សមត្ថកិច្ច​សហការ​បី​ស្រុក​ក្របួច​ចាប់​មហាចោរ លួច ប្លន់​គោក្របី​ទាំង​ក្រោល​របស់​អ្នកភូមិ

0

​ខេត្តកំពង់ធំ​៖ ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ធំ កន្លងមក​តែងតែ​បាត់គោ ក្របី ទាំង​ក្រោលៗ រហូត​ចោរ​អប្រិយ ចាប់​ម្ចាស់​គោ ក្របី​ចង​ដើម្បី​ប្លន់​យក​គោ ក្របី​របស់​អ្នកភូមិ ហើយ​ដេញ​ឡើង​ឡាន​យ៉ាង​រំភើយ ចំនែកឯ សមត្ថកិច្ច បានត្រឹមតែ​តាម​ហិន ផ្សែង​ឡាន​ដែល​ចោរ ដឹកចេញទៅ​បាត់​តែប៉ុណ្ណោះ និង​មិនអាច​ចាប់បាន នោះទេ ទើបតែ​ពេលនេះ ចោរ​អស់​ល័​ក្ខ​ត្រូវបាន​សមត្ថកិច្ច​ក្របួច​បាន​។​ ​

មហាចោរ​លួច គោក្របី​អ្នកភូមិ បានធ្វើ​សកម្មភាព ក្នុងស្រុក​កំពង់ស្វាយ ក្រុង​ស្ទឹងសែន និង​ស្រុក​សន្ទុក និង​ជា​មុខសញ្ញា​ប្លន់​គោក្របី ចាប់​ម្ចាស់​ចង ដេញគោ​ឡើង​ឡាន​ម្តង​៤០​ក្បាល​កាលពី​អាទិត្យ​មុន ត្រូវបាន ជាប់អន្ទាក់​ដោយសារ ធ្វើ​សកម្មភាព លួច​គោក្របី ដាក់​រថយន្ត​របស់ខ្លួន ដែល​បាន​រៀបចំឡើង​សម្រាប់​ដឹក គោ ក្របី​ដែល​លួចបាន ជា​រថយន្ត​ប្រភេទ កូរ៉េ ចំណុះ​១​តោន​កន្លះ ទ្រុង​ខាងក្រោយ​ដូចគ្នា​និង​រថយន្ត​ដឹក​ទឹកកក ចំណែក​ផ្នែក​ខាងលើ ត្រូវបាន​ផ្សា​ដែក​ជា​ប្រហោង ជា​ចំហរ សម្រាប់​ខ្យល់អាកាស​កុំ​ឲ្យ​គោក្របី​ងាប់ រថយន្ត នេះ​ត្រូវបាន​រៀបចំឡើង សម្រាប់​ដឹកគោ ក្របី​ដែល​លួចបាន​តែប៉ុណ្ណោះ ។​ ​

នៅវេលា​ម៉ោង ៥​ទាបភ្លឺ ជនល្មើស​បានធ្វើ​សកម្ម​ភា លួច​គោ នៅ​ចំនុច អាងទឹក​២០០០ តំបន់​វាល​ក្រោម លុះ ដេញ​ក្របី​ដាក់​ឡាន បើក​ចេញមក តាមផ្លូវ ក៏រ​បើកទ្វារ​ឡាន​ខាងក្រោយ ធ្លាក់​ក្របី​៤​ក្បាល ក៏​ឈប់​ឡាន នៅពេល​ឃើញ​ប្រជាពលរដ្ឋ បែរជា​នាំគ្នា​ឡើង​ឡាន បើក​រត់​ដោយ​ពុំបាន​រើស ក្របី​ប​ញ្ជូ​ល​ឡាន​នោះទេ ជួន​ពេល ម្ចាស់​គោ ក្របី​ឈ្មោះ ប៉ូ​យ​ផូ​ត ប៉ូ​យ​ធា រស់នៅ​ភូមិ​អូរ​តា​អ៊ុន សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ បាន​រត់​មក​មើល ទើប​ដឹងថា ជា​ក្របី​របស់ខ្លួន ក៏​

ផ្អើលឆោឡោ ព្រមទាំង​បាន​ប្តឹង​មក​សមត្ថកិច្ច​ប៉ុស្តិ៍ ស្រយូវ ។​លោក វរៈសេនីយ៍ត្រី ញ៉ែម ឈុនលី អធិការ​ក្រុង​ស្ទឹងសែន បាន​ឲ្យ​ដឹងថា ក្រោយពី​តាមដាន​សកម្មភាព ចោរ ដែល​បាន​ប្លន់​គោក្របី កាល​៤​ថ្ងៃមុន ដែលមាន​ការចង​ម្ចាស់ និង​លួច​គោក្របី ៤០​ក្បាល​ឡាន​ចេញទៅ​បាត់ នោះ​លោក​បានដាក់​កំលាំង​ឃ្លាំមើល គ្រប់​គោលដៅ ក្រោយពី​ទទួលបាន​ពត៌មាន ថា​មាន​ករណី​ចោរលួច គោ​បានធ្វើ​សកម្ម និង​កំពុងតែ​បើករថយន្ត ប្រភេទ​កូរ៉េ ១​តោន​កន្លះ ពណ៌​ខៀវ អត់​ស្លាក​លេខ

ដែលមាន​ទ្រង់ ទ្រាយ​ដូច​រថយន្ត​ដឹក​ទឹកកក ទើប​លោក​បោះដៃ​សហការ​ជាមួយ អធិការ​ស្រុក​សន្ទុក ស្ទាក់​ចាប់បាន​តែម្តង ចំណែក​គោ ក្របី ដែល​នៅលើ​ឡាន បន្ទាប់ពី​ចោរ​បើករថយន្ត​គេចខ្លួន បាន​ធ្លាក់​រប៉ាត់រប៉ាយ នៅតាម​ភូមិ ទើប​សមត្ថកិច្ច ឃាត់ខ្លួន មហាចោរ ដែលជា​មេខ្លោង​ធំ​នៅក្នុង​ខេត្តកំពង់ធំ ដែល​ធ្វើ​សកម្មភាព លួច ប្លន់ ដ៏​សកម្ម ត្រូវបាន​ឃាត់ខ្លួន ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៤ វេលា​ម៉ោង ៧.​ព្រឹក ។​ ​

ជនសង្ស័យ​ដែលជា​មេខ្លោង លួច ប្លន់ ត្រូវបាន​ស្គាល់ឈ្មោះ​១ ឈ្មោះ​គង់ រិ​ទ្ធ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំមាន​មុខរបរ លេង​ល្បែ​ស៊ីសង បើ​កសៃ​វៀន​ជល់​មាន់ ភ្នាល់​បាល់ នៅ​ភូមិ​កំពង់ក្ដី ឃុំ​កំពង់ចិនត្បូង ខេត្តកំពង់ធំ ទី​២ ជា​កូន​កុងស៊ី កាប់​គោរស់​នៅក្បែរ ស្ពាន​ជ្រោយចង្វា ឈ្មោះ ក្លី ហាំ ម៉ាត់ ជនជាតិ​ចាម ភេទ​ប្រុស អាយុ​២០​ឆ្នាំ​រស់នៅ ភូមិ​ដើម​គោ សង្កាត់ ជ្រោយចង្វា

ខ័​ណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​អ្នក​ទាំង​២​បញ្ចូនទៅ​អធិការដ្ឋាន​នគរបាល ស្រុក​សន្ទុក​ធ្វើ​កំណត់ហេតុ កសាង​សំនុំរឿង​ដើម្បី​បញ្ចូនទៅ​តុលាការ​ចាត់វិធានការ​តាមច្បាប់​។​ ​ប្រជាពលរដ្ឋ រាប់សិប​គ្រួសារ ម​កប​ញ្ជេ​ញ​កំហឹង​ទាំង​ព្រលឹម ថា​ឲ្យ​តែ​ប៉ូលិស​នាំ​ចេញមកក្រៅ​បន្ទប់ ពួកគាត់​និង​កាត់ក្តី ដោយ​ដោយ​សាលក្រម​ប្រជាជន ជាមិនខាន​ឡើយ ។​ Image41 Image42 Image43 Image44 Image45 Image46 Image47 Image48 Image49 Image50 Image47