បុរស​ម្នាក់​ត្រូវបាន​នគ​បាល​ប៉ុ​ស្ត៍​ជាមួយ​កម្លាំង​អាវុធហត្ថ​ចាប់ខ្លួន​ទាំង​ព្រលឹម​ពីបទចាប់រំលោភ​ប្អូនថ្លៃ​ខ្លួនឯងបាន​សម្រេច​ដែលខ្លូនកំពង់មានផ្ទៃពោះ

0

​ខេត្តពោធិ៍សាត់​៖ បុរស​ម្នាក់​ត្រូវបាន​នគ​បាល​ប៉ុ​ស្ត៍​ជាមួយ​កម្លាំង​អាវុធហត្ថ​ចាប់ខ្លួន​ទាំង​ព្រលឹម​ស្រាងៗ ដោយ​បុរស​សង្ស័យ​នេះ​ធ្វើ​ដូច​ខ្លួន​គ្មានអ្វី​ពាក់ព័ន្ធ​បទល្មើស ពេលមកដល់​កាន់​ប៉ុ​ស្ត៍​នគរបាល​ទើប​ដឹងថា​ខ្លួន​បាន​ចាប់រំលោភ​ប្អូនថ្លៃ​ខ្លួនឯងបាន​សម្រេច​មួយ​លើក​។ ហេតុការណ៍​ចាប់ខ្លួន​នេះ​បាន​កើតឡើង​កាលពី​វេលា​មោ​៉​ង​៦​និង​០០​នាទី​ព្រឹក ថ្ងៃទី​១៣​ន​ខែមករា ឆ្នាំ​២០១៦ ស្ថិត​នៅផ្ទះ​ស្ត្រី​រងគ្រោះ​ភួ​មិ​ឆ្លងកាត់ សង្កាត់​រលាប ក្រុង​ពោធិ​បន្ទាប់ពី​ស្ត្រី​រងគ្រោះ​ប្ដឹង​ពីបទ​បងថ្លៃ​ចាប់រំលោភ​សម្រេច​រយះពេល​០៥​ថ្ងៃ​រូ​ចមក​។លោក អ៊ុន ហូ នាយ​ប៉ុ​ស្ត៍​នគរបាល​សង្កាត់​រលា​ប​បាន​ឲ្យ​ដឹងថា កាលពី​យប់​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦​នោះ​ឱ​ពុក​និង​កូន​ជា​ស្ត្រី​រងគ្រោះ​បានមក​ប្ដឹង​ប៉ុ​ស្ត៍​រដ្ឋបាល រូបនាង​ជា​ស្ត្រី​រងគ្រោះ​ឈ្មោះ ឈ​.​ស​.​ព អាយុ​១៧​ឆ្នាំ​រស់នៅ​ភួ​មិ​កើតហេតុ ត្រូវជា​ប្អូនថ្លៃ​បុរស​សង្ស័យ​ចាប់ខ្លួន​នោះ​ឈ្មោះ សឹ​ុ​ម សុភា អាយុ​៤០​ឆ្នាំ​រស់នៅ​ភួ​មិ​ស្ទឹង​ថ្មី ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។ ក្នុង​បណ្ដឹង​នោះ​នាង​បាន​បន្តថា ស្រាប់តែ​នៅ​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៦ បងថ្លៃ​នាង​ជា​ជនសង្ស័យ​និង​បងស្រី​នាង​បង្កើត​បានមក​ដេក​ក្នុងផ្ទះ​របស់​នាង ដែល​នាង​រស់នៅ ដោយ​ខណៈនោះ​ឱ​ពុក​នាង​ទៅ​ដេក​នៅ​ឯង​ផ្ទះ​របស់​ពួកគាត់​នៅ​ស្រុ​វាលវែង​។ ក្នុង​បណ្ដឹង​នាង​បន្តថា​ស្រាប់តែ​យប់​ជ្រៅ​ស្ងាត់​ចន្លោះ​មោ​៉​ង​ប្រហែល​១១​ទៅ​១២​យប់​ពេល​នាង​កំពុង​ដេកលក់ នឹង​បងស្រី​នាង​ជា​ប្រពន្ធ​របស់គាត់​ដេក​ជាមួយ​គាត់​លង​លក់​ដែរ ក៍​ស្រាប់តែ​បងថ្លៃ​នាង​បានមក​ចាប់​នាង​រំលោភ​រហូត​ទាន់​តែ​សម្រេច ដោយ​នាង​មិន​ហា​៊​ន​ស្រែក​ខ្លាច​បងស្រី​នាង​ដឹង​គាត់​នៅ​មេ​មា​៉​យ ព្រោះ​បងស្រី​នាង​ពេលនេះ​កំពុង​តែមាន​ផ្ទៃ​ពោះធំ​ផង ប៉ុន្តែ​លុះ​យប់​ថ្ងៃទី​១២​មករា​ពេល​ឱ​ពុក​នាង​មកវិញ​ក៍​មកប្ដឹង​នគរបាល​តែម្ដង​។​​លោក អ៊ុន ហូ បន្តថា​ក្រោយពេល​ទទួល​បណ្ដឹង​ករ​ណី​នេះ ដោយ​ជនសង្ស័យ​ជា​អ្នករត់​ឡាន​មក​ដេក​នៅផ្ទះ​ឱ​ពុក​ក្មេក​និង​ស្ត្រី​រងគ្រោះ​ជា​ប្អូនថ្លៃ​ភួ​មិ​កើតហេតុ​ខាងលើនេះ​ស្រាប់ ទើប​ព្រឹក​ឡើង​មោ​៉​ង​០៦​ថ្ងៃទី​១៣ ក៍​ចាប់​ជនសង្ស័យ​នេះ​កំពុង​ក្រោកពីដំណេក​ស្លៀក​ក្រមា​៉​ពោះគោ ដោយ​គេ​និយាយថា​មេច​បានមក​ចាប់​ខ្ញុំ​ទាំង​មិនដែល​មានរឿង​បទល្មើស​អី​ផង​ខ្ញុំ​ខុស​អី ពេលដែល​ដឹក​មកដល់​ប៉ុ​ស្ត៍​រដ្ឋបាល​សង្កាត់​រលាប រុញ​ពាក្យបណ្ដឹង​ប្អូនថ្លៃ​ខ្លួន​ឲ្យ​មើល បុរស​នេះ​ទើប​ដឹងខ្លួន ហើយ​សារភាព​សី​ុ​ចង្វាក់​គ្នា​ដូច​ក្នុង​បណ្ដឹង​នេះ​។​​លោក ហូ ឲ្យ​ដឹង​នៅ​រសៀល​មោ​៉​ង​១​និង​០០​នាទី​ថ្ងៃទី​១៣​នេះ​ថា​ជនសង្ស័យ​នគរបាល​យើង​បាន​បង្ករ​សំណុំរឿង​និង​បញ្ជូនទៅ​ខ្លួន​ទៅកាន់​អធិកា​ក្រុង​ពោធិ៍សាត់​ហើយ ដើម្បី​ចាត់ការ​បន្តទៅ​តុលាកា​តាមផ្លូវ​ច្បាប់​៕
image3 image2 image1