​ ​មាន​ជំងឺ​ប្រចាំកាយ​សំរេចចិត្ត​គិត​ខ្លី​លោតទឹក​សំលាប់ខ្លួន​

0

ភ្នំពេញ​៖ បុរស​សុញគំនិត​គិត​ខ្លី​ម្នាក់​បាន​សំរេចចិត្ត​បញ្ចប់ជីវិត​ដោយ​លោត​សំលាប់ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វារ​(​ស្ពាន​ចាស់​) តែ​សំណាងល្អ​ត្រូវ​ក្រុម​អ្នកនេសាទ​តាម​ទូក​ជួយសង្គ្រោះ​រួចផុត​ពី​ស្លាប់ បង្ករ​អោយមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៨.១៥ នាទី​យប់​ថ្ងៃទី​១៤​ខែមករា​ឆ្នាំ​២០១៦ នៅលើ​ស្ពាន​ជ្រោយចង្វារ​ស្ថិតក្នុង​សង្កាត់​ស្រះចក ខ​ណ្ឌ័​ដូនពេញ ។​
បុរស​ដែល​គិត​ខ្លី​លោត​សំលាប់ខ្លួន​នោះ​មានឈ្មោះ សុខ ភារ​ម្យ ហៅ កក្ត​ដា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ​បុគ្គលិក​ហាង​លក់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ម្តុំ​ផ្សារ​អូឡាំពិក និង​មាន​ទីលំនៅ ភូមិ​បោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខ​ណ្ឌ័ ច្បារអំពៅ ។​
តាម​សំដី​រៀបរាប់​ប្រាប់​របស់​ជនរងគ្រោះ​បានអោយដឹងថា មុនពេល​កើតហេតុ​រូបគេ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​គុប​ជ្រុង​សេ ៩០ ពណ៍​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CC-2723 ទៅ​ផឹកស្រា​តែម្នាក់ឯង​នៅក្នុង​ហាង​មួយកន្លែង​នៅ​ត្រើយ​ខាងកើត ដោយ​ផឹក​អស់ Anchor ចំនួន​៥​កំប៉ុង បន្ទាប់មក​ក៏​ជិះ​ត្រលប់​មកវិញ​ដល់​លើ​ស្ពាន​ជ្រោយចង្វារ ក៏​ឈប់​ម៉ូតូ​រួច​ឡើងលើ​បង្កាន់ដៃស្ពាន​លោត​ចុះ​តែម្តងទៅ ។ ជនរងគ្រោះ​បាន​បន្តទៀតថា មូល​ហេតុដែល​បណ្តាលអោយ​ខ្លួន​គិត​ខ្លី​បែបនេះ គឺ​មកពី​ខ្លួន​មាន​ជំងឺ​ប្រចាំកាយ និង​វិបត្តិ​គ្រួសារ​ប​ន្តុ​ច​បន្តួច ។​
បើតាម​សំដី​របស់​អ្នកនេសាទ​បានអោយដឹង​ថា ក្នុងពេលដែល​ក្រុម​ខ្លួន​កំពុង​ចែវ​ទូក​នេសាទ ក៏​លឺ​សំលេង​មនុស្ស​ស្រែក​អោយជួយ តែដោយសារ​ទន្លេរ​ងងឹត​ធ្វើអោយ​ក្រុម​ខ្លួន​មើលមិនឃើញ​មនុស្ស ក៏​ចេះតែ​ចែវ​ទូក​រក​ប្រភព​សំលេង​នោះ ស្រាប់តែ​ប្រទះឃើញ​បុរសរងគ្រោះ ក៏​នាំគ្នា​ជួយ​ស្រង់​យកមក​ប្រគល់អោយ​ប៉ូលីស​ការពារ​ស្ពាន​គោលដៅ​ទី​៣​ទៅ ។​
ក្រោយពេល​សាកសួរ​នាំ​ជនរងគ្រោះ​ហើយ ខាង​កំលាំង​សម្ថ​កិច្ច​ក៏បាន​ទូរស័ព្ទ​ហៅ​សាច់​ញា​ត្តិ​អោយមក​ទទួល​ជនរងគ្រោះ និង​បាន​អប់រំ​ជនរងគ្រោះ​ថ្ងៃក្រោយ​កុំអោយ​គិត​ខ្លី​បែបនេះ​ទៀត ៕

photo_2016-01-15_08-59-30 photo_2016-01-15_08-59-30 (2) photo_2016-01-15_08-59-27 photo_2016-01-15_08-59-25 photo_2016-01-15_08-59-23