កំលាំងកងរាជអាវុធហត្ថខេត្តកំពតចុះបង្រ្កាបសង្វៀនបញ្ជល់មាន់នៅស្រុកកំពង់ត្រាច

0

ខេត្តកំពត៖ កំលាំងសមត្ថកិច្ចមន្ទីរយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តបានចុះបង្រ្កាបសង្វៀនជល់
មាន់ដុះស្លែមួយកន្លែងនៅក្នុងភូមិលក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច កាលពីវេលា
ម៉ោង១០•១៥នាទីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ៣០១៦កន្លងមកនេះ។ ក្នុងករណីចុះបង្រ្កាបនេះFB_IMG_1452430615875
កំលាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនក្រុមញៀនល្បែងភ្លាល់មាន់បាន៥នាក់ក្នុងនោះមានម្ចាស់
សង្វៀនមាន់ម្នាក់ផង ព្រមទាំងរឹបអូសវត្ថុតាងបានមួយចំនួនធំនាំមកកាន់មន្ទ្រីយុត្តិធម៌កងរាជអាវុធហត្ថខេត្ត។លោកវរៈសេនីយឯក សៀក អាង មេបញ្ជាការរងនិងជាប្រធានមន្ទីរយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តបានមានប្រសាសន៍ថាៈ ក្រោយពីទទួលបានពត៌មានពីប្រជាពលរដ្ឋផ្តល់មកកងកំលាំងសមត្ថកិច្ចនៃមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយត្រីកែវ សុផលមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានចាត់បញ្ជាឲ្យលោកនាំកំលាំងចុះដល់ទីតាំងកន្លែងសង្វៀនជល់មាន់ដើម្បីធ្វើការបង្រ្កាបជាក់ស្តែងតែម្តង។ក្នុងករណីចុះបង្រ្កាបនេះសមត្ថកិច្ចយើងបានឃាត់ខ្លួនមនុស្សបាន៥នាក់និងរឹបអូសវត្ថុតាងបានមួយចំនួនធំនាំមកកាន់មន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ។លោកបន្តទៀតថាៈ មនុស្សទាំង៥នាក់ដែលកំលាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួននាពេលនេះមាន៖ ទី១-ឈ្មោះកូយ ផល្លី ហៅកូយ ហ៊តលី ភេទប្រុស អាយុ២៤ឆ្នាំ(ជាម្ចាស់សង្វៀន)មានទីលំនៅភូមិលក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ទី២-ឈ្មោះលឹម យាន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិលក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាចទី៣-ឈ្មោះកៅ ពិន ភេទប្រុស អាយុ២២ឆ្នាំ កសិករ មានទីលំនៅភូមិកោះគ្រឹះស្នា ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ទី៤-ឈ្មោះ ប៉ុន លិភេទប្រុស អាយុ ២៧ឆ្នាំ កសិករ មានទីលំនៅភូមិកោះចំការ ឃុំបឹងសាលាខសងត្បូង ស្រុកកំពង់ត្រាច ទី៥-ឈ្មោះ ញ៉ែម ញឿង ភេទប្រុស អាយុ៣៧ឆ្នាំ កសិករ មានទីលំនៅភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច។ រីឯវត្ថុតាងដែលរឹបអូសបានមាន៖ ម៉ូតូគ្រប់ប្រភេទចំនួន២៣គ្រឿង, មាន់រស់ចំនួន៥ក្បាលមាន់ងាប់១ក្បាល, ជញ្ជីងប៉ុងថ្លឹងមាន់ចំនួន១, បង់សំរាប់រុំខ្នាយមាន់ចំនួន៣៤ដុំ, កន្រ្តកសំរាប់ដាក់មាន់ជល់ចំនួន៥, ស៊ុមសំរាប់ក្រុងមាន់ជល់ចំនួន១០ស៊ុម, ផងដែរ។ជនសង្ស័យដែលកំលាំងសមត្ថកិច្ចឃាត់ខ្លួនទាំង៥នាក់រួមទាំងវត្ថុតាងខាងលើត្រូវបានមន្ទីរយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕FB_IMG_1452430613346 FB_IMG_1452430608125 FB_IMG_1452430605576 FB_IMG_1452430602259