បើករថយន្ត​បត់​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត​បណ្ដាល​ឲ្យ​រង​ការខូចខាត​

0

​ភ្នំពេញ​៖​រថយន្ត​បា​ឡែ​ន​មួយគ្រឿង​បើក​បត់​ឆ្លង​​ផ្លូវ​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​រថយន្ត​ឡិ​ុ​ច​ស៊ី​ស​ចំ​ច​ហៀ​ង​បណ្ដាល​ឲ្យ​រង​ការខូចខាត ។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៩​និង​៤០​នាទី​យប់ ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​វិទ្យាល័យ​ព្រះ​សុ​ី​សុ​វ​ត្តិ តាម​បណ្ដោយ​ផ្លូវ​ព្រះ​ន​រោ​ត្ដម ស្ថិតក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ​។​
តាម​សាក្សី​ដែល​ឃើញ​ហេតុនេះ​បាន​ឲ្យ​ដឹងថា មុន​ពេ​លើ​ត​ហេតុ​គេ​បានឃើញ​រថយន្ត​ឡិច​ស៊ី​ស RX300 ពណ៌​ស្ក ពាក់​ស្លាក​លេខ​ភ្នំពេញ​2C.9424 បើកបរ​ទិសដៅ​ពី​ត្បួ​ង​ទៅ​ជើង​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ន​រោ​ត្ដម ក្នុង​ល្បឿន​ល្មម ខ​ណះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​បា​ឡែ​ន ពណ៌​ស្ក ពាក់​ស្លាក​លេខ​ភ្នំពេញ​2Z.0469 ដែល​បើកបរ​តាម​បណ្ដោយ​ផ្លូវ​១៨៤ ទិសដៅ​ពី​លិចទៅ​កើត ហើយ​មកដល់​ផ្លូវ​ព្រះ​ន​រោ​ត្ដម ក៏បាន​បត់​ឆ្វេង​ឆ្លងផ្លូវ​ដោយ​បត់​មិន​ប្រយ័ត្ន ក៏​ជ្រុល​ទៅបុក​រថយន្ត​ឡិច​ស៊ី​ស​ចំ​ពី​ច​ហៀ​ង​បណ្ដាល​ឲ្យ​រថយន្ត​ឡិច​ស៊ី​ស កូត​ទ្វា​មួយ​ច​ហៀ​ង​និង​បែក​កង់​ក្រោយ​ផ្នែក​ខាងឆ្វេង រីឯ​រថយន្ត​បា​ឡែ​ន​ដែល​បង្ក​នោះ ក៏បាន​របូត​កាង​ពីមុខ​ផងដែរ ។​ដោយ​​ឡែក​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​មិន​បណ្ដាល​ឲ្យ​មនុ​ស្សណា​ម្នាក់​រងរបួស​នោះទេ​។​ក្រោយពេល​កើតហេតុ​ខាង​ម្ចាស់​រថយន្ត​បា​ឡែ​ន​សង់​ថ្លៃ​ខូចខាត​ទៅលើ​ម្ចាស់​រថយន្ត​ឡិច​ស៊ី​ស​ដើម្បី​បញ្ចប់រឿង​នៅ​និង​កន្លែងកើតហេតុ​៕