​កូន​ក្រែង​ឈាម​១២២៥​គីឡូក្រាម​ដែល​ចាប់បាន​ពីរ​ឈ្មូ​ញ​ត្រូវបាន​នាំយកទៅ​ប្រលែង​វិញ​ ​ក្នុង​ដែន​សហគម​ន៏​នេសាទ​តំបន់​ឃុំ​សាម​គ្គឺ និង​ឃុំ​ទឹល​ថ្លា ស្រុក​ព្រែ​នប់

0

 

​ខេត្ត​ព្រះសីហនុៈ​កូន​ក្រែង​ឈាម​ចំនួន​១២៥០​គីឡូគ្រាម ដែល​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ក​ណ្តា​ល ប​ង្រា​ប​បទល្មើស​នែ​ស្នងការ​ដា្ឋ​នន​គ​បាល​ខេត្ត​ព្រះសីហនុ ចុះ​ស្ទាក់ចាប់​នៅតាម​ផ្លូវជាតិ​លេខ ៤​ក្នុង ទឹកដី​ស្រុក​ព្រែ​នប់ ដែល​ឈ្មួញ​ដឹក​តាម​រថយន្ត​កូរ៉េ ចំណុះ​២​តោន​កន្លះ ក្នុង​គោលដៅ​នាំ​ចេញទៅ លក់ នៅ​ប្រទេស​វៀតណាម​កាលពី​យប់​ថ្ងៃទី​០៧​ខែមករា​ឆ្នាំ​២០១៦ កន្លង ទៅនោះ ឥឡូវ​ត្រូវបាន ប្រគល់ ទៅ មន្ត្រីជលផល នាំយកទៅ ព្រលែង នៅក្នុង​ដែន សហគម​ន៏ ក្នុង​ឃុំ​ទឹកថ្លា និង​ឃុំ​សាម​គ្គឺ វិញ​អស់ ហើយ​។​
.​លោក វរៈសេនីយ៍ឯក សាន់ ប៊ុនថន​ស្នងការរង​ទទួល​ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស នៃ្ន​ង​ការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បានបញ្ជាក់​ថា​នេះ​ជា​លើក​ទី​៣​ហើយ​ដែល​កម្លាំង ជំនាញ​ប៉ូលិស របស់លោក ធ្វើការ​ចាប់បាន​កូន​ក្រែង​ឈាម​ល្មើសច្បាប់​បែបនេះ គ្រាន់តែ​កន្លងមក ធ្លាប់តែ​ចាប់​បា ន​តិច តូច គឺ ១០០​គីឡូក្រាម​ទៅ​២០០​គីឡូក្រាម​ប៉ុ​ណ្ណុះ តែ​សំរាប់​ពេលនេះ​ចាប់បាន ចំនូ​ន ច្រើន រហូត ដល់ ទៅ​១២២៥ គីឡូក្រាម ។​
.​លោក វរៈសេនីយ៍ឯក សាន់ ប៊ុនថន បាន​បន្តទៀតថា កន្លងមក​មេ​ឈ្នូ​ញ​រកស៊ី​ជូ​ញ​ដូរ​កូន​ក្រែង ខុសច្បាប់​នេះ គេ​តែងតែ​ធ្វើ​សកម្មភាព ដឹក​កូន​ក្រែង បន្លំ​ជាមួយនិង​ប៉ាវ​ស្រូវ ដើម្បី​កំ​ឲ្យ​សមត្ថកិច្ច ចាប់ អារ​ម្ម រូ​ម​ផ្សំ​និង​ការឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​ខិលខូច​មួយ​ចំនូ​ន​ផល​នោះ សកម្មភាព​បទល្មើស​របស់​បូក​គេ ចេះ​ដំណើរការ​យ៉ាង​រលូន ។​ប៉ុន្តែរ​ក្រោយមក កម្លាំង​ប៉ូលិស​របស់លោក​បាន​ចុះ​ធ្វើ​ស្រាវជ្រាវ យ៉ាង លំអិត​និង​បានដាក់ ពង្រាយ កំលាំង ពួនស្ទាក់​តាម គោល ដៅ ជាច្រើន​កន្លែង ជា​លទ្ធផល​សមត្ថកិច្ច ប៉ូលិស​របស់លោក បានកំណត់ មុខសញ្ញា​ច្បាស់លាស់​ធ្វើ​ការចាប់​តែម្តង ដោយ​ក្នុងពេល​ចុះ​ចាប់​នោះ គឺ​ចាប់​បានតែ​កុង​រថយន្ត និង​កូន ក្រែង​ប៉ុ​ណ្ណុះ​ចំណែកឯ​ម្ចាស់​ទំនិញ រត់គេច​ខ្លូន​បាត់ ។
.​មន្ត្រី ជលផល​ស្រុក​ព្រៃនប់ បានបញ្ជាក់​ថា​កូន ក្រែង​ដែល​សមត្ថកិច្ច​ប៉ូលិស ធ្វើការ​បង្ក្រាបបាន និង ព្រលែង​ក្នុង​ដែន​សហគម​ន៏​នេះ គឺជា​ប្រភេទ កូន​ក្រែង ដែល ច្បាប់​ជលផល​ហាមឃាត់ ព្រោះ​វា​មាន លក្ខ​ណះ​តូច និង វា​ជា​ប្រភព​បន្ត​ពូជ បង្កើន​នូវ ធន់​ធាន​ធម្ម ជាតិ ប្រសិនបើ​យើង​ពុំមាន​ការ​ទប់ ស្កាត់​ទេ នោះ ធនធានធម្មជាតិ​នេះ​នឹងត្រូវ​វិនាស​បាត់បង់​ជាក់​ជា​ពុំ ខាន​។​ហើយ​សំរាប់​កា​រប​ង្រា​ប​របស់​សមត្ថកិច្ច ប៉ូលិស​នេះ​គឺជា​ការ​រូ​ម​ចំណែក​មួយ​ដល់​សំខាន់​ក្នុងការ​អនុវត្តន៍​ច្បាប់ ពីព្រោះ​បើ​ពឹង​ទៅលើ​តែម​ន្ត្រី សហគមន៍ ឬ​មន្ត្រី​ជំនាញ​ជលផល ក៍​ដូចជា​អាជ្ញាធរ​មូលដ្ឋាន មិនអាច​ទៅ​រូ​ច​ទេ និង​មិន អាច​ចាប់ បាន​អ្នក ពាក់​ព​ន្ធ័​នោះទេ ដោយសារតែ មន្ត្រី​អនុវត្តន៍​ច្បាប់​ទាំងនោះ​មួយ​ចំនូ​ន គឺជា​បក្ខ​ពូក​ជនល្មើស​
.​សូមបញ្ជាក់​ផងដែរ​ថា​កូន​ក្រែង​ឈាម​ដែល​សមត្ថកិច្ច​ប៉ូលិស​ចាប់ ឃាត់​បាន​នោះ​មាន​ទំហំ​តូច ចំនូ​ន​៥០០​ទៅ​៦០០​គ្រាប់​ទើបបាន​១​គីឡូក្រាម​ហើយ​បើ​ធ្វើការ​ព្រៀបធៀប​ទៅ​និង​ក្រែង គ្រាប់​អាយុ ក្នុង​មួយ​គីឡូ មាន​ចំនូ​ន​តែ​២៥​ទៅ​៣០​គ្រាប់​តែ​ប៉ុ​ណ្ណុះ​។IMG-20160108-WA0105 20160108_082955 20160108_081353