សន្និសីទ​ស្តីពី ការវិភាគ​និង​ការព្យាករណ៍​ទីផ្សារការងារ សំរាប់​ប្រទេស​កម្ពុជា​ឡាវ​និង​វៀតណាម​

0

ខេត្តសៀមរាប៖ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ​ភ្នាក់ងារ​ផ្តល់​សេវា​ការងារ​សាធារណៈ​ស៊ុយ​​អេ​ដ​បានរៀបចំ​បើក​សន្និសីទ​ស្តីពី ការវិភាគ​និង​ការព្យាករណ៍​ទីផ្សារការងារ​និង​វិភាគ​សំរាប់​ប្រទេស​កម្ពុជា​ឡាវ​និង​វៀតណាម រយៈពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១២​ដល់​20160112_091934១៤​ខែមករា​ឆ្នាំ​២០១៦​នៅ​សណ្ឋាគារ​​សោម​មា​ទេវី​ខេត្តសៀមរាប ក្រោម​ការអញ្ជើញ​ថ្លែង​សុន្ទរកថា​បើក​ពី​សំណាក់ លោក​បណ្ឌិត​ពេ​ជ​សោភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​បណ្តុះបណ្តាល​និង​បានការ​អញ្ជើញ​ចូលរួម​ជា​សមាជិក​ពី អ្នកជំនាញ​ជាតិ​និង​អន្តរជាតិ​មួយចំនួន​​ផងដែរ​។​សន្និសីទ​នេះ​ធ្វើឡើង​ដើម្បី​ចែករំលែក​បទពិសោធ​និង​ពង្រឹង​ចំណេះដឹង​ខាង​វិធីសាស្ត្រ​នៃ​ការព្យាករណ៍​ពី​តម្រូវការ​ខាង​ទីផ្សារការងារ​ដែល​ជាម​ធ្យោ​បាយ​ផ្សារភ្ជាប់​ពី​ប្រព​ន្ឋ័​អប់រំ​មក​ទីផ្សារការងារ​និង​បន្ថែម​ពីនេះ​គឺ​ដើម្បី​ធ្វើការ​ពិនិត្យ​តាមដាន​ពិ​សេសមួយ​សម្រាប់​អ្នក​ធ្លាប់​ចូលរួម​វគ្គ​បណ្តុះបណ្តាល​អន្តរជាតិ​ស្តីពី “​តួនាទី​នៃ​គោលនយោបាយ​ទីផ្សារការងារ​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​” នៅ​ប្រទេស​ស៊ុយអែត​ក្នុងអំឡុង​ឆ្នាំ 2013 ដល់​ឆ្នាំ 2014 ដែលមាន​ប្រទេស​ឡាវ វៀតណាម​និង​កម្ពុជា​ធ្លាប់​​បាន​ចូលរួម​។​មានប្រសាសន៍​បើក​អង្គ​សន្និសីទ លោក បណ្ឌិត​ពេ​ជ​សោភ័ន បាន​មានប្រសាសន៍ថា​៖​សន្និសីទ​នេះ​គឺមាន​តម្លៃ​ណាស់​សម្រាប់​ថ្នាក់ជាតិ​និង​ថ្នាក់​តំបន់​ទាំងពីរ​។ លើសពីនេះ​វា​ត្រូវបាន​រៀបចំ​បាន​ទាន់ពេលវេលា​តាម​ដែល​រដ្ឋ​ជា​សមាជិក​អាស៊ាន​ទាំងអស់​បានចាប់ផ្តើម​កា​រ​អនុវត្តន៍ នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (AEC) ។​សម្រាប់​ព័ត៌មាន​ទីផ្សារការងារ​ទាំង​នៅ​កម្ពុជា​ក៍​ដូចជា​នៅ​កម្រិត​តំបន់​អា​​ស៊ាន មិនទាន់មាន​បង្កើតបាន​នូវ​ប្រព័ន្ធ​ទីផ្សារការងារ​នោះទេ​។​ចំណុច​នេះហើយ​ដែលនាំឱ្យ​ការ​​បណ្តុះបណ្តាល​ក៍​ដូចជា​ក្នុងការ​ការស្វែងរក​ការងារ​ធ្វើ​វា​ជួប​បញ្ហាលំបាក ព្រោះ​ក្តាប់​ពុំបាន​អំពី​ទីផ្សារ​ថា​តើ​គេ​ត្រូវការ​អ្វី​និង​មុខជំនាញ​អ្វី​។​ល​។​បើ​ប្រព​ន្ឋ័​នេះ​រៀបចំ​បាន​គេ​នឹង​អាច​ដឹងបាន​ថា​តើ​ទីផ្សារការងារ​ក្នុងពេល​បច្ចុប្បន្ន​តើ​គេ​ត្រូវការ​លើ​ជំនាញ​អ្វីខ្លះ​ដែល​វា​បង្ក​ភាពងាយស្រួល​ដល់​អ្នក​ក្រោយ​ទទួលបាន​ការបណ្តុះបណ្តាល​ការងារ គេ​នឹង​អាច​ត្រៀម​គួរ​សិក្សា​លើ​មុខវិជ្ជា​ឬ​ជំនាញ​អ្វី​បន្ថែម​។​
​ក្នុង​កម្រិត​ប្រទេស​ទាំងបី​ដើម្បី​ជួយ​ឱ្យ​ប្រទេស​នីមួយ​ជំនះ​លើ​បញ្ហា​ប្រឈម​ទាំងនេះ​និង​ទាញយក​ផលប្រយោជន៍​ជា​អតិបរមា​ពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​,​ទទួលបាន​ផល​ល្អ ទាមទារ​យកចិត្តទុកដាក់​លើ​ការប្រមូល​ការវាយតំ​លៃ​និង​ការផ្តល់​ទីផ្សារការងារ​ដើម្បី ផ្គត់ផ្គង់​ទៅ​និង​តម្រូវការ​នៃ​ការ កាត់បន្ថយ​ភាពក្រីក្រ​និង ការប្រែប្រួល​ទីផ្សារការងារ​នៅក្នុង​តំបន់​។ រដ្ឋ​ជា​សមាជិក​អាស៊ាន​នៅតែ​ប្រឈម​នឹង​បញ្ហា​ស្មុគស្មាញ​មួយចំនួន​ដែល​ទាមទារ​ឱ្យមាន​ការពិចារណា​ដោយ​ប្រុងប្រយ័ត្ន​គោលបំណង​យ៉ាង​ពេញលេញ​ក្នុងការ​ចាប់យក​ឱកាស​សក្តានុពល​នៅក្នុង​ទម្រង់​បែបបទ​នៃ​ការ​ចល័ត​កំលាំង​ពលកម្ម​និង​គុណភាព​ការងារ​៕20160112_093755