​គណៈប្រតិភូ​ក្រសួង​សង្គមកិច្ច​ចុះសួរសុខទុក្ខ​កុមារកំព្រា​

0

​ខេត្តសៀមរាប​កាលពី​ចុង​សប្តាហ៍​ថ្ងៃ​សៅរ៍​ទី​០៩​ខែមករា​ឆ្នាំ​២០១៦​លោក​ឯម ច័ន្ទ​មករា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ឯ​.​ឧ​គឹម ឆៃ​ហៀ​ង​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​រួម​ដំណើរ​ដោយ​លោក​ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និង បងប្អូន​ជា​សប្បុរសជន​មកពី​សហរដ្ឋអាមេរិក​បាន​ចុះសួរសុខទុក្ខ​និង សំណេះសំណាល​ជាមួយ​ក្មួយៗ​កុមារកំព្រា នៅ​មជ្ឈមណ្ឌល​កុមារកំព្រា​ខេត្ត ចំនួន​៨០​នាក់ ស្ថិតនៅ​ភូមិ​គោក​ស្នួល​ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប ។​
​ក្នុង​កិច្ច​ស្វាគមន៍​របស់លោក អោ ម៉ៅ​ប្រធានស្តីទី​នៃ​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និង យុវនីតិសម្បទា ខេត្ត បាន​គូសបញ្ជាក់ថា ទៅ​ទូទាំង​ខេត្ត​មាន​មជ្ឈមណ្ឌល និង​អង្គការ​ចិញ្ចឹម​កុមារកំព្រា ចំនួន ៥៤​មណ្ឌល មាន កុមារ​ចំនួន ១​ពាន់​៨៦២​នាក់ ស្រី ៨៣០​នាក់​។ ម្យ៉ាងទៀត​ថ្ងៃនេះ​មាន​កុមារកំព្រា ចំនួន​៨០​នាក់ ដែល​មកពី​មណ្ឌល និង អង្គការ​ចំនួន​២ ដែល​បាន​ចូលរួម​។​
​មានប្រសាសន៍​សំណេះសំណាល​នោះ​លោកស្រី​ឆេង​ដា​ណេ​ក៏បាន​សម្តែង​នូវ​ក្តី​អាឡោះអាល័យ ចំពោះ​ទឹកដី​មាតុភូមិ​ខ្លួន ដែល​រងគ្រោះ​ដោយ​របប​ប្រល័យពូជសាសន៍​ប៉ុល ពត ដែល​ធ្វើ​ឲ្យ​លោកស្រី​មិនអាច បំភ្លេចបាន ពី​ការ​ពិ​ព័ណ៌នា​របស់​ឳ​ពុក​ម្តាយ ពី​សោទនា​កម្ម​ដ៏​ព្រៃផ្សៃ​ប្រល័យពូជសាសន៍​ជាតិ​ឯង​។ ទោះបី​លោក ស្រី​បាន​ភ្លា​ត​ឆ្ងាយ​ពី​មាតុភូមិ​ផ្តល់កំណើត​ក៏ពិតមែន តែ​អ្នកស្រី​នូវតែមាន​ចិត្តភក្តី​នៃ​ទឹកដី​ដ៏​អ​ភ័​ព្ទ​ហើយក៏​ជាការ ចូលរួម​អបអរសាទរ​ខួប​លើក​ទី​៣៧​ថ្ងៃជ័យ​ជំនះ​៧​មករា ដែលជា​ថ្ងៃ​មានជីវិត​ថ្មី សុភមង្គល​ថ្មី​ហើយ​ដើម្បី​តបស្នង សង់គុណ​ដល់​មាតុប្រទេស​ខ្លួន​វិញ ថ្ងៃនេះ​លោកស្រី​បាន​នាំយក​នូវ​អំណោយ​មួយចំនួន​ចូលរួម​ជាមួយ​ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា យកមក​ចែកជូន​ក្មួយៗ​នាពេល​ថ្ងៃនេះ​ដោយ​ក្មួយៗ គឺជា​សមាជិក​ដ៏​ល្អ​ក្នុងសង្គម សម្រាប់​ក្រុមគ្រួសារ និង អនាគត​របស់​ប្រទេស​កម្ពុជា​។​
​នាឱកាស​នោះ លោក គឹម ឆៃ​ហៀ​ង​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​និង លោក​ឯម ច័ន្ទ​មករា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ​បាន​សម្តែង​នូវ​ការអាណិតអាសូរ ចំពោះ​ក្មួយៗ​កុមារកំព្រា​ដែល​ត្រូវ​បានទទួល​ការអប់រំ រៀនសូត្រ នៅតាម​មជ្ឈមណ្ឌល នូវ​ចំណេះដឹង​ទូទៅ និង បច្ចេកទេស​ក្រោម​ការយកចិត្តទុកដាក់​ពី​លោកគ្រូ​អ្នកគ្រូ​ដែលជា​ម្តាយ​ទី​២​របស់​ក្មួយៗ ហើយ​ទាំងនេះ​ក៏​ត្រូវបាន​យកចិត្តទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​កិច្ចដឹកនាំ​ប្រកប ដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេច​គ​ត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ថ្នាក់ ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ បានធ្វើ​ការរៀបចំ​ជួបជុំ​លេង​សប្បាយ​ជាមួយ​ក្មួយៗ​ទៀតផង ។ លោក​ទាំងពីរ ក៏បាន​បញ្ជាក់​ផងដែរ​ថា​ក្មួយៗ​ទាំងអស់​គឺជា​សរស​ស្តម្ភ​ដ៏​រឹងមាំ​របស់​ប្រទេសជាតិ ដែលជា​ធនធានមនុស្ស​ដ៏​សំខាន់​ក្នុង​កិច្ចអភិវឌ្ឍន៍​សង្គមជាតិ​និង​ក្លាយខ្លួនជា​ថ្នាក់ដឹកនាំ​ប្រកប​ទៅ ដោយ​ចំណេះដឹង​ទៀតផង ។​ឯ​.​ឧ​ឯម ច័ន្ទ​មករា​ក៏បាន​សម្តែង​នូវ​អំណរគុណ ចំពោះ​ទឹកចិត្ត​របស់លោក​ស្រី​ឆេង ដា​ណេ​ដែលជា​អា​និជ​ន​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក​ដែលមាន​ទឹកចិត្ត​មនុស្សធម៌ ក្នុងការ​ចូលរួម​ជាមួយ​ក្រសួង​សង្គមកិច្ច នូវ​សម្ភារៈ​សិក្សា និង ថវិកា ជូន​ដល់​កុមារកំព្រា​នាពេលនេះ ក៏​សបញ្ជាក់​ពី​ទឹកចិត្ត​របស់​បងប្អូន​ស​ប្បុរ​សជន​ខ្មែរ​អា​និជ​ន​ដែល​តែង​គិតដល់​មាតុប្រទេស​ខ្លួន សំខាន់​លើ​វិស័យ​អប់រំ​សិក្សា ក្នុង​ការកសាង​ធនធានមនុស្ស​នៅ​កម្ពុជា ។​ឯកឧត្តម បាន​លើក​នូវ​ដំបូន្មាន​ល្អៗ​មួយចំនួន សម្រាប់​ក្មួយៗ​កុមារកំព្រា​ទាំងអស់​ត្រូវគោរព​ត្រង់ត្រាប់​នូវ​ដំបូន្មាន​របស់លោក​គ្រូ អ្នកគ្រូ នឹង ចេះ​ជួយ​នូវ​ទុក្ខ​ធុ​រះ​មិត្ត​ភ័​ក្ត ចេះ​ស្រឡាញ់​សាមគ្គី​គ្នា​ឲ្យ​បានល្អ នៅក្នុង​មជ្ឈមណ្ឌល ព្រមទាំង​ត្រូវខិតខំ​សិក្សា​រៀនសូត្រ និង ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ដែល​សង្គម​ស្អប់ខ្ពើម ។
​ក្នុងនោះដែរ​គណៈប្រតិភូ​ក៏បាន​នាំយក​អំណោយ​របស់លោក​វង់ សូត្រ​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីត យុទ្ធជន និង​យុវនីតិសម្បទា​រួម​នឹង​បងប្អូន​សប្បុរសជន​អា​និជ​ន​រស់នៅ​សហរដ្ឋអាមេរិក​នូវ​សម្ភារៈ​សិក្សា​ព្រម ទាំង​បានរៀបចំ​ជួបជុំ​ពិសារ​អាហារ​ថ្ងៃត្រង់​ជូន​ដល់​ក្មួយៗ​កុមារកំព្រា​និង​បានធ្វើការ​ឌួ​ស​អាហារ បញ្ចុក​អាហារ​ដល់​ក្មួយៗ​ក្នុង​ភាព​ទឹក​ចិត្តជា​ម្តាយ​ឳ​ពុក​របស់​ក្មួយៗ​ប្រកបដោយ​ភាព​រីករាយ ក្នុងការ​អាណិតអាសូរ​ដល់​ក្មួយៗ​កុមារកំព្រា​ផងដែរ ។ ក្នុងនោះដែរ​ថ្នាក់ដឹកនាំ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន​និង យុវនីតិសម្បទា​ខេត្ត ក៏បានផ្តល់ នូវ​សម្លៀកបំពាក់​កីឡា ជូន​ដល់​កុមារកំព្រា​ផងដែរ ៕
​ដោយ​គឿន​វេត​DSC_0222 DSC_0217 DSC_0213 DSC_0193