​រថយន្ត​កូ​រូ​ឡា​បើក​ក្នុង​ល្បឿន​លឿន​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រួ​ង​ផ្លូវ​ក្រឡាប់​ផ្ងារជើង​នៅមុខ​អាកាស​យាន្ត​ពោធិ៍ចិនតុង​

0

​ភ្នំពេញ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្ក​ដោយសារតែ​រថយន្ត​កូ​រូ​ឡា​បើកបរ​ក្នុង​ល្បឿន​លឿន​ហើយ​បាន​រ៉េ​ចង្កូត​ទៅបុក​និង​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាលអោយ​រថយន្ត​ដាច់​កាឡេ​ក្រឡាប់​ផ្ងារជើង​ច្រងាង​កាលពី​វេលា​ម៉ាង​១០​យប់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំ​ព​ញ តាម​បណ្តោយ​ផ្លូវ​ម​ហ​វិថី​សហព័ន្ធ​រុស្សី ស្ថិតក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ តែ​សំណាងល្អ​មិន​របួស​ដល់​មនុស្ស​។
តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ា​កកូ​រូ​ឡា​មួយគ្រឿង​ពណ៍ ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំ​ព​ញ​2H 3406. បើកបរ​តាម​បណ្តោយ​ផ្លូវ​មហាវិថី​សហព័ន្ធ​រុស្សី ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​ខ​ណះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែរ​ថន​យន្ត​បែក់​មុខ​ផ្នែក​ខាងឆ្វេង​ក៏​ជ្រុល​ទៅបុក​និង​រនាំង​ដែក​ពុះ​ចែក​ទ្រួ​ង​ផ្លូវ​បណ្តាលអោយ​រង​ការខូចខាត​អស់​ចំនួន​៥​ផ្ទាំង​ហើយ​រថយន្ត​ក៏​ក្រឡាប់​ផ្អា​ជើង​ឡើង​ច្រងាង​តែ​សំណាងល្អ​មិន​បង្កអោយមាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះទេ​។
​ក្រោយពេល​កើតហេតុ​ម្ចាស់​រថយន្ត​ក៏បាន​បើកទ្វា​ចេញពី​រថយន្ត​គេចខ្លួនបាត់​ស្រមោល​តែម្តង ចំណែក​រថយន្ត​ត្រូវ​សមត្ថកិច្ច​ធ្វើការ​វាស់វែង​ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ដើម្បី​រងចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕photo_2016-01-15_09-01-23 photo_2016-01-15_09-01-21 photo_2016-01-15_09-01-18 photo_2016-01-15_09-01-15