​ ​ស្រវឹង​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​រថយន្ត​ដែល​បើក​បញ្ច្រាស់ទិស​គ្នា​រង​ការខូចខាត​

0

​ភ្នំពេញ​៖​យុវជន​ពីរ​នាក់​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​ម៉ាក​KIA បណ្ដាល​ឲ្យ​រង​ការខូចខាត​ទាំងសងខាង​។​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​កន្លែងកើតហេតុ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត នៅ​ចំណុច​ផ្លូវ​លេខ​៥១ កែង​ផ្លូវ​១៧៨ ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ​។​
តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​សង្កេតឃើញ​យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​បង្ក​ម៉ាក​សង់​ប៊ិច សេ​១១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BK.2921 ទិសដៅ​ពី​ជើង​ទៅ​ត្បួ​ង​តាម​បណ្ដោយ​ផ្លូវ​៥១ ក្នុង​ល្បឿន​លឿន ខ​ណះ​មកដល់​ចំណុចកើតហេតុ​ក៏​ជ្រុល​
​ទៅបុក​រថយន្ត​ម៉ាក​KIA ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AF.6946 ដែល​បើកបរ​ដោយ​ភេទ​ពី​៣ មាន​គ្នា​៤​ទៅ​៥​នាក់ ទិសដៅ​ពី​លិចទៅ​កើត ដែល​បញ្ច្រាស់​ត្រង់ចំណុច​ផ្លូវកែង​គ្នា បុក​ចំ​ពី​ច​ហៀ​ង​មុខ​ពេញទំហឹង​បណ្ដាល​ឲ្យ​រថយន្ត​បែក​ស្ទុប​ផ្នែក​ខាងឆ្វេង រីឯ​ម៉ូតូ​បង្ក​បាន​បែកកា​បាំង​ផ្នែក​ខាងស្ដាំ​រង​ការខូចខាត​ទាំងសងខាង តែ​សំណាងល្អ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ខាងលើនេះ​មិន​បណ្ដាល​ឲ្យ​នរណាម្នាក់​រងរបួស​នោះទេ​។​
ក្រោយ​កើតហេតុ​ភាគី​ទាំងសងខាង​បាន​ជជែក​គ្នា​ទាំង​តឹងសរសៃក​ដាក់គ្នា​បង្ក​ឲ្យ​មាន​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​កន្លែងកើតហេតុ​ឈរ​មើល​ព្រ​ង​ព្រៀត ដោយ​ពួកគាត់​និយាយ​យក​ត្រូវ​រៀងខ្លួន​។ ប្រហែលជា​កន្លះ​ម៉ោង​ក្រោយ​ទើប​មាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មកដល់​កន្លែងកើតហេតុ ដោយសារតែ​រថយន្ត​និង​ម៉ូតូ​ខូចខាត​ដូចគ្នា ទើប​ពួកគេ​បាន​សម្របសម្រួល​ចែកផ្លូវ​គ្នា​រៀងៗ​ខ្លួន ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​ឡើយ​៕​ដោយ​៖​ជី​ម ភា​រ៉ា​

photo_2016-01-15_08-56-37 photo_2016-01-15_08-56-34 photo_2016-01-15_08-56-31 photo_2016-01-15_08-56-29