សមត្ថកិច្ច​នគ​បាល​ចាប់​ឃាត់ខ្លួន​ប្រជ​ន​ជាតិ​វៀតណាម​១២​នាក់​ចូលមក​លក់​ឆ្នោត​ខុសច្បាប់​នៅ​ក្រុង​ស្វាយរៀង​

0

​ខេត្តស្វាយរៀង​៖​សមត្ថកិច្ច​នគ​បាល​នៃ​អធិការដ្ឋាន​នគ​បាល​ក្រុង​ស្វាយរៀង​បាន​ចាប់​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ស្រី​ប្រុស​១២​នាក់​យកមក​អប់រំ​មូលហេតុ​ជនជាតិ​វៀតណាម​ទាំង​នោះបាន​ចូលមក​លក់​ឆ្នោត​វៀតណាម​នៅក្នុង​ក្រុង​ស្វាយរៀង​ដោយ​ខុសច្បាប់​កាលពីរ​វេលា​ម៉ោង​៧•០០​ព្រឹក​ដល់​ម៉ោង​១១•០០​ព្រឹក​ថ្ងៃទី​១០​មករា​២០១៦ រហូតដល់​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ទើប​ដោះលែង​និង​ប្រគល់​ឆ្នោត​ឲ្យ​ពួកគេ​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ​។​
​បើតាម​មន្ត្រី​នគ​បាល​ម្នាក់​បាន​ឲ្យ​ដឹងថា​នេះ​ជា​លើក​ទី​២​ហើយ​ដែល​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​
​ជនជាតិ​វៀតណាម​ដែល​ចូលមក​លក់​ឆ្នោត​វៀតណាម​ក្នុង​រដ្ឋបាល​ក្រុង​ស្វាយរៀង​។​លើក​ទី​១​នៅ​ថ្ងៃទី​១៩​ខែកញ្ញា​២០១៥​លោកស្នងការ​រង​នៃ​ទទួលបន្ទុក​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បាន​ចុះបង្ក្រាប​ជនអន្តោប្រវេសន៍​ខុសច្បាប់​ចំនួន​២២​នាក់​ស្រី​៩​នាក់​ដែល​ចូលមក​លក់​ឆ្នោត​វៀតណាម​នៅ​ក្នង​រដ្ឋបាល​ខេត្តស្វាយរៀង​ចាប់​ឃាត់ខ្លួន​មក​ធ្វើ​កិច្ចសន្យា​និង​អប់រំ​
​រួច​បញ្ជូនទៅ​ប្រទេស​វៀតណាម​វិញ​។​ក្រោយមក​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង​ជនជាតិ​វៀតណាម​ដែល​ចូលមក​លក់​ឆ្នោត​ទាំងនោះ​បាន​លួច​ចូលមក​លក់​ឆ្នោត​លួចលាក់ ក៏ប៉ុន្តែ​នៅ​ដើមខែ​មករា​២០១៦​នេះ​ជនជាតិ​វៀតណាម​រាប់រយ​នាក់​បាន​ចូលមក​លក់​ឆ្នោត​ទូទាំង​រដ្ឋបាលខេត្ត​ជាពិសេស​ក្នុង​ក្រុង​ស្វាយរៀង ក្រុង​បាវិត​គឺ​ដើរ​លក់​ឆ្នោត​វៀតណាម​ចំហរ​គ្មាន​ខ្លាចរអា​សមត្ថកិច្ច​ឡើយ​ហើយ​នៅក្នុង​ក្រុង​ស្វាយរៀង​មាន​ជនជាតិ​វៀតណាម​ចូលមក​លក់​ឆ្នោត​ប្រមាណ​ជា​ម្ភៃ​ទៅ​៣០​នាក់​ដោយ​ខុសច្បាប់​ទើប​លោក​អធិការ​នៃ​អធិការដ្ឋាន​នគ​បាល​ក្រុង​ស្វាយរៀង​បញ្ជារ​ឲ្យ​កម្លាំង​នគ​បាល​ក្រុង​សហការ​ជាមួយ​នគ​បាល​ប៉ុ​ស្ត៍​រដ្ឋបាល​សង្កាត់​ក្នុង​ក្រុង​ស្វាយរៀង​ស្ទាក់ចាប់​ជនជាតិ​វៀតណាម​ដែល​ចូលមក​លក់​ឆ្នោត​ខុសច្បាប់​មក​អប់រំ​និង​ធ្វើ​កិច្ចសន្យា​ឈប់​ឲ្យ​យក​ឆ្នោត​វៀតណាម​មក​លក់​បន្តទៀត​។​ទោះបីជា​យ៉ាងណាក៏ដោយ​ប្រជាពលរដ្ឋនៅក្នុង​ខេត្តស្វាយរៀង​សូម​នូ​ម​ពរ​ដល់​សមត្ថកិច្ច​មេត្តា​ធ្វើយ៉ាងណា​លុបបំបាត់​អ្នកលក់​ឆ្នោត​វៀតណាម​និង​ល្បែង​កន្ទុយលេខ​អោយ​អស់ពី​ទឹកដី​ខេត្តស្វាយរៀង​ដើម្បី​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ​។​video_2016-01-11_09-52-11Image2 Image1video_2016-01-11_09-52-11