​រថយន្ត​ដឹក​កម្មករ​រោងចក្រ​ចំនួន​២​គ្រឿង​បុក​គ្នា​បណ្តាល​ឲ្យ​មនុស្ស​សម្លាប់​និង​របួស​ច្រើន

0

​កំពង់ស្ពឺៈ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ មួយ​បាន​កើតឡើង ដោយសារ​តែមាន​រថយន្ត​ចំនួន​២​គ្រឿង​បាន​បុក​គ្នា បណ្តាល​ឲ្យ​រថយន្ត​មួយគ្រឿង​ដាច់​កង់ ហើយ​ក្រឡាប់​ទាំង​២​គ្រឿង តាម​ការប៉ាន់ស្មាន​រប​ស់​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា កម្មករ​រោងចក្រ​ដែល​បានធ្វើ​ដំណើរ​ជាមួយនិង​រថយន្ត​ក្នុង​ហេតុការណ៍​នេះ មាន​គ្នា​ជិត​១០០​នាក់ ចំណែក​ព័ត៌មាន​បឋម នា​ម៉ោង​នេះ មាន​មនុស្ស​ស្លាប់​ចំនួន ៣​នាក់​ហើយ ក្នុងនោះ​មាន​អ្នករបួស​ជាច្រើន​នាក់​ទៀត ត្រូវបាន រថយន្ត​សង្គ្រោះ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ក្នុង​ខេត្តកំពង់ស្ពឺ សម្រាប់​។​
​សម្រាប់​មូលហេតុ​ដែល​បណ្តាល​ឲ្យ​ក្រឡាប់​រថយន្ត​ទាំង​២​នេះ ដោយសារតែ​រថយន្ត​ដឹក​ម្មក​រទាំង​២ បាន​បើក​វ៉ា​គ្នា​ក្រោយមក​ក៏​ងាក​មកវិញ ក៏​ក្រឡាប់​តែម្តង ។​
​ព័ត៌មាន​លំអិត​រងចាំ​តាមដាន បន្តិចទៀតនេះ ។​photo_2016-01-12_07-40-37 photo_2016-01-12_07-40-34 photo_2016-01-12_07-40-08 photo_2016-01-12_07-40-05 photo_2016-01-12_07-40-01