មន្រ្តីប៉ូលិសចរាចរណ៍ម្នាក់ត្រូវបានជនល្មើសច្បាប់ចរាចរណ៍ បុកសន្លប់ស្តូក

0

ខេត្តកណ្តាល ៈ នគរបាល​ចរាចរណ៍​ម្នាក់​ក្នុង​ខេត្តកណ្តាល​ត្រូវបាន​ជនសង្ស័យ​ល្មើសច្បាប់​ចរាចរណ៍​ជិះ​ម៉ូតូ​ដឹក​កម្មករ​50 បុក​បណ្តាលអោយ​ដួល​របួស​ក្បាល​នគរបាល​ចរាចរណ៍ គ្រា​ដែល​នគរបាល​កំពុង​រឹត​បន្តឹង​ចរាចរណ៍ ។ ហេតុការណ៍​បុក​នគរបាល​ចរាចរន៍​រងរបួស​នេះ កើតឡើង​នៅ​ម៉ោងជាង​៥​ល្ងាច​ថ្ងៃទី ១២​ខែមករា​នេះ នៅ​កំណាត់​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ 51 និង​52 ក្នុងស្រុក​កៀនស្វាយ​ខេត្តកណ្តាល គ្រា​ដែល​នគរបាល​ចរាចរ​ណ៍​កំពុង​ធ្វើ​សកម្មភាព អនុវត្ត​ន៏​ច្បាប់​ចរាចរ​ណ៏​លើ ការត្រួត​ពិ​នឹ​ត្យ​ជាតិ​អាល់​កល់​នឹង​ការ បើកបរ​មិន​ពាក់មួក សុវត្ថិភាព​ស្រាប់តែ​រវាង ម៉ូតូ​រ៉ឺម៉ក​ដឹក​កម្ម​ករពេញ 50​នាក់ , ព​ណ៏​ស គ្មាន​ស្លាក​លេខ ដឹក​មនុស្ស​លើ​រឺ​ម៉ក​ពេញ បាន​បុក​មន្ត្រី​ចរាចរ​ណ៏​ខេត្ត គឺ​លោក​អនុសេនីយ៍ត្រី ហ៊ីង សុផល ភេទ​ប្រុស អាយុ​50​ឆ្នាំ ។ ជនសង្ស័យ​ល្មើសច្បាប់​ចរាចរណ៍ ហើយ​បើក​បុក​នគរបាល​នេះ ឈ្មោះ ឆាយ លី​ពិស​ទ្ធិ​ភេទ ប្រុស​អាយុ 25​ឆ្នាំមាន​ទីលំនៅ​ក្នុងភូមិ អំពិល​ទឹក​ឃុំ​កំពង​ភ្នំ​
​ស្រុក លើកដែក​ខេត្ត កណ្ដាល ។ សមត្ថកិច្ច​បាន​ឃាត់​ជនសង្ស័យ និង​កសាង​សុ​ណុំ​រឿង​តាម​និតិ​វិធី ។ ដោយឡែក​ជនរងគ្រោះ​ជា​នគរបាល​ចរាចរណ៍ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​នោះ​ហើយ ។ ជនសង្ស័យ​ល្មើសច្បាប់​ចរាចរណ៍ ត្រូវគេ​រាយការណ៍​ថា បាន​បើ ដឹក​កម្មករ ក្នុង​ល្បឿន​លឿន​ហើយ​មិន​ប្រ​យ​ត្ន័ ៕

photo_2016-01-13_01-40-47 photo_2016-01-13_01-40-44 photo_2016-01-13_01-40-39 photo_2016-01-13_01-40-30 photo_2016-01-13_01-40-25