ម៉ូតូ​ពីរ​គ្រឿង​ជិះ​ច្រាស់​ក៍​ពន្លះ​គ្នា​ពេញទំហឹង​បណ្ដាល​ឧ្យ​បុរស ៣​នាក់ រងរបួស​ធ្ងន់ បុរស​ម្នាក់​ស្លាប់ ២​នាក់

0

ខេត្ត​ប៉ៃលិនៈ រងរបួស​ធ្ងន់​បាក់ជើង​នៅ​និង​កន្លែងកើតហេតុ អ្នក​ទាំង ៣​នាក់ ត្រូវបាន​រថយន្ត​មន្ទីរ​ពេ​ទ្ប​បង្អែក​ខេត្ត​ប៉ៃលិន បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​ពេល​ជិត​ដល់​មន្ទីរពេទ្យ អ្នករងគ្រោះ​ក៏បាន​ស្លាប់​បុរស​ម្នាក់ ។ រថយន្ត​មន្ទីរពេទ្យបង្អែក​​ខេត្ត​ប៉ៃលិន​បាន​ដឹក​សាកសព​បុរស​ម្នាក់​នោះមក​ប្រគល់​ឧ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រព្រៃ​ណី​។​
​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​២១​និង​៤០​នាទី​យប់​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​ខាងលិច​វត្ត​បរ​ហ៊ុយ ក្នុងភូមិ​បរ​ហ៊ុយ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន​​ខេត្ត​ប៉ៃលិន​។ តាម​សាក្សី​នៅ​ជិត​កន្លែង​កើ​តេ​ហ​តុ​បាន​ឧ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​មាន​ម៉ូតូ​សង​កូរ៉េ​មួយគ្រឿង​ជិះ​អត់​ភ្លើង​​អត់​មាន​ស្លាក​លេខ ជិះ​ក្នុងទិសដៅ​ពី​ខាងកើត​ទៅ​លិច​ស្រាប់តែ​បាន​រ៉េ​ចង្កូត​បុក​ទៅលើ​ម៉ូតូ​សង ១២៥ ពណ៍​ខ្មៅ​គ្មាន​ស្លាក​លេខ ពេញទំហឹង បណ្ដាល​ឧ្យ​បុរស​ទាំង ៣​នាក់ រងរបួស​ធ្ងន់​បាក់ជើង​ទាំង ៣ នាក់ ។​
​ប្រភព​បាន​បន្តទៀតថា បុរស​ម្នាក់​ដែល​ជិះ​ម៉ូតូ​សង​កូរ៉េ (​ស្លាប់​នោះ​) ឈ្មោះ ថូ ចាន់​ធឿន ភេទ​ប្រុស​អាយុ ២៦​ឆ្នាំ កសិករ រីឯ​បុរស ២​នាក់​ដែល​ជិះ​ម៉ូតូ​សង ១២៥ នោះ​អ្នកបើក​ឈ្មោះ ម៉ៅ និ​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ រងរបួស​បាក់​ស្ដាំ ម្នាក់​ដែល​រួម​ដំណើរ ឈ្មោះ ស្រល់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កសិករ រងរបួស​បាក់ជើង​ឆ្វេង អ្នក​ទាំង​៣​នាក់​រស់នៅក្នុង​ភូមិប​រ​តាំង​ស៊ូរ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន​។​
​បន្ទាប់ពី​កើតហេតុ​នគរបាល​ចរាចរណ៍​ផ្លូវ​គោ​នៃ​ស្នងការ​ខេត្ត​ប៉ៃលិន បាន​ចុះមក​វាស់វែង និង​យក​ម៉ូតូ​ទាំងពីរ​គ្រឿង​ទៅ​រក្សា​ទុក។photo_2016-01-12_17-32-15 photo_2016-01-12_17-32-13 photo_2016-01-12_17-32-10 photo_2016-01-12_17-32-07