បុរស​២​នាក់​ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​កន្លែង​ស៊ីការ​ស្រវឹង​ជោគជាំ​បើក​ម៉ូតូ​ធ្លាក់​ថ្នល់​របួសធ្ងន់

0

កំពង់ធំ = មាន​ហេតុការណ៍​គួរអោយភ្ញាក់ផ្អើល​មួយ​បណ្ដាលមកពី​បុរស​២​នាក់ ស្រវឹងស្រា​ជោគជាំ​បើក​ម៉ូតូ​ចេញ​កន្លែង​ស៊ីការ មកដល់​ចំនុចកើតហេតុ​ត្រង់​ផ្លូវកែង ក្នុងភូមិ កែង​ល្វី​ឃុំ​ប្រឡាយ​ស្រុក​ស្ទោង​ខេត្តកំពង់ធំ​ស្រាប់តែ​ជ្រុល​ចង្កូត​ធ្លាក់​ចិញ្ចើមថ្នល់​របួស​អ្នកបើកបរ​Image54យ៉ាងធ្ងន់ធ្ង​រ ចំណែក​អ្នកជិះ​ពីក្រោយ​គ្រាន់តែ របក់​ដៃជើង​តិចតួច កាលពី​វេលា​ម៉ោង​១ ,៥០​នាទី​ថ្ងៃទី ១៣ ខែមករា ឆ្នាំ​២០១៦ ។​Image53

ជនរងគ្រោះ​មានឈ្មោះ ប៊ូ ខេង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ក្នុងភូមិ អន្លង់​ត្រាច ឃុំ​ពពក ស្រុក​ស្ទោង ខេត្តកំពង់ធំ រងរបួស​ធ្ងន់់ ចំណែក​ម្នាក់ទៀត​ឈ្មោះ លាង ផេង ប្រុស អាយុ ២៩​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​ជាមួយ បាន​ជិះ​ម៉ូតូ សង ពណ៍​ខ្មៅ សេរី ២០១៣ ពាក់​ផ្លាក់លេខ កំពង់ធំ​1F5953 ខូច​ខាត់​យ៉ាងដំណំ​។​Image52

​ក្រោ​ពី​កើតហេតុ​សមត្ថកិច្ច​ប្រជា​ពល​រដ្ន​និង​អ្នករួមដំណើរ​បាន​យក​អ្នករងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក​ស្ទោង​ចំណែក​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់អោយ​សាច់ញាតិ​បង​ប្អុ​ន​យកទៅ​រក្សាទុក​៕ ប៊ុន រិទ្ធីImage51