​រថយន្ត​កាមរី​បុក​ប​ង្កោ​ល​ច្រ​វ៉ា​ក់​វត្តភ្នំ​បាក់​អស់​២​ដើម​រង​ការខូចខាត​

0

​ភ្នំពេញ​៖ បុរស​ម្នាក់​បើករថយន្ត​កាមរី​ក្នុង​ល្បឿន​លឿន​ដោយ​បួង​សង្កួត​ខ្លាំង​ពេញ​បាន​រ៉េ​ចង្កូត​ឡើង​ឃឿន​ទៅបុក​ប​ង្កោ​ល​ច្រ​វ៉ា​ក់​បណ្ដាល​ឲ្យ​បាក់​អស់​២​ដើម​ចំណែក​រថយន្ត​បែក​កង់​មុខ​ទាំងសងខាង​ទៅមុន​លេង​រូ​ច កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អា​ធ្រា​ត​ឈាន​ចួ​ល​ថ្ងៃទី​១៣​ខែឧសភា ឆ្នាំ​២០១៤ ស្ថិតក្នុង​សង្កាត់​វត្ត​ភ្នំពេញ ខណ្ឌដូនពេញ​។​

​ ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក​កាមរី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2L-7799 ធ្វើដំណើរ​ពី​កើ​តទៅ​លិច​តាម​បណ្ដោយ​ផ្លូវ​រង្វង់​មូល​វត្តភ្នំ​ក្នុង​ល្បឿន​យ៉ាង​លឿន​លុះ​មកដល់​ចំណុច​ខាងជើង​ក៏បាន​រ៉េ​ចង្កូត​ឡើង​ឃឿន​បុក​ប​ង្កោ​ល​ច្រ​វ៉ា​ក់បាក់​អស់​២​កង់​ហើយ​រថយន្ត​បែក​កង់​ទាំងសងខាង​ទៅមុន​លេង​រួច​។​ ​

​ក្រោយពេល​កើតហេតុ​ម្ចាស់​រថយន្ត​បាន​ចុះ​ពីលើ​រថយន្ត​ហើយ​គេចខ្លួន​បាត់ស្រមោល សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយ​សមត្ថកិច្ច​ចរាចរណ៍​ជើងគោក​ដើម្បី​រងចាំ​ម្ចាស់​ចូលខ្លួន​ដោះស្រាយ​តាម​ស្បា​ប់​៕​02 01