នះ​៧​មករា ១៩៧៩-៧ មករា ២០១៦ ដែល​ធ្វើឡើង​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ ដោយមាន​អ្នកចូលរួម​១៥០០​នាក់​នោះ ទាំង​គរុ​សិស្ស ទាំង​និស្សិត ទាំង​សិស្សសាលា សុទ្ធតែIMG_5713​ទទួលស្គាល់ថា​ថ្ងៃ​៧​មករា ពិតជា​បាន​រំដោះ​ប្រជាពលរដ្ឋ ដែលជា​ឪពុកម្ដាយ បងប្អូន អ៊ំ ពូ​មីង និង​ពិតជា​បាន​រំដោះ​ប្រទេសជាតិ​ឲ្យ​រួច​ផុតពី​របប​ខ្មៅ​ងងឹត​ប្រល័យពូជសាសន៍​ប៉ុលពត​។​
​គរុ​សិស្ស និស្សិត សិស្សសាលា បានលើកឡើង​ទៀតថា ថ្ងៃ​៧​មករា មិន​ត្រឹមតែ​រំដោះ​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​នោះទេ វា​បាន​នាំមក​នូវ​សន្តិសុខ សន្តិសុខ និង​ការអភិវឌ្ឍ​យ៉ាង​សម្បូរបែប ដែល​អាច​ឲ្យ​ពួកគាត់​ទទួលបាន​នា ពេលបច្ចុប្បន្ន​នេះ​។ តាម​ការស្រាវជ្រាវ និង​ការបង្ហាញ​ពី​ឯកសារ​នានា ពួកគាត់​ឃើញថា​របប​ប៉ុលពត ពិតជា​សាហាវយង់ឃ្នង ដែល​បិទ​សិទ្ធិ​ប្រជាពលរដ្ឋ​ទាំងអស់ ហើយ​បាន​បង្អត់អាហារ និង​កាប់សម្លាប់​ប្រជាពលរដ្ឋ​យ៉ាង​សាហាវព្រៃផ្សៃ ដែល​ទង្វើ​ទាំងអស់នេះ ពួកគាត់​ស្ទើរតែ​ពុំ​ជឿ​។​
​ពួកគាត់​សូម​ដឹងគុណ និង​ការពារ​ជានិច្ច​ចំពោះ​ថ្ងៃ​៧​មករា ជាពិសេស គឺ​ការរំដោះ​ប្រទេសជាតិ​ពី​សំណាក់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ក្នុង​រយៈពេល​៣៧​ឆ្នាំ​មកនេះ បានគិត​គូរ​ពី​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ ដោយ​នាំ​ប្រទេសជាតិ​ទៅរក​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​។​
​ពួកគាត់​សំណូមពរ​ឲ្យ​យុវជន យុវវ័យ​ជំនាន់​ក្រោយ​ដទៃទៀត ធ្វើយ៉ាងណា​គាំទ្រ​ថ្ងៃ​៧​មករា ព្រោះ​ថ្ងៃ​៧​មករា​ពិតជា​ថ្ងៃ​មាន​សារៈសំខាន់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ និង​ពួកខ្លួន ឬ​អាច​និយាយបានថា​ជា​ថ្ងៃកំណើត​ទី​២​របស់​ពួកខ្លួន​។​
​ក្នុង​ពិធី​នោះដែរ លោក​អ៊ុង អឿន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ​ផង​នោះ បាន​អាន​សន្ទរកថា​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ។ លោក​បន្តថា ការ​ប្រារព្វ​ពិធីបុណ្យ នៃ​ជ័យជំនះ​ជា​ប្រវត្តិសាស្ត្រ​នេះ ក្នុង​ស្មារតី​គោរព​ដឹងគុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​យុទ្ធជន យុទ្ធ​នារី អ្នកស្នេហាជាតិ ដ៏​ច្រើន​ឥត​គណនា ដែល​បាន​ក្រោកឈរ​តស៊ូ ប្រយុទ្ធ​យ៉ា​ប្តូរផ្តាច់ ហ៊ាន​បាត់បង់​សាច់​ស្រស់ ឈាម​ស្រស់ និង​ជីវិត​ប្រកបដោយ​វរៈ​ភាព ដ៏​ខ្ពង់ខ្ពស់​ក្នុង​បុព្វហេតុ សង្គ្រោះ​ជាតិ និង​សូម​សម្តែង​ការគោរព​ដឹងគុណ យ៉ា​ជ្រាលជ្រៅ​ចំពោះ​វរៈ​កងទ័ព​ស្ម័​ត្រ​ចិត្ត​វៀតណាម ដែល​បានផ្តល់​ការជួយឧបត្ថម្ភ គាំទ្រ​ដ៏​ធំធេង ចំពោះ​បុព្វហេតុ ដ៏​ឧត្តុង្គឧត្តម​នេះ ។ លោក​អោយដឹងទៀតថា យើងទាំងអស់គ្នា ក៏​សូម​លំអោនកាយ​គោរ​ព្វ​វិញ្ញាណក្ខន្ធ​របស់​ជនរួមជាតិ​ជាង ៣​លាន​នាក់ ដែល​បាន​បាត់បង់​ជីវិត​ទៅ​យ៉ាង​អយុត្តិធម៌​បំផុត នៅក្រោម​របប​ប្រល័យ​ពូជ​ន៍​សាសន៍ និង​សូម​ឧទ្ទិស​បួងសួង​អោយ​ដួងព្រលឹង​របស់លោក​អ្នក​ទាំង​នោះបាន​ទៅកាន់ សិ​គតិ​ភព​ជា​រៀង​ដរាប​ទៅ ​ក្នុងនោះដែរ​ក៏មាន​ការចែក​អំណោយ ដល់​អតីតមន្ត្រី​រាជកា​រ​ចូល​និវត្ត ១០០​នាក់ ៕IMG_5704 IMG_5709 IMG_5745