គ្រោះថ្នាក់​ចរាចរណ៍ រវាង​គោយន្ដ​កន្ដ្រៃ​បុក​និង​ម៉ូតូ​មួយគ្រឿងបុកគ្នាយ៉ាងពេញទំហឹង​បណ្ដាលអោយ​មនុស្ស​ម្នាក់​ស្លាប់​និង​ម្នាក់ទៀត​របួសធ្ងន់​នៅ​កន្លែងកើតហេតុ​

0

​កំពង់ធំ​=​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​និង​ម្នាក់ទៀត​របួសធ្ងន់​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កឡើង​ដោយ​អ្នកបើកបរ​ម៉ូតូ​សង​កូរ៉េ ជិះ​វ៉ា​រថយន្ដ​មួយគ្រឿង​ទៀត​ក៏​ជ្រុល​មក​បុក​គោយន្ដ​កន្ដ្រៃ​ពេញទំហឹង​បណ្ដាលអោយ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ​។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២០​និង​២៥​នាទី​ថ្ងៃទី​១៣​ខែមករា​ឆ្នាំ​២០១៦​ត្រង់ចំណុច​ផ្លូវជាតិ​លេខ​៧១ ចន្លោះ​គីឡូម៉ែត្រ លេខ ១៥៥ ១៥៦​ក្នុងភូមិ​ស្រឡៅ​ទោង​ឃុំ​បល្ល័ង្ក​ស្រុក​បារាយណ៍​ខេត្តកំពង់ធំ​។​
​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​១​គ្រឿង​ជិះ​គ្នា​២​នាក់​មកដល់​ចំនុចកើតហេតុ​ក៏​វ៉ា​រថយន្ដ​១​គ្រឿង​រួច​ក៏​ជ្រុល​ទៅបុក គោយន្ដ​កន្ដ្រៃ ក្នុងទិសដៅ​ផ្ទុយគ្នា​ពី​ជើង ទៅ​ត្បូង យ៉ាង​ពេញទំហឹង បណ្ដាលអោយ​ស្លាប​មនុស្ស​ម្នាក់​និង​របួសធ្ងន់​មា្ន​ក់ ដោយ​អ្នកស្លាប់​មានឈ្មោះ ស៊ុម សុ​ត ភេទ​ប្រុស អាយុ ៣០​ឆ្នាំ រស់នៅ​ភូមិ តា​ប្រុក​ថ្នល់​ថ្មី ឃុំ​ឈូក​ខ្សាច់ ស្រុក​បារាយ៍ ខេត្តកំពង់ធំ និង​អ្នករបួស​មានឈ្មោះ ស្វាយ ផេ​ន ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​ជាមួយគ្នា ចំណែក​អ្នកបើកបរ​គោយន្ដ​កន្ដ្រៃ​មានឈ្មោះ ដែក ជីវ៉ា ភេទ​ប្រុស អាយុ ២៣​ឆ្នាំ​រស់នៅ​ក្នុងភូមិ ជ្រៃវៀន​ឃុំ​ជ្រៃវៀន​ស្រុក​ព្រៃឈរ​ខេត្ត​កំ​ព​ចាម​។​
បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះមក​ធ្វើការ​វាស់វែង​រួច​ប​ញ្ចូ​ន​សាកសព​ជនរងគ្រោះ​អោយ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី អ្នករងរបួស​បញ្ចូនទៅ​មន្ទីរពេទ្យ​បង្អែរ​ស្រុក​បារាយណ៍​សន្ទុក​ចំណែក​ម៉ូតូ​រក្សា​និង​គោយន្ដ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​បារាយណ៍ លោក សន់​តា​ល អធិការរង​ស្រុក​បារាយណ៍ ទទួលបន្ទុក​ផ្នែក​ចរាចរណ៍​បានអោយដឹងថា​បាន​នាំខ្លួន​អ្នកបើកបរ​គោយន្ដ​កន្ដ្រៃ​ទៅ​សួរនាំ និង​រងចាំ​ភាគី​ទាំង​២​ចូលខ្លួន​មក​ដោះស្រាយ​តាមច្បាប់​៕12571014_1677512682533695_696779586_n