​ជនសង្ស័យ​២​នាក់​ឆក់​ការ​បូ​ប​ពី​នារី​២​នាក់​បានសម្រេច​ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់បាន​ម្នាក់​វាយ​ទ្រោម​ខ្លួន​ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​

0

​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​បាន​ព័ទ្ធចាប់​ជនសង្ស័យ​ម្នាក់​ក្នុងចំនោម​បក្ខពួក​២​នាក់​វាយ​ទ្រោម​ខ្លួន​ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​ខណៈដែល​ពួកគេ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​២​នាក់​ពី​ចំណុច​មុខ​ផ្សារ​ទំនើប​សូរិយា ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មីរ​ទី​២ ខណ្ឌដូនពេញ ហើយ​បាន​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន​រហូតដល់​ចំណុច​គល់ស្ពាន​អាកាស់​ក្បាលថ្នល តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ត្រូវបាន​ប្រជាពលរដ្ឋ​ដេញចាប់បាន កាលពី​វេលា​ម៉ោង​២០​និង​៣០​នាទី​យប់​ថ្ងៃទី​១២​ខែឧសភា ឆ្នាំ​២០១៤ ។​ ​

​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​នារី​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​បាន​ម៉ាក​គុប ជ្រុ​ក ពណ៌​ទឹក​ប៉ិច មិន​ចាំ​ស្លាក​លេខ​ធ្វើដំណើរ​ចេញពី​ផ្សារ​ទំនើប​សូរិយា​ភ្លាមនោះ​ក៏មាន​លេច​មុន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្កុប​ពី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BP-2095 បានធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​នារី​រងគ្រោះ​បានសម្រេច​ភ្លាមនោះ​ជនរងគ្រោះ​បាន​ស្រែក​ឆោឡោឡើង​ទើប​ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ជិត​

បាន​ជិះ​ម៉ូតូ​ដេញតាម​រហូតដល់​ចំណុច​គល់ស្ពាន​អាកាស់​ក្បាលថ្នល​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ដូ​ល​ត្រូវបាន​ប្រជាពលរដ្ឋ​ឃាត់​បាន​ម្នាក់​នាំគ្នា​ស្វា​គំ​មួយ​ដៃ​មួយ​ជើង​ម្នាក់​ឡើង​ទ្រោម​ខ្លូន​ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​។​ ​ ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​នាំខ្លួន​ជនសង្ស័យ​យកទៅ​ប៉ូលិស​ព្រហ្ម​ទាន់​ក្រសួង​ដើម្បី​កសាង​សំ​ដំ​រឿង​ប​ញ្ជួ​ន​ទៅ​តុលាការ​ចាត់ការ​ទៅតាម​ផ្លុ​វ​ច្បាប់​៕​02 03 04 01