​ជន​ជាតិចិន​ស្រវឹងស្រា​បើករថយន្ត​ក្នុង​ល្បឿន​លឿន​រេ​ចង្កូត​បុក​រ៉ឺម៉ក​លក់ដូរ​លើ​ចិញ្ចើមផ្លូវ​រង​ការខូចខាត​

0

​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​ស្រវឹងស្រា​ជោគជាំ​បាន​បើករថយន្ត​ក្នុង​ល្បឿន​យ៉ាង​លឿន​រេ​ចង្កូត​បុក​រ៉ឺម៉ក​ដែល​គេ​ដាក់​ល​កើ​ដូរ​លើ​ចិញ្ចើមផ្លូវ​ពេញទំហឹង​បណ្តាលឱ្យ​រង​ការខូចខាត តែ​សំណាងល្អ​មិនមាន​អ្នករងរបួស ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​២​នឹង​៥០ នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ឃ្លាំង​លក់​រថយន្ត​លេខ​៣ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ស្ថិតក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន ។​

ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត HILUX VIGO ពណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ AT15 2-0110 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​ទាំង​ស្ថានភាព​ស្រវឹងស្រា​ជោគជាំ​ក្នុង​ល្បឿន​យ៉ាង​លឿន តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង​ទិសដៅ​ពី​លិចទៅ​កើត​រេ​ពេញ​ផ្លូវ ខ​ណះ​មកដល់​ចំណុចកើតហេតុ​បាន​រេ​ចង្កូត​ទៅបុក​រ៉ឺម៉ក​ម៉ូតូ​ដែល​គេ​ដាក់លក់​លើ​ចិញ្ចើមផ្លូវ​ពេញទំហឹង បណ្តាលឱ្យ​ខ្ទេច​រ៉ា​យ​ប៉ាយ​ពេញ​ផ្លូវ សំណាងល្អ​មិនមាន​អ្នករងរបួស​នោះទេ ។ ប្រភព​បន្តថា បន្ទាប់ពី​បង្កហេតុ​បុរស​ជនជាតិ​ចិន​បាន​ព្យាយាម​បើក​រត់គេច តែ​ត្រូវ​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ និង​អ្នករត់ម៉ូតូឌុប ដេញតាម​រហូតដល់​មុខ​មជ្ឍមណ្ឌល គ្រឿង​សង្ហា​រឹម និង​អគ្គីសនី​អេស​អឹម តាម​បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស កែង​នឹង​ផ្លូវ​លេខ​៣៦០ ទើប​ឃាត់​បាន រីឯ​រថយន្ត​បង្ក​បាន​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ ។​

ភ្លាមនោះ​ប្រជាពលរដ្ឋ​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ចុះមក​អន្តរាគមន៍ និង​ធ្វើការ​សម្របសម្រួល ដោយ​ភាគី​ខាង​បុរស​ជនជាតិ​ដែល​បង្ក​ចេញសង​ថ្លៃ​ខូចខាត​១០០០​ដុល្លារ​បញ្ចប់រឿង នៅនឹងកន្លែង​កើតហេតុ ចំណែក​ភាគី​ជនរងគ្រោះ​ក៏​ព្រម​ទទួល​ព្រោះ​មិន​ចង់​មានរឿង​វែងឆ្ងាយ​រំខាន​ដល់ សមត្ថកិច្ច ៕

photo_2016-01-15_09-00-43 photo_2016-01-15_09-00-37 photo_2016-01-15_09-00-34 photo_2016-01-15_09-00-27 photo_2016-01-15_09-00-24 (2) photo_2016-01-15_09-00-18